សម្តេច​ហ៊ុនសែន​៖ ​កម្ពុ​ជាមាន​ផែនការ​ប្រែក្លាយ​ទៅជា​ប្រទេស​គ្មាន​ផ្សែង​បារី​នៅ​ឆ្នាំ​២០២៥

270
ចែករម្លែក

ដោយ:មុន្នីរ័ត្ន/​ភ្នំពេញ​ ៖​ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ប្រាប់​នាយក​អង្គការ​WHO ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ថា​កម្ពុជា​ក៏មាន​ទិសដៅ​បញ្ចប់​នូវ​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​ ​ហើយ​ជាមួយនេះដែរ​ក៏មាន​មហិច្ឆតា​ធ្វើយ ៉ាងណា​កែប្រែ​ក្លាយ​កម្ពុជា​ឲ្យទៅជា​ប្រទេសមួយ​ ដែល​មិនមាន​ផ្សែង​បារី​នៅក្នុង​ឆ្នាំ​២០ ២៥ ។​

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានទទួល​ជួប​លោក​វេជ្ជបណ្ឌិត តា​កេ​ស្ស៊ី កា​សៃ នាយក​អង្គការ​WHO​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នា​ព្រឹក​ថ្ងៃទី​២៦​ខែ កញ្ញា នេះ​នៅ​វិមាន​សន្តិភាព​ទីស្តីការ​នាយក​រដ្ឋ មន្ត្រី ។

លោក អ៊ាង សុផល្លែត ជំ​នួន​ការ​ផ្ទាល់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​មាន​ប្រស​សាន៍​ថា​ឲ្យ​ដឹង​បន្ទាប់ពី​ជំនួប​នោះ​ថា​៖​នៅក្នុង​ជំនួប​នោះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ប្រាប់​លោក​វេជ្ជបណ្ឌិត កា​សៃ ថា​៖ កម្ពុជា ក៏មាន​ផែនការ​បញ្ចប់​នូវ​ជំងឺគ្រុនចាញ់​នៅ​កម្ពុជា​,​ហើយ​ជាមួយនេះដែរ​ក៏មាន​មហិច្ឆតា​ធ្វើយ៉ាងណា​កែប្រែ ក្លាយ​កម្ពុជា​ឱ្យទៅជា​ប្រទេសមួយ​ដែល​មិនមាន​ផ្សែង​បារី​នៅក្នុង​ឆ្នាំ​២០២៥ ។

ជាមួយនេះ​សម្ដេច​តេ​ជោ​ក៏បាន​ជម្រាបជូន​វេជ្ជបណ្ឌិត​កា​សៃ​ ជាមួយនឹង​ប្រតិភូ​របស់គាត់​ផងដែរ​ថា​ កម្ពុជា​កំពុងតែ​អនុវត្ត​នូវ​កម្មវិធី​សន្តិសុខ​សង្គម​ជួយ​ដល់​ស្ត្រី​ដែលមាន​ផ្ទៃពោះ​ហើយ​ ដែលមាន​ជីវភាព​ក្រីក្រ​ក្នុងនោះ​កម្ពុជា​ គឺ​បាន​កំពុងតែ​ផ្ដល់នូវ​ប្រាក់ឧបត្ថម្ភ​ដល់​ស្ត្រី​ ដែលមាន​ផ្ទៃពោះ​តាំងពី​ពេល​ចាប់ផ្ដើម​មាន​ផ្ទៃពោះ ​រហូតដល់​កូន​មាន​អាយុ​២ឆ្នាំ។

លោក​វេជ្ជបណ្ឌិត​កា​សៃ​បាន​គោរព​ជម្រាបជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ថា លោក​បានមក​កាន់​កម្ពុ​ជា​កាលពី​គ្រា​មុន​ទសវត្ស៍​ឆ្នាំ២000 ជាង​នៅពេលដែល​លោក​មកដល់ពេលនេះ​ លោក​បាន​ក៏​សង្កេតឃើញថា​កម្ពុជា​យើង​មានការ​អភិវឌ្ឍ​យ៉ាង​ឆាប់រហ័ស និង​ជឿនលឿន​ជាទីបំផុត​។

ក្នុងន័យនេះ​ លោក​បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ ​ចំពោះ​ការរីក​ចម្រើន ការវិវឌ្ឍ​និង​វឌ្ឍនភាព​របស់​កម្ពុជា​។ លោក​បាន មានប្រសាសន៍ថា រាល់​ជំនោ​គ​ជ័យ ដែល​ទទួលបាន​នេះ​គឺជា​ពិសេស​ទទួលបាន​សម្រេច​នូវ​គោលដៅ ការអភិវឌ្ឍន៍​ដោយ​ចីរភាព ហើយ​តាមរយៈ​នេះដែរ​ប្រជាជន​កម្ពុជា​នៅពេលនេះ​មាន​អាយុ​វែង​ជាង​កាលពី​ទសវត្សរ៍​មុនៗ ហើយ​ជាមួយនេះដែរ​លោក​បាន​ជម្រាបជូន​សម្ដេច​តេ​ជោ​ថា​ឥឡូវនេះ យើង​កំពុងតែ ស្ថិតនៅ​ដំណាក់កាល​អន្តរកាល​មួយ​ឆ្លងកាត់​ពី​ការដោះស្រាយ​បញ្ហា​ជំងឺ​រាតត្បាត​បែប​បុរាណ​មក​ជំងឺ​សម័យ នោះ​សោត​គឺ​យើង​ឈាន​មក​ប្រជាជន​មាន​ជំងឺ​ដូចជា​ជំងឺ​ទឹកនោមផ្អែម​ជំងឺលើសឈាម​ជាដើម ហើយពី​នោះ​ទៀត​ជំងឺ​ដែលមាន​ចរិត​ពិបាក​ព្យាបាល​ជាមុន ដូចជា​ជំងឺប៉េស្ត​ជ្រូក និង​ជំងឺ​ដទៃៗ​ទៀត ក្នុងន័យនេះ​លោក​ក៏បាន​គោរព​ជម្រាបជូន​សម្តេច​តេ​ជោ​ថា​អង្គការ who គឺមាន​ជំនឿ​ជឿជាក់​លើ​កម្ពុជា​យើង ជាមួយនឹង​គោលដៅ​អភិវឌ្ឍន៍​ជាតិ​ដោយ​ចីរភាព ជាមួយនឹង​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច គឺជា​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​កម្ពុជា​នោះ កម្ពុជា​នឹង​អាច​ឆ្លង​ផុត​និង​អាច​ទទួលបាន​ជោគជ័យ​លើ​ជំងឺ នាពេល​អន្តរកាល​នេះ​។​

ជាការ​ឆ្លើយតប​សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការអបអរសាទរ​ជូន​ចំពោះ​វេជ្ជបណ្ឌិត​កា​សៃ​ដែល​បាន ត្រូវ​តែងតាំង​ទទួល​តំណែង​ថ្មី​ជា​នាយក​អង្គការ​WHO​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​នេះ ។ សម្ដេច​តេ​ជោ​បាន​សម្តែង​នូវ​ការសប្បាយរីករាយ​ដែល​បាន​ធ្វើជា​ដៃគូ​ដ៏​ល្អ​ជាមួយនឹង​អង្គការ​WHO ក៏ដូចជា​កិច្ចសហប្រតិបត្តិការ​ល្អ​ទទួលបាន​ពី​ប្រទេស​ជិតខាង​តាមរយៈ​នេះហើយ​ដែល​កម្ពុជា​បាន​ទប់ស្កាត់​និង​ទទួលបាន​ជោគជ័យ​យ៉ា ង​ច្រើន​ពាក់ព័ន្ធ​នឹង​បញ្ហា​ជំងឺ​ដែលមាន​ចរិត​ជា​ប្រពៃណី​ដែល​រួមមាន​ជំងឺ​ស្វិតដៃជើង ជំងឺ​ក​ញ្ជ្រិ​ល ជំងឺ​តេតាណូស​ជំងឺសារ ជំងឺ​គ្រុនផ្ដាសាយ​បក្សី ហើយ​ពាក់ព័ន្ធ​នឹង​ជំងឺអេដស៍ កម្ពុជា​ក៏បាន​ធ្វើការ​ទប់ស្កាត់បាន​ជោគ ជ័យ​ពុំមាន​ការរីក​រាលដាល​ហើយក៏​មានការ​ថយចុះ​ផងដែរ​។

ពី​នោះ​ទៀត​ពាក់ព័ន្ធ​នឹង​ជំងឺ​សម័យថ្មី​នេះ​កម្ពុជា​កំពុងតែ​សហការ​យ៉ាង​ល្អ​សកម្ម​ជាមួយនឹង​អង្គការ​WHO ក៏ដូចជា​ជាមួយនឹង​បណ្ដា​ប្រទេស​ដទៃទៀត​ដើម្បី​ដាក់ចេញ​វិធានការ​ទប់ស្កាត់​ការពារ​កុំឲ្យ​ជម្ងឺ​នេះ រីក​រាលដាល​ឬ​នាំ​មកដល់​បញ្ហា​ដល់​ប្រជាជន​កម្ពុជា​ក៏ដូចជា​រីក​រាលដាល​ដល់​ប្រទេស​ដទៃទៀត​ផងដែរ​។

ដោយឡែក​កម្មករ​នៅតាម​រោងចក្រ​វិញ​ មានកម្ម​វិធី​ជួយ​ឲ្យ​កម្មករ​បាន​ឈប់សម្រាក​រយៈពេល ៣​ខែ​ដោយ​បានទទួល​នូវ​ប្រាក់ខែ ១២០ ភាគរយ​នៃ​ប្រាក់ខែ​ដែល​ត្រូវបាន ,​ហើយ​ជាងនេះទៀត​រាជរដ្ឋាភិបាល​ក៏បាន​ឧបត្ថម្ភ​ប្រាក់​ចំនួន ១០០ ដុល្លារ​ដល់​ស្ត្រី​កម្មករ​ដែលមាន​កូន ១ និង ២០០ ដុល្លារ​ដល់​កម្មករ​ដែ​ល​មានកូន​ភ្លោះ​២ នេះ​ជា​កម្មវិធី​សន្តិសុខ​សង្គម​ដែល​កម្ពុជា​កំពុងតែ​ជំរុញ​ហើយ​តាមរយៈ​កម្មវិធី​នេះ​រាជរដ្ឋាភិបាល​សង្ឃឹមថា​នឹង​កាត់បន្ថយ​មិនឲ្យ​មាន​ជំងឺ​រាតត្បាត​ដល់​ប្រជាជន​កម្ពុជា​ព្រោះ​ថាបើ​ប្រជាជនមាន​អាហារូបត្ថម្ភ​ល្អ​ហើយ​ជំងឺ​រាតត្បាត​ក៏​វា​ត្រូវ​កាត់បន្ថយ​ផងដែរ៕B/

#