សម្តេច ហ៊ុន សែន កម្ពុជាកំពុង ស្ថិតក្នុងដំណាក់កាលទី ២ មានការងារសំខាន់ ៣ ដែលត្រូវធ្វើ

114
ចែករម្លែក
សម្តេច ហ៊ុន សែន : កម្ពុជាកំពុង ស្ថិតក្នុងដំណាក់កាលទី ២ មាន ការងារសំខាន់ ៣ ដែលត្រូវធ្វើ

ដោយៈតារារិទ្ធ(ភ្នំពេញ): ឥឡូវនេះយើងបានឆ្លងផុតដំណាក់កាលឆ្លងពីខាង ក្រៅហើយ យើងកំពុងឈរជើងនៅក្នុងដំណាក់កាលទី ២ ដែលមានការងារ សំខាន់ៗ ៣ គឺទីមួយការការពារការឆ្លងពីខាងក្រៅ, ទី២.ការការពារការឆ្លងរីករាល ដាលនៅក្នុងប្រទេស និងទីបីគឺការការពារអ្នកជំងឺដែលឆ្លងមេរោគកូរ៉ូណាថ្មី កុំឲ្យមានស្លាប់។

នៅកម្ពុជាទោះបីកើតលើប្រជាពលរដ្ឋកម្ពុជាក៏ដោយ ​ក៏សុទ្ធតែជាជំងឺនាំចូលពី​ខាងក្រៅ ។ជំងឺដែលនាំចូលពីខាងក្រៅទាំងអស់កើតនៅលើ​ពលរដ្ឋកម្ពុជា​ក៏ដោយសារតែពលរដ្ឋកម្ពុជាឆ្លងពីខាងក្រៅមកដែរ ។

សម្តេចបានថ្លែងបែបនេះ នៅក្នុងពិធីជូបសំណេះសំណាលជាមួយគ្រូពេទ្យ​សម្តេចតេជោប្រឆាំងកូវីដ ១៩ ប្រមាណជាង ៤២២នាក់ នៅវិមានសន្តិភាព នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០៕/Ha