សម្តេច​ហ៊ុនសែន​ស្នើ​ឲ្យ​កូរ៉េ​ព​ន្លឿ​ន​ការ​ស្ថា​ររ​កំណាត់​ផ្លូវជាតិ​លេខ​៤៨​ដែល​ខូចខាត​ដោយ​គ្រោះធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​

801
ចែករម្លែក

ភ្នំពេញ​៖​ក្នុងឱកាស​នៃ​ការអញ្ជើញ​ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​សព​លោក ត្រាន់ ដាយ​ក្វាង ប្រធាន​រដ្ឋ​វៀតណាម​នៅ​ល្ងាច​ថ្ងៃទី ២៦ ខែ កញ្ញា នេះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក លី ណាក់​យ៉ុ​ន (Lee Nak Yeon) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ ។ នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានស្នើ​ឲ្យ​កូរ៉េ ជួយ​ព​ន្លឿ​ន​ការ​ស្ថា​រ​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ឡើងវិញ ។​
​ ​
​ជំនួប​ពិភាក្សា​ការងារ​ទ្វេភាគី​គ្នា​នេះ​គឺ​ឆ្លើយតប​តាម​សំណើ​របស់លោក​ប្រធានាធិបតី ម៉ូ ជី​អី​ន ក្នុងការ​ស្នើសុំ​ឲ្យ​លោកនាយករដ្ឋមន្ត្រី លី ណាក់​យ៉ុ​ន អញ្ជើញ​ជួប​សំដែង​ការគួរសម​ដោយផ្ទាល់​ចំពោះ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុនសែន ដើម្បី​បាន​ថ្លែង​នូវ​សារ​ផ្ទាល់មាត់​ពីលោក​ប្រធានាធិបតី​ជូន​ចំពោះ​សម្តេច​តេ​ជោ​និង​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ទទួលបាន​ជ័យជំនះ​ភ្លូកទឹកភ្លូកដី​ពី​ការបោះឆ្នោត​សកល ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​កាលពី​ថ្ងៃទី​២៩​ខែកក្កដា​ឆ្នាំ​២០១៨​កន្លងទៅ​និង​ជូនពរ​សម្តេច​តេ​ជោ ហ៊ុន សែន​ដែល​ត្រូវបានជ្រើសតាំង​ជា​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នីតិកាល​ទី​៦ នៃ​រដ្ឋសភា​។​

​ក្នុងជំនួប​ពិភាក្សាគ្នា​នោះ​ភាគី​ទាំងពីរ​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ​បានធ្វើការ​ពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់​ទៅលើ​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគីដែល​បង្កើតឡើង​ដោយ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានអាយុកាល​ជាង២១​ឆ្នាំកន្លងមក​។​ក្នុងនោះ​ភាគី​ទាំងពីរ​បាន​វាយតម្លៃ ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ការទូត​របស់​ប្រទេស​ទាំង ពីរ​ដែលមាន​រយះពេល​ជាង​២១​ឆ្នាំកន្លងមក ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍​ថ្លែង​នូវ​អំណរគុណ​រាល់​ជំនួយ​ឧបត្ថម្ភ​ទាំងអស់​របស់​កូរ៉េ​ក្នុង​ការស្តារ និង អភិវឌ្ឍ​សេដ្ឋកិច្ច សង្គម​របស់​កម្ពុជា​ឡើងវិញ ពិសេស​ការទទួលយក​ពលករ​កម្ពុជា​ទៅធ្វើ​ការ​នៅ​សាធារណរដ្ឋ​កូរ៉េ​ដែល​រហូតមក​ដល់ពេលនេះ​មាន​ចំនួន ប្រមាណ​៦​ម៉ឺន​នាក់​។ ​សម្តេច​តេ​ជោ​បន្តថា​ប្រទេស​ទាំងពីរ​គឺជា​ប្រទេស​ដន្លង​នឹង​គ្នា​ដោយសារតែ​បុរស​កូរ៉េ​បាន​រៀបការ​ជាមួយនិង​នារី​កម្ពុជា​និង​បាន​បង្កើតកូនដែល​អាច​និយាយ​ភាសា​ទាំង​កម្ពុជា​និង​កូរ៉េ​បាន​។

​សម្តេច​តេ​ជោ​ក៏បាន​ស្នើ​ឲ្យ​កូរ៉េ​បន្ត​ជួយ​ដល់​កម្ពុជា​ពិសេស​លើ​គំរោង​មួយចំនួន​ដែល​បាន​ចុះហត្ថលេខា​រួចហើយ​ក្នុងនោះ​រួមទាំង​ការ​ព​ន្លឿ​ន​ដល់​កសាង​ឡើងវិញ​កំណាត់​ផ្លូវជាតិ​លេខ ៤៨ ដែល​បាន​ខូចខាត​យ៉ាងធ្ងន់ធ្ងរ​ដោយ​គ្រោះធម្មជាតិ​ទឹកជំនន់ ។​ជាមួយគ្នានេះ​សម្តេច ក៏បាន​ស្នើ​ដល់​ភាគី​កូរ៉េ​ពិនិត្យ​លទ្ធភាព​ជួយ​ទិញ​និង​នាំចូល​កសិ ផល​ពី​ប្រទេស​កម្ពុជា​ទៅកាន់​កូរ៉េ​ឲ្យ​បាន​ច្រើន​ថែមទៀត​។

​សម្តេច​បន្តថា​ក្នុង​ភាពជា​ដៃគូ​កម្ពុជា​បាន​គាំទ្រ​ដល់​ការ​ប្រារព្វ​ខួប​នៃ​ទំនាក់ទំនង​អាស៊ានកូរ៉េ​ដែល​គ្រោង​ធ្វើឡើង ​នៅ​ឆ្នាំ ២០១៩​ខាងមុខ នៅ​កូរ៉េ ។ សម្តេច​ក៏មាន​បំណង​ចង់​ឲ្យ​វេទិកា​មេគង្គ​សាធារណរដ្ឋ​កូរ៉េ​ក្លាយជា​វេទិកា​សម្រាប់​ថ្នាក់ដឹកនាំ​កំពូល​ដូច​អ្វីដែល​ប្រទេស​មេគង្គ ធ្លាប់​បានធ្វើ​ជាមួយនិង​ប្រទេស​ជប៉ុននិងចិនជាដើម។សម្តេច​ក៏បាន ​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​របស់លោក​ប្រធានាធិបតី​កូរ៉េ​ក្នុងការបែ​ឆ្ពោះទៅ​ទិស​ខាងត្បូង​។

​នៅ​ចំពោះមុខ​លោកនាយក​រដ្ឋមន្ត្រី​កូរ៉េ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​គាំទ្រ​និង​អបអរសាទរ​យ៉ាង​កក់​ក្តៅ​បំផុត​ក្នុងនាម​ជា​មេ​ដឹកនាំ​អាស៊ាន​មួយរូប​ចំពោះ​លទ្ធផល​ជោគជ័យ​ជា​ប្រវត្តិសាស្ត្រ​នៃ​ជំនួប​កំពូល​លើក​ទី​  ២ រវាង ​លោក​ប្រធានាធិបតី​កូរ៉េខាងត្បូង ម៉ូ ជិន អី​ន ជាមួយនិង​លោក​ប្រធានាធិបតី​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​ទីក្រុង​ព្យុងយ៉ាង​កូរ៉េខាងជើង ដែល​នាំ​ដល់​ភាព​ធូរស្រាល​នៅ​ឧបទ្វីប កូរ៉េ ក៏ដូចជា​តំបន់ និង​សម្រាប់​ពិភព លោក​ទាំងមូល​ផងដែរ​៕

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​លោក លី ណាក់​យ៉ុ​ន (Lee Nak Yeon) នាយករដ្ឋមន្ត្រី នៃ​សាធារណរដ្ឋ​កូរ៉េ នៅទីក្រុងហាណូយ ល្ងាចថ្ងៃទី ២៦ ខែ កញ្ញានេះ ៕