សម្តេច​​នាយករដ្ឋមន្ត្រី​នឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨​នៅ​នេ​ប៉ាល់​

713
ចែករម្លែក
  • 26
    Shares

​ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តប​តាម​ការអញ្ជើញ​របស់លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រីនៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ សម្តេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជា​ណា​ក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ចាប់ពី​ថ្ងៃទី​២៩-៣០​ខែវិច្ឆិកា​ហើយនឹង​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​ទី​ក្រុងក​ដ្ឋ​ម​ណ្ឌូ​ប្រទេស​នេ​ប៉ាល់​ពីថ្ងៃ​ទី​៣០​ខែវិច្ឆិកា​ដល់​ថ្ងៃទី​២​ខែធ្នូ​។​នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ដែល​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃទី​២៦ ខែវិច្ឆិកា ឆ្នាំ​២០១៨។

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា (​រូប​ថ​តៈ ឯកសារ​)​

ឥស្សរជន​កម្ពុជា​ដែល​នឹង​អញ្ជើញ​អមដំណើរ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី រួមមាន​​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ សមាជិក​ដ៏ទៃទៀត​នៃ​រាជរដ្ឋាភិបាល​កម្ពុជា និង​តំណាង​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​។​

​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​បន្តថា នៅ​ក្នុងឱកាស​ទស្សនកិច្ច​ផ្លូវការ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​ជួប​សម្តែង​ការគួរសម​ជាមួយ​លោកស្រី ប៊ីធ​យ៉ា ដេ​វី បាន​ដាវី ប្រធានាធិបតី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់ ហើយនឹង​ជួបពិភាក្សា​ទ្វេភាគី​ជាមួយ​លោក ខាត់​ហ្គា ប្រាសាត សា​ម៉ា អូ​លី នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​សហព័ន្ធ​ប្រជាធិបតេយ្យ​នេ​ប៉ាល់​។ បន្ទាប់មក​ថ្នាក់ដឹកនាំ​ប្រទេស​ទាំងពីរ នឹង​អញ្ជើញ ធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​មួយចំនួន​។​

​ដោយឡែក ក្នុងឱកាស​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​ឆ្នាំ​២០១៨ នៅ​នេ​ប៉ាល់ សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អញ្ជើញ​ថ្លែង​សុន្ទរកថា ស្របតាម​មូលបទ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​ប៉ាស៊ីហ្វិក​២០១៨-​នេ​ប៉ាល់ “​ការដោះ​ស្រាយ​បញ្ហា​ប្រឈម​សំខាន់ៗ​នៃ​យុគសម័យ​របស់​យើងៈ ការពឹង​អាស្រ័យ​គ្នា វិបុលភាព​ទៅវិញទៅមក និង​តម្លៃ​ជា​សាកល​”​។​

នៅក្នុង​ឱកាស​ស្នាក់នៅ​ប្រទេស​នេ​ប៉ាល់ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី នឹង​អញ្ជើញ​ទស្សនា​ទីប្រជុំជន​បុរាណ ប៉ា​តាន់ ឌួ​បា ដែលជា​រមណី​ដ្ឋា​ន​ក្នុង​បញ្ជី​បេ​តិ​ភ័​ណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ​៕សរន