សម្តេច ស ខេង ប្រាប់​ទៅ​អភិបាល​រាជធានី​ខេត្ត ឲ្យ​ផ្ទេរ​ការផ្តល់សេវា​រដ្ឋបាល​ផ្នែក​សំណង់​ទៅ​រដ្ឋបាល​ថ្នាក់ក្រុង ស្រុកខណ្ឌ​

1097
ចែករម្លែក

ភ្នំពេញ​៖​ក្នុងន័យ​បង្ខិត​សេវាសាធារណៈ​ឲ្យ​កាន់តែ​កៀក​ប្រជាពលរដ្ឋ​សម្តេច​ក្រឡាហោម ស ខេង ឧ​ប​នាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​នៅ​ថ្ងៃទី១៦ខែសីហា បាន​សរសេរ​លិខិត​ទៅកាន់​អភិបាល​រាជធានី​ខេត្តដោយ​ស្នើ​ឲ្យ​ធ្វើ​ប្រតិភូ កម្ម​មុខងារ​ផ្ដល់​លិខិតអនុញ្ញាត​សាងសង់​លំនៅឋាន​មាន​ផ្ទៃក្រឡា​មិន​លើស ៥០០ ម៉ែត្រក្រឡានិងកម្ពស់​មិន​លើស ៤ជាន់ទៅរដ្ឋ បាល​ក្រុង ស្រុកខណ្ឌ​ជា​អ្នកសម្រេច ។​

សម្តេចក្រឡាហោម ស ខេង ឧបានយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ៕

​ ​នៅក្នុង​លិខិត​របស់​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ចុះ​ថ្ងៃទី ១៦ ខែ សីហា ជំរាប​ទៅ​អភិបាល រាជធានី​ខេត្ត ឲ្យ​ដាក់ចេញ​ដីកា​ធ្វើ​ប្រតិភូកម្ម​មុខងារ​ក្នុង​ការផ្តល់​លិខិតអនុញ្ញាត​សាងសង់​លំនៅឋាន​ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​មិន​លើសពី ៥០០ ម៉ែត្រក្រឡា និង មាន​កម្ពស់​មិន​លើសពី​៤​ជាន់​រួមទាំង​ជាន់​ផ្ទាល់​ដី​( E0,E1, E2,E3) ជូន​ដល់​រដ្ឋបាល ក្រុង ស្រុក ខណ្ឌ ។​

​នៅក្នុង​លិខិត​នោះ​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែងថា​៖ «​ឆ្លើយតប​ទៅនឹង​តម្រូវការ​សាងសង់​លំនៅឋាន​របស់​ប្រជាពលរដ្ឋ​នៅតាម មូលដ្ឋាន និង ដើម្បី ជំរុញ​ការផ្តល់សេវា​រដ្ឋបាល​ផ្នែក​សំណង់​ឲ្យ​កៀក​ជិត​អ្នកស្នើសុំ​សេវា ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់​បានស្នើ​មកក្រ​សូង​មហាផ្ទៃ ដើម្បី​ប្រគល់​សិទ្ធិ​ជូន​អស់លោកលោកស្រីអភិបាល​រាជធានី ខេត្ត ចេញ​ដីកា​ធ្វើ​ប្រតិភូកម្ម​មុខងារ ក្នុង​ការផ្តល់​លិខិតអនុញ្ញាត​សាង សង់​លំនៅឋាន​ដែលមាន​ផ្ទៃក្រឡា​សំណង់​សរុប​មិន​លើសពី ៥០០ ម៉ែត្រក្រឡា​និង​មាន​កម្ពស់​មិន​លើសពី​៤​ជាន់​រួមទាំង​ជាន់​ផ្ទាល់​ដី​(E0, E1 ,E2, E3) ជូន​ដល់​រដ្ឋបាលក្រុង ស្រុក​ខណ្ឌ ដែល​ស្ថិតក្នុង​ដែន​សម​ត្ត​កិច្ច​របស់​រដ្ឋបាល​រាជធានី​ខេត្ត​នីមួយៗ​»​។​

​ ​សម្តេច​ក្រឡាហោម​ក៏បាន​ជំរុញ​ឲ្យ​អភិបាល​រាជធានី ខេត្ត ចាត់ចែង​ដាក់ចេញ​ដីកា​ធ្វើ​ប្រតិភូកម្ម​មុខងារ​នេះ​ឲ្យ​បាន​មុន​ដំណាច់​ខែសីហា ឆ្នាំ ២០១៨ ៕BR

#