សម្តេច​ហ៊ុនសែន​រំពឹងថា​ចប់​អាណ​ត្តី​ទី​៦ប្រាក់ចំណូល​ប្រចាំឆ្នាំ​ស​ម្រា​ប់​ប្រជាជន​ម្នាក់ៗ​និង​កើនឡើង​ជាង ២.០០០ ដុល្លារ​

1013
ចែករម្លែក

កំពង់ស្ពឺ​៖​នៅ​ថ្ងៃ​ពុធ ទី​១៩ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បានបង្ហាញ​ក្តី​រំពឹងថា​នៅក្នុង​អាណត្តិ​រដ្ឋាភិបាល​នីតិ កាល​ទី ៦ នេះ​ប្រាក់ចំណូល​ប្រចាំឆ្នាំ​សម្រាប់​ប្រជាពលរដ្ឋ​កម្ពុជា​ម្នាក់ៗ​និង​កើន​ដល់​ជាង ២.០០ ០ ដុល្លារ ។ ខណៈពេល​ប​ច្ច​ប្បន្ន​ប្រាក់ចំណូល​របស់​ប្រជាពលរដ្ឋ​កម្ពុជា​ប្រចាំ​ឆ្នាំមាន​ប្រមាណ ១.៥៦០ ដុល្លារ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានបង្ហាញ​ក្តី​រំពឹង​នេះ​ដោយបាន​ធ្វើការ​វាយតម្លៃ​ទៅលើ​ស្ថានភាព​សេដ្ឋកិច្ចកម្ពុជា និង ស្ថេរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​របស់​ប្រទេស​ដែលមាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជាង ៧ ភាគរយ​ក្នុង​១​ឆ្នាំ និង អត្រា​អតិផរណា​ស្ថិតក្នុង​រង្វង់​ជាង ៣ ភាគរយ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា​តាម​ការវាយតម្លៃ​របស់​អង្គភាព​អាស៊ាន​បូក​បី​ដែលជា​យន្តការ​មួយ​ក្នុងការ​វាយតម្លៃ​មិន​អន់ ជាង​សមត្ថភាព​របស់​ធនាគា​រ​ពិភពលោក​និង​រូបិយវត្ថុ​អន្តរជាតិ​នោះ បានធ្វើការ​វាយតម្លៃ​សេដ្ឋកិច្ចកម្ពុជា​នៅក្នុងពេល​រៀបចំ​រាជ​រដ្ឋា​ភិ បាល​ថ្មី​ថា សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំនេះ​នឹងមាន​ការកើនឡើង ៧,២ ភាគរយ ។ នៅក្នុង​ច្បាប់​ថវិកា​ឆ្នាំ ២០១៨​នេះ​យើង​កំណត់​ក្របខណ្ឌ ម៉ាក្រូសេដ្ឋកិច្ច​របស់​យើង​ត្រឹមតែ ៧ ភាគរយ​ប៉ុណ្ណោះ និង អត្រា​អតិផរណា​ក្រោម ៣,៥ ភាគរយ ។ ក៏ប៉ុន្តែ​អង្គភាព​អាស៊ាន​បូក​បី​នេះ បាន​វាយតម្លៃថា​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ ២០១៨ មាន​កំណើន ៧,២ ភាគរយ​ជាមួយនឹង​អត្រា​អតិផរណា​ត្រឹម ៣,១ ភាគរយ​ប៉ុណ្ណោះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានចាត់ទុក​ស្ថានភាព​នេះ​ជា​ស្ថានភាព​ដ៏​ល្អប្រសើរ​មួយ​សម្រាប់​សេដ្ឋកិច្ចកម្ពុជា។ជាមួយ នេះ​សម្តេច​តេ​ជោ​​បាន​បន្តថា​យើង​ត្រូវតែ​ប្រឹង​នៅក្នុង​ដំណាក់កាល​នេះ​ដែល​យើង​បន្ត​ការខិតខំ​ពី​អាណត្តិ​មួយ​ទៅ ​អាណត្តិ​មួយ ពី​ឆ្នាំ​មួយ​ទៅកាន់​ឆ្នាំ​មួយឆ្នាំ​ត្រូវ​ធ្វើយ៉ាងណា​អោយ​កំណើនសេដ្ឋកិច្ច​របស់​យើង​កើន​ខ្ពស់ដែល​ខ្ញុំ​រំពឹង ថា​ចប់​អាណត្តិ​ទី៦ នេះ​ប្រាក់ចំណូល​របស់​ប្រជាជន កម្ពុជា​នឹង​កើន​ជាង ២ ពាន់​ដុល្លារ​អា​មេ​រិច​ក្នុង​មួយឆ្នាំ​សម្រាប់​ប្រជាជន​ម្នាក់ៗ​។​បច្ចុប្បន្ននេះ​ប្រាក់ចំណូល​ន​ប្រជាជន​ម្នាក់ ៗ​មាន​ចំនួន ១.៥៦០ ដុល្លារ​ក្នុង​មួយឆ្នាំ ៕

#