សម្តេច​ហ៊ុនសែន​អំពាវនាវ​ឲ្យ​អ្នក​ចាញ់បោក​សមរង្ស៊ី​វិល​ត្រឡប់ មកផ្ទះ​សម្បែង​វិញ រដ្ឋាភិបាល​មិន​យកទោស​ពៃរ៍​ឡើយ​

160
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​/កំពត ៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ បាន​អំពាវនាវ​ពលរដ្ឋដែល​ចាញ់បោក​ទណ្ឌិត សម រង្ស៊ី ហើយ​រត់គេច​ខ្លូន​ពី​ផ្ទះសម្បែង​នៅក្នុង​ប្រទេស​និង​ចូលទៅក្នុង​ទឹកដី​ថៃ ​សូម​ត្រឡប់​មកកាន់​ផ្ទះសម្បែង​របស់ខ្លួន​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍​បែបនេះ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​សម្ពោធ​ឲ្យ​ដំណើរការ​រោងចក្រ​ផលិត​ស៊ីម៉ងត៍ ថៃ​ប៊ុន​រ៉ុង ដែលមាន​តម្លៃ​ប្រមាណ​១១០​លាន​ដុល្លារ មាន​ទីតាំង​ស្ថិតនៅ​តំបន់ភ្នំ​ល្អាង ឃុំ​ល្អាង ស្រុក​ដង​ទង់ ខេត្តកំពត​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​លើកឡើងថា «​អំពាវ​នា​វបងប្អូន​ចាញ់បោក​គេ រត់​ចូលទៅ​ក្នុងប្រទេស​ថៃ សូម​ត្រឡប់​មកកាន់​ផ្ទះសម្បែង​វិញ​។ រាជរដ្ឋាភិបាល​មិន​យកទោស​ពៃរ៍អ្នកចាញ់​បោក​គេ​ទេ​។ ហ៊ុន សែន មិន​ឲ្យ​ចាប់​ទេ​…នេះ​ដោយសារ​អ្នកចាញ់​បោក​គេ ទើប​អ្នកធ្វើ​បែបនេះ​»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​អំពាវនាវ​ឲ្យ​បងប្អូន​ដែល​ចាញ់បោក​គេរ​ត់ទៅ​ក្នុងប្រទេស​ថៃ​ត្រឡប់​ចូលមក​ក្នុងប្រទេស​វិញ​ ព្រោះ​មាន​មួយចំនួន​ចាញ់បោក​មេខ្លោង​ចូលទៅក្នុង​ប្រទេស​ថៃ​រួចហើយ​​ ​ដើម្បី​អមដំណើរ​ពួក​មេ​ឧទ្ទាម​ចូលមក​ដណ្ដើម​អំណាច ​ឥឡូវ​កំពុង​ជាប់​នៅក្នុង​ប្រទេស​ថៃ ខ្លះ​គាត់​ទៅមុន ​ខ្លះទៅ​ក្រោយ​មួយចំនួនទៀត​ភ័យខ្លាច​គេ​ចាប់​នៅក្នុងប្រទេស ។

​សម្តេច​បន្តថា ​ឥឡូវ​សូម​បងប្អូន​វិលត្រឡប់​មកកាន់​ផ្ទះ​សម្បែង​នៅក្នុង​ប្រទេស​កម្ពុជា​វិញ​ អត់​មានទោសពៃរ៍​អ្វី​ទេ គ្មាន​អ្នកណា​ចាប់​ទេ​ ហ៊ុនសែន​បញ្ជា​ឲ្យ​រដ្ឋ បាល​ថ្នាក់ក្រោម​ជាតិ​ទាំងអស់​មិនត្រូវ​ចាប់ចង​អ្នក​ដែល​ទៅ​លាក់ខ្លួន​នៅក្នុង​ប្រទេស​ថៃ​នោះទេ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍ថា សារ​នេះ​មិនអាច​និយាយ​នៅមុន​ថ្ងៃទី ៩ វិច្ឆិកា​បានទេ ​រាជរដ្ឋាភិបាល​មិនអាច​ប្រើ​សម្ដី​នេះ​បានទេ​ ព្រោះ​មានការ​ចាំបាច់​ដើម្បី​ត្រួតត្រា​សភាពការណ៍​ប្រឆាំងនឹង​រដ្ឋប្រហារ​និង​អំពើហិង្សា​ដែល​គេ​ប៉ុនប៉ង​ផ្ដួលរំលំ​រាជរដ្ឋាភិបាល​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មានប្រសាសន៍​បន្តថា​:”​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​នីតិប្រតិបត្តិ​ ខ្ញុំព្រះករុណា​អំពាវនាវ​ឲ្យ​មនុស្ស​ទាំងអស់​ដែល​កំពុងរ​ត់គេច​ខ្លួន​ត្រឡប់មក​ភូមិកំណើត​វិញ​ កុំ​លាក់ខ្លួន​នៅ​កន្លែង​នេះ​ លាក់ខ្លួន​នៅ​កន្លែង​នោះ​តទៅទៀត​ ហើយ​អាជ្ញាធរ​មូលដ្ឋាន​ កងក​ម្លាំ​ង​ប្រដាប់អាវុធ ​និយាយ​រួម​កម្លាំង​មាន​សមត្ថកិច្ច​ដែល​អនុវត្ត​ច្បាប់​ ជាពិសេស​នគរបាល​និង​អាវុធហត្ថ​ ក៏ដូចជា​មន្ត្រី​នៅក្នុង​មូលដ្ឋាន​ទាំងអស់ “​៕B/