សម្តេច​ហ៊ុនសែន​ប្រាប់​អភិបាលក្រុង​នៃ​បណ្តា​ប្រទេស​និយាយ​ភាសា បារាំងថា​ទីក្រុង​ភ្នំពេញ​កំពុង​ជួប​បញ្ហា​ប្រឈម​៤

260
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានអនុញ្ញាត​ឲ្យ​លោក គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា​(Christian Roger Okemba) អភិបាលក្រុង​ប្រា​ហ្សា​វិល (Brazzaville) ប្រទេស​កុង​ហ្គោ​និង​ជា​អនុប្រធាន​សមាគម​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ចូលជួប​សំដែង ការគួរសម​និង​ពិភាក្សា​ការងារ​នា​ព្រឹក​ថ្ងៃទី ៣ ធ្នូ ២០១៩ នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយករដ្ឋមន្ត្រី ។​

​លោក អ៊ាង សុផល្លែត ជំនួយការ​សម្ដេច​តេ​ជោ​ហ៊ុនសែន​បានឱ្យដឹងថា​៖ លោក គ្រី​ស្យ​ង់ រ៉ូ​ហ្សេ អូ​គេ​ម​បា តំណាង​ឲ្យ​ប្រតិភូ​ទាំងមូល​បាន​មានប្រសាសន៍ថា ប្រតិភូ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​បានមក​កាន់​ព្រះរាជាណាចក្រ​កម្ពុជា ថ្វីត្បិតតែ​មិនទាន់​បានធ្វើ​ទស្សនកិច្ច​នៅ​ទូទាំង​ទីក្រុង​ភ្នំពេញ​ក៏ដោយ​ក៏ប៉ុន្តែ អ្វីដែល​បណ្ដា​អភិបាលក្រុង​ទាំងអស់​សង្កេតឃើញ​និង​វាយតម្លៃ​នោះបាន​ឃើញថា​រាជធានី​ភ្នំពេញ​គឺជា​ទីក្រុង​មួយ​ដែលមាន​ភាពចំណាស់​ហើយក៏​មាន​ភាព ធន់​និង​ស្រស់បំព្រង​ផងដែរ​ក្នុងន័យនេះ​លោក​និង​ប្រតិភូ​ទាំងមូល​នឹង​ប្រឹងប្រែង​ធ្វើយ៉ាងណា​ធ្វើការ​សង្កេតការណ៍​ដើម្បី​យក​បទពិសោធន៍​ទាំងនេះ​ទៅ​អនុវត្ត នៅតាម​ប្រទេស​រៀងៗ​ខ្លួន​ថែមទៀត ។​

​ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​មានប្រសាសន៍ថា​ប្រធាន បទ​នៃ​ការកសាង​ក្រុង​នៃ​កិច្ចប្រជុំ​នៅពេលនេះ​គឺ​ពិតជា​មាន​សារៈ​សំខាន់​ណាស់ ។ជា​ការពិត​ទីក្រុង​ភ្នំពេញ​ក៏បាន​កសាងឡើង​ជំនាន់​បារាំង​ហើយ​ក៏បាន​កសាងឡើង​ថែមទៀត​នៅ​ជំនាន់​ដែល​កម្ពុជា​ទទួលបាន​ឯករាជ្យ​ប៉ុន្តែ​អ្វីដែលជា​ការសោកស្ដាយ​នោះ​ទីក្រុង​ភ្នំពេញ​គឺ​ត្រូវបាន​បំផ្លាញ​ដោយ​របប​ប្រល័យពូជសាសន៍​ប៉ុលពត។នៅពេលដែល​សម្ដេច​វិលត្រឡប់​មកកាន់​រាជធានីភ្នំពេញ​វិញ​ក្រោយ​ថ្ងៃ​រំដោះ៧ មករា ១៩៧៩ ទីក្រុង​ទាំងមូល​គឺមាន​ប្រជាជន​តែ ៧០ នាក់​តែប៉ុណ្ណោះ​ហើយ​ទីក្រុង​ទាំងមូល​ពុំមាន​បញ្ហា​ប្រឈម​ច្រើន​ទេ បញ្ហា​ប្រឈម​នៅពេលនោះ​គឺ​ពុំមាន​មនុស្ស​រស់នៅពុំមាន​ចរាចរណ៍​ឡាន​បើកបរ ។ ប៉ុន្តែ​ផ្ទុយទៅវិញ​នៅពេលនេះ​រាជធានី​ភ្នំពេញ​គឺ​ជួប​ប្រឈម​នឹង​បញ្ហា​ថ្មីៗជាច្រើន​ទី​១.​គឺ​បញ្ហា​ចរាចរណ៍​និង​គ្រោះថ្នាក់​ចរាចរណ៍​ដែល​នាំទៅដល់​ការស្លាប់​ប្រជាជន​ច្រើន​ហើយ​ការធ្វើដំ ណើរ​មានការ​យឺតយ៉ាវ ។ទី​២.​គឺ​បញ្ហា​ប្រឈមខ្វះ​ចំណតរថយន្ត​,ក្នុងន័យនេះ​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​ប្រតិភូ​ទាំងមូល​ថាស​ម្ដេច​បាន​ណែនាំ​ឲ្យ​អភិបាល​ក្រុងភ្នំពេញ​ពិនិត្យ​និង​ធ្វើយ៉ាងណា​ជំរុញ​ឲ្យមានការ​វិនិយោគ​ទៅលើ​ការបង្កើត​ចំណតរថយន្ត​នៅក្រោម​សួនច្បារ​នានា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ។ទី​៣.​គឺ​បញ្ហា​សំរាម​ដែល​កំពុងតែ​ប្រឈម​,​សម្ដេចលើ កឡើងថា​រាជធានី​ភ្នំពេញ​គឺមាន​សំរាម​ប្រមាណ៣ពាន់​តោន​ក្នុង​មួយថ្ងៃ​ហើយ​បើ​យើង​មិន​ប្រមូល​ទាន់​ទេស​ម្រាម​នេះ​នឹង​ពូន​ឡើង​ធ្វើ​ឲ្យ​មាន​បញ្ហា​ដល់សោភណភាព​ផង អនា ម័យ​ទីក្រុង​ផង ។ សម្ដេច​បន្តថា​កម្ពុជា​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​កំពុង​ជំរុញ​ឲ្យ​មានការ​ចូលរួម​ពី​វិស័យ​ផ្សេងៗ​ក៏ដូចជា​វិស័យ​ឯកជន ផងដែរ​ដើម្បី​ធ្វើយ៉ាងណា​កែប្រែ​សម្រាម​នេះ​ឲ្យ​ទៅជា​ថាមពល​អគ្គិ​ស​នីយកម​ក​ប្រើប្រាស់​ឡើងវិញ​និង​បញ្ហា​ទី​៤.​បញ្ហា​អា​សំណល់​រាវ , រាជធានី​ភ្នំពេញ​គឺជា រាជធានី​មួយ​ដែលមាន​កំពស់​ទាប​ហើយពី​ដើមឡើយ​សុទ្ធសឹងតែ​បឹងបួ​រហើយ​ក្នុងន័យនេះ​ការបង្ហូរ​សំណល់​រាវ​ទៅ​ទន្លេ​ទៅ​បឹងបួរ​នោះ​ពុំទាន់​មានការ​ធ្វើ​អាង ប្រព្រឹត្តិកម្ម​ឬក៏​អាង​ចម្រោះ​បាន​ត្រឹមត្រូវ​នៅឡើយ​នេះ​ក៏​ជា​បញ្ហា​ប្រឈម​ដែរ ។

​សម្ដេច​តេ​ជោ​មានប្រសាសន៍ថា​បញ្ហា​ទាំងនេះ​គប្បី​ណា​យកមក​ពិចារណា​ដោះស្រាយ​មុននឹង​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ថ្មី​។​ជាមួយនឹង​បញ្ហា​ប្រឈម​នេះ​សម្តេច តេ​ជោ​ក៏បាន​លើកឡើង​ដែរ​ថា​យើង​មាន​បញ្ហា​ប្រឈម​នេះ​គឺ​បណ្ដាលមកពី​ការអភិវឌ្ឍ​ដែលមាន​ភាពជឿន លឿន​ជាទីបំផុត​ហើយ​ការអភិវឌ្ឍ​នេះ​ទៀតសោតគឺ​បានមក​អំពី​កត្តា​សុខសន្តិភាព ស្ថេរភាព ដែល​កម្ពុ​ជាមាន​,ទាំងនោះ​គឺជា​កត្តា​ទាក់ទាញ​នៃ​ការវិនិយោគ​ហើយ​ការវិនិយោគ​នេះហើយ​ដែល​លេចចេញ​នូវ បញ្ហា​ប្រឈម​ថ្មីៗ​ដែល​កម្ពុជា​កំពុងតែជួបប្រទះ​។​

​ជាទី​បញ្ចប់​សម្ដេច​តេ​ជោ​ក៏បាន​ផ្ដាំផ្ញើ​ជូន​ដល់​ប្រតិភូ​ទាំងមូល​នូវ​ការគោរព​និង​សួរសុខទុក្ខ​ដល់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល​របស់​ប្រទេស​ទាំងអស់​ដែល​បានចូលរួម​ហើយ​បាន​ជូនពរ​ឱ្យ​កិច្ចប្រជុំ​លើ​ប្រធានបទ​«​ការកសាង​ទីក្រុង​»​ដែលជា​ប្រធានបទ​ដ៏​មាន​សារសំ ខាន់​នេះ​ទទួលបាន​ជោគជ័យ ៕​