សម្តេច​ហ៊ុនសែន​ប្រាប់​អតីត​មេបក្ស​ប្រឆាំង​ថា​: “​អ្នកឯង​មិនអាច​ប្រៀប​ជាមួយ​ព្រះបិតា​ជាតិ​បានទេ​”

959
ចែករម្លែក
  • 82
    Shares

ដោយ​: តារា​រិ​ទ្ធ / កំពង់ស្ពឺ​: ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្ត​យេ​ច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​ទៅ​អតីត​មេបក្ស​ប្រឆាំង​សមរង្ស៊ី​ថា “​អ្នកឯង​មិនអាច​ធ្វើខ្លួន ឬ​ប្រៀបធៀប​ខ្លួន​ទៅនឹង​ព្រះករុណា ព្រះបិតា បាន​នោះទេ ដែល​ត្រូវ​ទៅ​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​មិន​ទៅ​បោះឆ្នោត​នោះ​”​។

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បានលើកឡើង​បែបនេះ នៅក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្ម​ការ​នី ជិត​២​ម៉ឹ​ន​នាក់​នៅ​ខេត្តកំពង់ស្ពឺ នា​ព្រឹក​ថ្ងៃទី​២៣​ខែឧសភា​នេះ​។ ការលើកឡើង​របស់ សម្តេច​តេ​ជោ​បន្ទាប់ពី​មានការ​អំពាវនាវ​រប​ស់​អតីត​មេបក្ស​ប្រឆាំង​សមរង្ស៊ី បាន​អំពាវនាវ​កុំ​ឲ្យ​ប្រជាជន​ទៅ​ចូលរួម​បោះឆ្នោត​។​

​សម្តេច​តេ​ជោ​បាន​លើកឡើងថា​៖ “​សូម្បី​ព្រះករុណា​ព្រះបិតា ព្រះអង្គ​ក៏​គ្មាន​លទ្ធភាព​ដើម្បី​និង​បំផុសប្រជាជន​ឲ្យ​ងើបឡើង​តស៊ូ​ដូចជា​កាល​ឆ្នាំ​១៩៧០ នោះទេ​អ្នកឯង​ត្រូវ​យល់​លើ​ចំណុច​នេះ ។ ក្រោយ​ឆ្នាំ ១៩៧៩ មានការ​បង្កើតឡើង​នូវ​ចលនា​ស៊ី​ហ​នុ​និយម និង​ចលនា ហ្វ៊ុន ស៊ីន​ប៉ិច ហើយក៏​អំពាវនាវ​ដូច​ឆ្នាំ ១៩៧០ ក៏ប៉ុន្តែ​ព្រះករុណា​ព្រះបិតា​នៅពេល​នោះបាន​ស្ថិតនៅក្នុង​ចលនា​ត្រីភាគី មិនអាច​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ក្រោយ​ឈរ​ឡើង​ដូច​ឆ្នាំ​១៩៧០​បានទេ​។ អ្នក​មិនអាច​យក​ខ្លួន​ទៅ​ប្រៀប ធៀប​ជាមួយ​ព្រះករុណា ព្រះបិតា​បានទេ ដែល​អំពាវនាវ​ឲ្យ​ប្រជាជន​មិន​ទៅ​បោះឆ្នោត​នោះ​” ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​បន្តថា កន្លងទៅ​ពួក​ប្រឆាំង​ធ្លាប់​បានធ្វើ​រួចទៅហើយ ២០១៣ មនុស្ស ១៥ លាន​នាក់ អ្នកឯង​រក​មនុ​ស្សបាន​ប៉ុន្មាន​ម៉ឺន​នាក់មក​ធ្វើបាតុកម្ម អ្នក​បានធ្វើ​រួចហើយ ប៉ុនប៉ង​ផ្តួលរំលំ​រដ្ឋាភិបាល តែ​អ្នកឯង​ធ្វើ​មិនបាន​ក្នុងពេលដែល​អ្នកឯង​បាន​ដឹកនាំ​ដោយផ្ទាល់ ហើយ​មាន​បរទេស​គាំទ្រ​ទៀតផង​អ្នកធ្វើ​មិនកើត​។ សម្តេច​បានលើកឡើង​ទៀតថា ពេលនេះ​ដងខ្លួន​របស់​អ្នកឯង​ឆ្អឹងខ្នង​របស់​អ្នកឯង ត្រូវបាន​វាយបំបាក់​កប់​ទៅជា​ខ្មោច​បាត់ទៅហើយ អ្នក​ទៅ​នៅក្រៅ​ប្រទេស អ្នក​មិនអាច​ធ្វើ​ការងារ​នេះ​បានទេ មេបញ្ជាការ​ទ័ព​គេ​នៅក្បែរ​ទ័ព ទើប​គេ​អាច​បញ្ជា​កងទ័ព​ប្រយុទ្ធ​ទៅរួច អ្នកធ្វើ​តាម​អា​ហ្វេ​ស​បុក​ទៅ​មិន​រួច​ទេ​អ្នក​ត្រូវ​ចាំ​អំពី​បញ្ហា​នេះ​។​

​គួរ​បញ្ចាក់​ថា​ក្នុង​វេទិកាសាធារណៈ​នៅ​ទីក្រុង​វែ​ន​ឃូ​វើ ប្រទេស​កាណាដា កាលពី​ថ្ងៃទី​២០ ខែឧសភា ឆ្នាំ​២០១៨ លោក សម រង្ស៊ី ដែលជា​មេក្រុម​ប្រឆាំង​បាន​លើកឡើងថា អ្នកណា​មិន​ទៅ​បោះឆ្នោត គឺ​បង្ហាញ​ការគាំទ្រ​ចំពោះ​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​អ្នកណា​ទៅ​បោះឆ្នោត គឺ​បង្ហាញ​ការគាំទ្រ​ចំពោះ​គណបក្ស​ប្រជាជន​កម្ពុជា​។ លោក សម រង្ស៊ី មាន​ជំនឿ​យ៉ាងខ្លាំង​ថា ប្រជាពលរដ្ឋ​ភាគច្រើន​ជាពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ នឹងមិន​ទៅ​បោះឆ្នោត​តាម​ការអំពាវនាវ​រប​ស់​ខ្លួន​៕ ល​