សម្តេច សាយ ឈុំ ផ្ញើលិខិត​អបអរសាទរ​ជូន​សម្តេច​តេ​ជោ ហ៊ុន សែនចំពោះការ​ចរចា​ឱ្យ​ឡាវ​ដកទ័ព​ចេញពី​ទឹកដីកម្ពុជា​

950
ចែករម្លែក

(​ភ្នំពេញ​)៖ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅ​ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​ផ្ញើលិខិត​កោតសរសើរ​និង​អបអរ​​សាទរ ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ចំពោះ​ការខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ​ចិត្ត​រហូត​ទទួលបាន​ជោគជ័យ ក្នុងការ​ចរចា​ឱ្យ​ភាគី​ឡាវ ដកទ័ព​ចេញពី​តំបន់​ព្រំដែន នៅក្នុង​ទឹកដី​ខេត្តស្ទឹងត្រែង ប្រទេស​កម្ពុជា កាលពី​ម្សិលមិញ​នេះ​។​

​សម្តេច សាយ ឈុំ បានសរសេរថា «​ប្រជាជន​កម្ពុជា មានភ័ព្វ​វាសនា ដោយមាន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ជា​អគ្គម​គុ​ទេស​ក៏​ដ៏​ឆ្នើម​​ឈ្លាសវៃ ក្នុងការ​ដោះស្រាយ បញ្ហា​ធំៗ​ជា​អាយុជីវិត​របស់​ជាតិ ជាពិសេស​ដោះស្រាយ​បញ្ហា​ព្រំដែន ជាមួយ​ប្រទេសជិតខាង​ទទួលបាន​ជោគ​​ជ័យ​ជា​បន្តបន្ទាប់ សំដៅ​កសាង​ខ្សែរ​ព្រំដែន​ជាមួយ​ប្រទេសជិតខាង​ជា​ព្រំដែន​សន្តិភាព ស្ថិរភាព មិត្តភាព សហប្រតិបត្តិការ​និង​​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​»​។​