សម្តេច​តេជោ ប្រាប់​ទៅ​លោក​អាត់ ធន់​ឲ្យ​ប​ញ្ឈប់​ការតវ៉ាទាមទារ​ប្រាក់​អតីតភាព​ការងារ​ដែល​ខុស​នឹង​ច្បាប់​

529
ចែករម្លែក
  • 1
    Share

​ដោយៈ​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​នាយករដ្ឋមន្ត្រី​កម្ពុជា​បាន​ជំរុញ​ទៅ លោក លោក អាត់ ធន់ ប្រធាន​សម្ព័ន្ធ​សហជីព​ប្រជាធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ហៅ​កាត់​ថា​(​ស៊ីខាវ​ឌូ​) ឲ្យ​ប្រាប់​ទៅ​សមា ជិក សមា​ជីកា របស់ខ្លួនគោរព​ទៅតាម​ច្បាប់​ដែល​បានកំណត់ ព្រោះ​ពួកគេ​កំពុង​ទាម ទារ​ខុសច្បាប់​នោះទេ ។ បើ​យោងទៅតាម​ការលើកឡើង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​សួរ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​ថា​កម្មករ​ជាង​១០០ នាក់​ដែល​កំពុង​ធ្វើបាតុកម្មនៅ មុខ ​ផ្ទះ​សម្តេច​គឺ​បាតុកម្ម​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ផ្តាច់​ប្រាក់​អតីតភាព​ការងារ​តែម្តង ។​

សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងពិធី ចែក​សញ្ញាបត្រ​ដល់​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នា​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ ។(រូបថត ហ្វេសបុកសម្តេច)

​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​សិស្ស និស្សិត​នៃ​វិទ្យាស្ថាន​ខ្មែរ​ជំនាន់​ថ្មី​នា​ព្រឹក​ថ្ងៃទី ១៨ ខែ មីនា​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​ដែល​នៅក្នុង និង ភូមិ គ្រឹះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​នៅ​វិមានឯករាជ្យ​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​កន្លែង​ចែក​សញ្ញាបត្រ​សម្តេច​បាន​មើលឃើញ​ពី​ក្នុង​ឡាន​មាន កម្មករ​កំពុង​ធ្វើបាតុកម្ម​នៅមុខ​ផ្ទះ​សម្តេច ។ សម្តេច​ក៏បាន​ទូរ ស័ព្ទ​សួរ​ទៅ​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ ហើយ​រដ្ឋមន្ត្រី​រូបនោះបាន​ប្រា​បើ​សម្តេច​ថា​គឺជា​បាតុកម្ម​ទាមទារ​បើក​ផ្តាច់​ប្រាក់​អតីតភាព​ការងារ​តែម្តង​ពី​ម្ចាស់​រោងចក្រ ។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍ថា​៖« នៅមុខ​ផ្ទះ​របស់ខ្ញុំ​មាន​កម្មករ​ប្រហែល​ជាង ១០០ ខ្ញុំៗ​បាន​សួរ​ទៅ​លោក អ៊ិត សំហេង គាត់​បាន​ឆ្លើយថា​ពួកគេ​ធ្វើបាតុ កម្ម​ទាមទារ​ឲ្យ​ម្ចាស់​រោងចក្រ​បើក​ផ្តាច់​ប្រាក់​អតីតភាព​ការងារ​ផ្តាច់​តែម្តង​ពី​ថៅកែ​រោងចក្រ​» ។​

​សម្តេច​តេ​ជោ​បាន​បន្តថា​៖​ពូ​បាន​និយាយ​ហើយ​មិនអាច​ដោះស្រាយបាន​អំពី​បញ្ហា​ប្រាក់​អតីតភាព​ការងារ​បើក​ផ្តាច់​តែម្តង​នោះទេ​ពូ​បាន​និ​យា យ​ហើយ​បាន​អង្វរករ​ក្មួយៗ​ហើយ​… ។ បញ្ហា​ធំ​នោះ​នៅសល់​ប្រមាណ ១00 នាក់​ដែល​បានទាមទារ​បើកប្រាក់​អតីតភាព​ការ ងារ​តែម្តង​ដាច់ ក្នុងពេលដែល​ច្បាប់​ការងារ​របស់​យើង​បាន​កំណត់ថា​៦​ខែ​បើក​ម្តង​។​អញ្ចឹ ង​បើ​ដោះស្រាយ​ឲ្យ​ក្មួយៗ​ជាង​១០០​នាក់​គឺ​វា​ត្រូវ​វិល​ទៅ​ដោះស្រាយទាំងអស់​ឡើងវិញ។ អញ្ចឹងទេ​ថៅកែ​រោងចក្រ​ទាំងអស់​ត្រូវ​បញ្ចេញ​លុយ​ប្រមាណ ២០០០ លាន​ដុល្លារ​ក្នុងពេល​តែមួយ​តើ​វា​អាចទៅរួច​ទេ​? វា​រលំ​រោងចក្រ​ទេ​? ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា​៖ «​អញ្ចឹង​ខ្ញុំ​សុំ​អំពាវនាវ​លោក អាត់ ធន សុំ​ឲ្យ​សមាជិក សមា​ជីកា របស់ខ្លួន​(​ព្រោះ​តាម​ដឹង គឺ​អ្នក​តវ៉ា​នេះ​ជា​សមាជិក សមា​ជីកា របស់លោក អាត់ ធន​) សុំ​យោគយល់​បញ្ហា​នេះហើយ​បន្ត​ទទួលយក​ទៅតាម​ច្បាប់​ដែល​បានកំណត់ យើង​កំពុង​ទាមទារ​ខុសច្បាប់ គឺ​មិន អាច​ដោះស្រាយ​ជូន​បានទេ បើ​អាច​ដោះស្រាយបាន​គឺ​រាជរដ្ឋាភិបាល​ដោះស្រាយ​ជូន​ហើយ​» ។

សម្តេច​បន្ត​ប្រាប់​ទៅ​កម្មករ​ទាំងអស់​ថា ប្រាក់​វា​មិន​បាត់​ទៅណា​ទេ មុននេះ​គ្មាន​ទាំង​ការទូទាត់​សង​ផង ថៅកែ​រោងចក្រ​រត់ចោល​រាជរដ្ឋាភិបាល ត្រូវ​បង់ខាត​អស់​២២​លាន​ដុល្លារ​ដើម្បី​យកប្រាក់​ទៅ​បើក​ឲ្យ​កម្មករ តែ​ក្រោយមក​រាជរដ្ឋាភិបាល​គិត​ប្រសិនជា​ទុក​ឲ្យ​មាន​បញ្ហា​នេះ​នៅ​បន្ត​កើត ឡើង​ទៀត​នោះ​រាជរដ្ឋាភិបាល​គឺជា​ជនរងគ្រោះ​ទើប​មាន​ការធ្វើ​វិសោធនកម្ម​ច្បាប់​ឲ្យ​បើកប្រាក់​អតីតភាព​ការងារ​៦​ខែម្តង ។ តែ​ក្មួយៗ​បាន​ទៅ ហួស​ដោយ​ទាមទារ​ឲ្យ​គេ​បើក​ផ្តាច់​តែម្តង​ខុស​ទៅនឹង​ច្បាប់​ដូចនេះ​សូម​ក្មួយៗ​ដកខ្លួន​ចេញពី​មេ​សហជីព​ដែល​ញុះ​ញ៉​ង់ ។
​ ​
​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៨ ខែមីនា​ឆ្នាំ​២០១៩ នេះដែរ​មាន​ក្រុមកម្មករ​កម្មការិនី​រោងចក្រ W&D ដែលមាន​ទីតាំង​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​៣ ខណ្ឌមានជ័យ ចំនួន​ជាង ២០០ ក្នុងចំណោម​សរុប​ចំនួន ១.២០០ នាក់ បាននាំគ្នា​មកកាន់​ភូមិគ្រឹះ​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​វិមានឯករាជ្យ ។ ក្រុមកម្មករ​ទាំងនោះ​ដែ​ល​ភាគច្រើន​ជា​ស្ត្រី​បាន​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ស្វែងរក​អន្តរាគមន៍​ពីស​ម្តេច​តេ ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​បញ្ចប់​វិវាទ​ការងារ​របស់​ពួកគេ​ដែល​បានអូសបន្លាយ​ពេល​ជាច្រើន​ខែ​មកហើយ​នោះ​។​

​វិវាទ​រវាង​ក្រុមកម្មករ​និង​ថៅកែ​រោងចក្រ W&D ដែលមាន​ទីតាំង​ស្ថិតក្នុង​ខ័​ណ្ឌ​មានជ័យ បាន​ផ្ទុះឡើង​តាំងពី​ចុងឆ្នាំ​២០១៨ មកម្ល៉េះ បន្ទាប់ពី​ក្រុមកម្មករ​ដល់​ទៅជិត​២​ពាន់​នាក់​បានទាមទារ​ទៅ​ថៅកែ​រោងចក្រ​នេះ​ឲ្យ​បើកប្រាក់​អតីតភាព​ដល់​ពួកគេ​នៅមុន​ឆ្នាំ​២០១៩​នេះ​។ វិវាទ​នេះ​កាន់តែ​ស្មុគស្មាញ​ថែមទៀត​បន្ទាប់ពី​កម្មករ​ជាង ១ ពាន់​នាក់​ត្រូវបាន​ថៅកែ​រោងចក្រ​នេះ​សម្រេច​បញ្ឈប់​ពី​ការងារ​និង​ចោទថា​មិន​គោរព​តាម​សេចក្ដីសម្រេច​រក្សា​ការពារ​របស់​តុលាការ​រាជធានី​ភ្នំពេញ ៕សរន