សម្តេច​ហ៊ុនសែន​៖​សន្តិភាព​របស់​កម្ពុជា​ក៏​កំពុង​ស្ថិតនៅក្នុង​ភាពផុយស្រួយ​ដោយសារ​ការគំរាមកំហែង​ពី​ប្រទេស​មហាអំណាច​និង​លោកខាងលិច

820
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន​បាន​លើកឡើងថា​៖​សន្តិភាព​កម្ពុជា​ក៏​ស្ថិតនៅ​ក្នុ​ភាពផុយស្រួយ​ដោយ​សារ​ការគំរាមកំហែង​ពី​ប្រទេស​មហាអំណាច​និង​ការបន្ត​យាយី​និង​អន្តរាគមន៍​ចូល​កិច្ចការ​ផ្ទៃក្នុង​ឥតឈប់ឈរ​ពី​មជ្ឈ ដ្ឋានខាងក្រៅ​ជាពិសេស​ពីបណ្តា​ប្រទេស​មហាអំណាច​និង​ប្រទេស​លោកខាងលិច​មួយចំនួ ន ។

​តាមរយៈ​សារលិខិត​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុង​ឱកាស​ទិវា​សន្តិភាព​អន្តរជាតិ​ថ្ងៃទី​២១ខែកញ្ញាឆ្នាំ​២០១៩សម្តេច​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើកឡើងថា​៖​សន្តិភាព​មានតម្លៃ​ពិតជា​ពុំ​អាច​កាត់ថ្លៃ​បាន​និង​មាន​សារៈសំខាន់​ជា​ចំបង​សម្រាប់​មនុ ស្សជាតិ​ក៏ដូចជា​ប្រទេសជាតិ​កម្ពុ​ជាមាន​សេចក្តីសោមនស្ស​រីករាយ​ចូលរួម​ជាមួយ​ពិភព លោក​ប្រារព្ធ​នូវ​ទិវា​សន្តិភាព​អន្តរជាតិ​នៅ​ថ្ងៃទី​២១​ខែកញ្ញា​នេះ​ដើម្បី​លើកកម្ពស់​ការយល់ដឹង​ពី​អត្ថន័យ​នៃ​សន្តិភាព​ឱ្យ​កាន់តែ​ទូលំទូលាយ​ខិតខំ​ពង្រឹង​សាមគ្គីភាព​ឯកភាព​ជាតិ​បន្ត​ជំរុញ​ស្មារតី​និង​ពួតដៃគ្នា​ជា​ធ្លុង​មួយ​ថែរក្សា​ឱ្យបានគង់វង្ស​នូវ​សុខសន្តិភាព​យូរអង្វែ ងសម្រាប់​កម្ពុជា​យើង​និង​ពិភពលោក​ដែល​នេះ​ជា​សេចក្តីប្រាថ្នា​របស់​មនុស្ស​ជាតិ​និង​ជា​មូលដ្ឋានគ្រឹះ​ចាំបាច់​ស​ម្រាប់​ប្រទេស​ដើម្បី​បោះជំហាន​បន្តទៅ​មុខ​លើ​វិថី​អភិវឌ្ឍន៍​និង​ការរីកចម្រើន​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖​ការវិវត្តន៍​ដ៏​ស្មុគស្មាញ​ហើយ​មិនអាច​ប៉ាន់ស្មាន​ជាមុន​នៃ​សភាពការណ៍​ជុំវិញ​ពិភពលោកជាពិសេស​ការប្រកួតប្រជែង​រវាង​មហាអំណា ច​ដើម្បី​ការពារ​ផលប្រយោជន៍​នយោបាយសេដ្ឋកិច្ច​និង​យោធា​នេះ​កំពុង​នាំមក​នូវ​ការគំរា មកំហែង​ចំពោះ​សន្តិភាពទាំង​ក្នុង​កម្រិត​តំបន់​និង​សកលហើយ​កម្ពុជា​ក៏​ស្ថិតក្នុងចំណោ មប្រទេស​រងគ្រោះ​ដោយសារ​ការ​ប្រជែង​អំណាច​នេះដែរ​។​

​ប្រមុខ​រាជរដ្ឋាភិបាល​បាន​ថ្លែង​ដោយ​សង្កត់ធ្ងន់ថា​៖«​សន្តិភាព​របស់​កម្ពុជា​ក៏​ស្ថិតនៅក្នុង​លក្ខណៈ​ផុយស្រួយ​ដោយសារតែ​មានកា​គំរាមកំហែង​និង​ការបន្ត​យាយី​និង​អន្តរាគមន៍​ចូ លកិច្ចការ​ផ្ទៃក្នុង​ឥតឈប់ឈរ​ពី​មជ្ឈដ្ឋាន​ខាងក្រៅ​ជាពិសេស​ពី​បណ្ដា​ប្រទេស​មហាអំណាច​និង​ប្រទេស​លោក​ខាងលិច​មួយចំនួន​។​ទោះបី​កម្ពុជា​ស្ថិតនៅក្រោម​សម្ពាធ​នៃ​ការគំរាមកំ ហែង​ដាក់ទណ្ឌកម្ម​ក្រោមលេស​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​យ៉ាងណាក៏ដោយក៏​រាជរដ្ឋា ភិបាល​កម្ពុជា​នៅតែ​ស្ថិតនៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាជន​ក្នុង​គ្រប់​កាលៈទេសៈ​រួបរួមសាមគ្គី ឯកភាព​ជាតិ ការពារ​សមិទ្ធិ​ផលស​ង្គ​ម​ជាតិ កសាង​និង​រក្សា​ការពារ​ឯករាជ្យ សេរីភាព​ប្រជា​ធិ​ប តេ​យ្យ​អ​ព្យា​ក្រិ​ត្យ​និង​វឌ្ឍនភាព​សង្គម​និង​ប្រកាន់ខ្ជាប់​នូវ​ឆន្ទៈ​មោះមុត​ក្នុង​ការរក្សា​សន្តិភាព និង ស្ថិរភាព​ឱ្យ​ខាន​តែ​បាន​ទោះ​ស្ថិតក្នុង​តម្លៃ​ណាក៏ដោយ​»​។​

​ខ្លឹមសារ​ទាំងស្រុង​នៃ​សារលិខិត​មាន​ដូចខាងក្រោម​៖


​ ​