សម្តេច​ហ៊ុនសែន​ស្នើ​ឲ្យ​អាមេរិក​និង​សាលា West Point ធ្វើការ​បញ្ជាក់​អំពី​សញ្ញាបត្រលោកហ៊ុនម៉ាណែតទទួលបាន

316
ចែករម្លែក

ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​អំពាវនាវ​ឱ្យ​ស្ថានទូត​អាមេរិក និង​សាលា West Point របស់​អាមេរិក​ពិនិត្យមើល​សញ្ញាបត្រ​ដែល​បានចេញ​ឲ្យ​និស្សិត​នាពេល​កន្លងមក​តើ​វា​មាន​ស្តង់ ដារ​២ ដូចដែល​ទណ្ឌិត សម រង្ស៊ី លើកឡើង​ដែរ​អត់ ។​

សម្តេច​តេ​ជោ ហ៊ុន សែន នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកល​វិទ្យា ល័យ ប៊ែ​ល​ធី​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី ២ ខែតុលា​ឆ្នាំ ២០១៩ នៅ​កោះ​ពេជ្រ​។

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ជូន​ដល់​និស្សិត​សាកល​វិទ្យា ល័យ ប៊ែ​ល​ធី​អន្តរជាតិ នា​ព្រឹក​ថ្ងៃទី ២ ខែតុលា​ឆ្នាំ ២០១៩ នៅ​កោះ​ពេជ្រ​។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែង​ទៀតថា​មាន​ម្នាក់ទៀត​បានចេញ​មក​អះអាងថា​ខ្លួន​ក៏​ប្រឡង​ចូល​សាលា West Point ដែរ​តែ​មិន​ជាប់​បែរជា​ទៅជាប់ ហ៊ុន ម៉ា​ណែ​ត ទៅ វិញ។​ចំណុច​នេះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ជន​នោះ​ទៅ​សួរ​សាលា West Point ទៅ​សួរ​រដ្ឋាភិបាល​អាមេរិកទៅ​បើ​រដ្ឋាភិបាល​អាមេរិក​ទទួល ហ៊ុន ម៉ា​ណែ​ត ចូលរៀន​ដោយ​មិនបាច់​ប្រឡង​នោះ​គឺ​មានតែ​រដ្ឋាភិបាល​អាមេរិក​ពុករលួយ។ ដូចនេះ​មានតែ​រដ្ឋា​ភិបាល​អាមេរិក និង សាលា West Point ទេ​ដែល​អាច​បញ្ជាក់បាន ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ទៀត​ថាស​ម្តេចក៏​ធ្លាប់បាន​ទៅ​ទស្សនា​សាលា West Point នេះ​ផងដែរ​សិស្ស​ដែល​រៀន​នៅទីនេះ​ត្រូវ​ចំណាយ ២២ ម៉ឺន​ដុល្លារ​អាមេរិក​លើ​ការសិក្សា​នៅ​ទីនោះហើយ​ក្នុង​១​ឆ្នាំ សិស្ស​បរទេស​ចូល​សិក្សា​នៅក្នុង​សាលា​នោះ​គឺមាន​ត្រឹម តែ១០នាក់​ប៉ុណ្ណោះ ។ឆ្នាំដែល ហ៊ុន ម៉ា​ណែ​ត ចូល​គឺមាន​និស្សិត​បរទេស​តែ​៨​នាក់​ទេ​។​បានសេចក្តីថា​គេ​សុខចិត្ត​ឲ្យ​នៅសល់​កៅអីតែ​គេមិន​ស្ទូច​ពិន្ទុ​ឲ្យ​សិស្ស​ចូលរៀន​គ្រប់​នោះទេ ។​

​សម្តេច​បាន​បន្តទៀតថា អតីត​ប្រធានាធិបតី​ប្រទេស​ហ្វីលីពីន Fidel Ramos,​អតីត​ប្រធានាធិបតី​ប្រទេស​នី​កា​រ៉ា​ហ្គ័ Anastasia Debayle, និង​អតីត ប្រធានាធិបតី​អតី ត​ប្រធានាធិបតី​ប្រទេស​កូ​ស្តា​រី​កា Jose Maria Figuresសុទ្ធតែ​បាន​សិក្សា​នៅក្នុង​សាលា West Point ។​

សម្ដេចប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាក៏បានអះអាងផងដែរថាកូនប្រុសរបស់សម្ដេចពីនាក់ទៀតក៏សុទ្ធតែបានបញ្ចប់ការសិក្សាពីសាលាទាហាននៅក្នុងប្រទេសបារាំង។ក្នុងលោ ក ហ៊ុន ម៉ានី ក៏ត្រូវបានរដ្ឋាភិបាលអាមេរិកផ្តល់អាហារូបករណ៍ទៅសិក្សានៅក្នុងសាលានាយទាហាននៅសហរដ្ឋអាមេរិក ផងដែរ ។

​គួរ​បញ្ជាក់ថា​កាលពី​ថ្ងៃទី ២៨ ខែកញ្ញា ២០១៩ លោក សម រង្ស៊ី និយាយ​ជា​សាធារណៈ​ទៅកាន់​អ្នកគាំទ្រ​ខ្លួន​នៅ​សហរដ្ឋអាមេរិក ក្រៅពី​លើកតម្កើង ប្រព័ន្ធ​អប់រំ​ស្រុក​បារាំង​និង​ខ្លួនឯង​ដែល​បាន​សិក្សា​នៅ​ទីនោះ សម រង្ស៊ី បាន​វាយប្រហារ​មើលងាយ​ប្រព័ន្ធ​អប់រំ​នៅ​ប្រទេស​កម្ពុជា​និង​សាលា West Point របស់​អាមេរិក ។ លោក សម រង្ស៊ី បាន​ចោទ​ជា​សាធារណៈ​ថា​សញ្ញាបត្រ​ដែល​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បានទទួល​ពីសា​លា​បណ្ឌិត​សភា យោធា​សហរដ្ឋអាមេរិក West Point ជា​សញ្ញាបត្រ​ក្លែង​ក្លាយជា​សញ្ញាបត្រ​ការទូត​សម្រា ប់​ផ្តល់អោយ​និស្សិត​យោធា​បរទេស​ដើម្បី​ជាការ​លើកទឹកចិត្តតែប៉ុណ្ណោះ​ហើយ​និស្សិត​បរទេ ស​មិនបាច់​ខំរៀន​ក៏បាន​ចូល​និង​បាន​ជាប់​ដោយ​ងាយ​ដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បានស្នើ​ឲ្យ​សហរដ្ឋអាមេរិកនិងសាលា​បណ្ឌិតសភាយោធា​សហ រដ្ឋអាមេរិក West Point បញ្ជាក់​បញ្ហា​នេះ​ឲ្យ​បាន​ច្បាស់ ១​គឺ​តើ​សាលា​បណ្ឌិតសភាយោធា​សហរដ្ឋអាមេរិក West Point មាន​សញ្ញាបត្រ​ការទូត​សម្រាប់​ផ្តល់អោយ​និស្សិត​យោធា​បរ ទេស​ដើម្បី​ជាការ​លើក ទឹកចិត្ត​តែប៉ុណ្ណោះ​ហើយ​និស្សិត​បរទេស​មិនបាច់​ខំរៀន​ក៏បាន​ដែរ និង​មួយទៀត​តើ​មានការ​ពុករលួយ​ក្នុងការ​ប្រឡង​ចូលរៀន​មែនឬ​អត់​? ៕