សម្តេច​ហ៊ុនសែន​៖​ទោះ​ហត់នឿយ​យ៉ាងណា ​ខ្ញុំ​ពេញចិត្ត​ក្នុងការ​បម្រើ​ប្រទេសជាតិ​ ដើម្បី​សុខសន្តិភាព​និង​ការរីកចម្រើន​របស់​ប្រជាពលរដ្ឋ​

282
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​នា​ព្រឹក​ទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០១៩​នេះ​ សម្តេច​តេ​ជោ ហ៊ុន សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​បាន​ផ្ញើ​សារ​នៅក្នុង​ផេ​ក​ហ្វេ​សបុ​កថា ពេញ​មួយ​សប្តាហ៍​នេះ​សម្តេច​ពិតជា​រវល់​ខ្លាំង​ជាមួយ​កិច្ចការ​ជាតិ​សំខាន់ៗ ប៉ុន្តែ​សម្តេច​ពេញចិត្ត​ក្នុងការ​បម្រើ​ប្រទេសជាតិ​ ដើម្បី​សុខសន្តិភាព​និង​ការរីកចម្រើន​របស់​បងប្អូន​ប្រជាពលរដ្ឋ ។​

​ខាងក្រោម​នេះ ​ជា​ខ្លឹមសារ​ទាំងស្រុង​នៃ​សារ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​នៅក្នុង​ផេ​ក​ហ្វេ​ស​បុក​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​៖« សុខ​សប្បាយ​ជា​ទេ​បងប្អូន​ជនរួមជាតិ​ ពេញ​មួយ​សប្តាហ៍​នេះ​ ខ្ញុំ​ពិតជា​រវល់​ខ្លាំងជាមួយ​កិច្ចការ​ជាតិ​សំខាន់ៗ ​រួមទាំង​ការសម្ពោធ​រោងចក្រ​ស៊ីម៉ង​ត៍នៅ​ខេត្តកំពត​និង​បើក​ការ​ដ្ឋា​នក​សាង​ផ្លូវ​៣៤​ខ្សែ​នៅ​ខេត្ត​ព្រះសីហនុ ​និង​កិច្ចប្រជុំ​កំពូល​អន្តរជាតិ​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី ២ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។ ក្រៅពីនេះ គឺ​ជួប​ភ្ញៀវ​ព្រឹក​ល្ងាចៗ ​រក​ដកឃ្លា​សឹង​មិន​រួច ។ ប៉ុន្តែ​ទោះបី​រវល់​បែបនេះ​ក្តី​ គឺ​ខ្ញុំ​ពេញចិត្ត​ក្នុងការ​បម្រើ​ប្រទេសជាតិ​ដើម្បី​សុខសន្តិភាព​និង​ការរីកចម្រើន​របស់បងប្អូន​ប្រជា​ពលរ​ដ្ឋ។​

​នៅ​ថ្ងៃអាទិត្យ​ស្អែក​នេះ​ គឺ​ចាប់ពី​ថ្ងៃទី ២៤ ដល់ ២៧ វិច្ឆិកា ខ្ញុំ​នឹង​ដឹកនាំ​គណៈប្រតិភូ​ចេញទៅ​ប្រជុំ​កំពូល​អាស៊ាន កូរ៉េ និង មេគង្គ​កូរ៉េ​ជា​បន្ត​។​ខ្ញុំ​សង្ឃឹមថា នឹង​បាន​ជួប​បងប្អូន​ប្រជា​ពលរ​ដ្ឋ​និង​កូនក្មួយ​សិស្ស និស្សិត ព្រមទាំង​កូនក្មួយ​ពលករ ពលការិនី​ដែល​កំពុងធ្វើការ​នៅ​ទីនោះ​ផងដែរ​។​តាមរយៈ​វត្តមាន​ខ្ញុំនៅ​កូរ៉េ​នឹង​ជួយ​ឲ្យល​ក្ខ័​ណ្ឌ​ការងារ​កូនក្មួយ​កាន់តែ​ល្អប្រសើរ​ឡើង​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ និង​កូនក្មួយ​សប្បាយរីករាយ​ជួបជុំ​ក្រុមគ្រួសារ​ក្នុង​ថ្ងៃចុង​សប្តាហ៍​គ្រប់ៗ​គ្នា » ៕​/Ha