សម្តេច​ហ៊ុនសែន​អញ្ជើញ​ចែក​សញ្ញា​បត្រនិស្សិត​វិទ្យាស្ថាន​វ៉ាន់ដា​ជិត​៣​ពាន់​

1558
ចែករម្លែក

​ដោយ​: តារា​រិ​ទ្ធ / ភ្នំពេញ​: នៅ​ព្រឹក​ទី​៣ ខែមេសា ឆ្នាំ​២០១៨​នេះ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា សរុប​ប្រមាណ ២.៨៦០​នាក់ នៅ​សាល​សន្និបាត​និង​ពិ​ព័រ​ណ៌​កោះ​ពេជ្រ​។

​និស្សិត​ដែល​ទទួល​សញ្ញាបត្រ​នៅថ្ងៃនេះ មាន​ថ្នាក់​បរិញ្ញាបត្រ ផ្នែក​អាហារូបករណ៍​របស់​ស​ម្តេច​តេ ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ៣០​នាក់ នារី ២១​នាក់ ។​

​វិទ្យាស្ថាន វ៉ាន់ដា គឺជា​គ្រឹះស្ថាន​ឧ​ត្ត​ម​សិក្សា​ឯកជន​មួយ ដែល​បាន​បង្កើតឡើង​តាម​អនុក្រឹត្យ​ថ្ងៃ ទី​៩ ខែសីហា ឆ្នាំ​២០០១​។ បច្ចុប្បន្ន​វិទ្យាស្ថាន​នេះ មាន​ទីតាំង​ចំនួន ៤​កន្លែង កំពុងដំណើរការ​ក្នុងនោះ ២​កន្លែង ស្ថិតនៅ​រាជធានី​ភ្នំពេញ​, ១​កន្លែង ស្ថិតនៅ​ខេត្ត សៀមរាប​, និង ១​កន្លែង​ទៀត​ស្ថិតនៅ​ខេត្ត​បាត់ ដំបង​។ ក្នុង​ឆ្នាំ​សិក្សា​២០១៧-២០១៨ នេះ វិទ្យាស្ថាន វ៉ាន់ដា មាន និស្សិត​កំពុង​សិក្សា​ចំនួន ៧,៣២៤​នាក់ នារី ៦,៣០៣​នាក់​។ ចាប់ពី​ឆ្នាំ​សិក្សា​២០០១-២០០២ ដល់​ឆ្នាំ​សិក្សា​២០១៦-២០១៧ កន្លងមកនេះ និស្សិត​បានបញ្ចប់​ការសិក្សា​ដោយ​គិត​ទាំង​និស្សិត​ជ័យលាភី​នេះ​ផង​សរុប​ចំនួន ២៥,៥៤៥​នាក់ នារី ២០,៩៤៩​នាក់​។​

​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វិទ្យាស្ថាន​វ៉ាន់ដា បាន​គូសបញ្ជាក់ថា និស្សិត​ជ័យលាភី​ទទួល​សញ្ញា ប​ត្រ​នាពេលនេះ យោងតាម​ការធ្វើអង្កេត របស់​កា​រិ យា​ល័យ​សេវា​និស្សិត នៃ​វិទ្យាស្ថាន​វ៉ាន់ដា​បានបង្ហាញ ថា និស្សិត​សរុប ២,៨៦០​នាក់ អ្នកមាន​ការងារ​ធ្វើ ចំនួន ២,៥០៨​នាក់ ស្មើនឹង ៨៧,៦៩​ភាគរយ​៕ ល​