សម្តេច ហ៊ុន សែន ប្រាប់​ឲ្យ​មន្ត្រី​សិទ្ធិមនុស្ស​យក​រឿង អ៊ួ​ន ឈិន ថត​ស៊ិ​ច​ឲ្យ​ទូត​បរទេស​ដែល​ចោទ​រដ្ឋាភិបាល​មើល​

184
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖ សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​សំដែង​ការហួសចិត្ត និង បានចាត់ទុក​ទង្វើ​រប​ស់​អ្នកកាសែត​ខ្មែរ​ម្នាក់​ថា​ជា​អំពើ ថោកទាប​បំផុត​ដែល​យកប្រពន្ធ​ខ្លួនឯង​ទៅ​ឲ្យ​ថត​ស៊ិ​ច​ជាមួយ​ជនបរទេស​ហើយ​ត្រូវបាន​សម​ត្ត​កិច្ច​ចាប់ខ្លួន​តែ​បែរជា​មានការ​លើកឡើង​ថា​ជាការ​បំបិ​សិទ្ធិសេរីភាព​សារព័ត៌មាន​ទៅវិញ។​ជាមួយការចោទប្រកាន់នេះសម្តេចតេជោហ៊ុន សែនបានប្រាប់ទៅមន្រ្តីសិទ្ធិមនុស្សកម្ពុជាឲ្យយករឿង អ៊ួន ឈិន យកប្រពន្ធ ខ្លួនឯងទៅឲ្យរួមស៊ិចជាមួយជនបរទេសហើយខ្លួនឯងជាអ្នកថតនោះទៅឲ្យទូតដែលចោទរដ្ឋាភិបាលមើល ។

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានលើកឡើង​បែបនេះ​នៅក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​ប្រមាណ​ជិត​៧០០០នាក់នៅ​ថ្ងៃ​ពុធ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​មជ្ឈមណ្ឌល​សន្និបាត​និង​ពិព័រណ៍​កោះ​ពេជ្រ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​បញ្ជាក់ថា​៖«​យើង​បាន​ចាប់ខ្លួន​អ្នកកាសែ ត​មួយរូប​តែ​មិនមែនជា​រឿង​សេរីភាព​សារព័ត៌មាន​នោះទេតែ​យើង កាត់ទោស​ពីបទ​យកប្រពន្ធ​ខ្លួនឯង​ឲ្យ​ជនបរទេស​សេបកាម​(​ថត​ស៊ិ​ច​)​ហើយ​ខ្លួនឯង​ជា​អ្នក​ថត រឿង​វា​អ​ញ្ចែ​ក ។ ខ្ញុំ​ថា​ពេលណា​មួយ កែវ រ៉េមី យក​រឿងនេះ អោយ​ពួក​ទូត​មើល​តែម្តងទៅ ប្រាប់ថា​គេ​កាត់ទោស​គឺ​កាត់​រឿង​ហ្នឹង តើ​មានទោស​ឬ​អស់ ? មាន​ពី​ឃ្លី​ប ឃ្លី​ប​មួយទៀត​ជាមួយ​ស្រី​ជ្សេ​ង អាហ្នឹង​ថត​ជា​វីដេអូ តែ​រឿង​ដែល​អន្តរាយ​បំផុត​នោះ​គឺ​យកប្រពន្ធ​ខ្លួនឯង​ឲ្យ​ជនបរទេស​សេបកាម ហើយ​ខ្លួនឯង​ជា​អ្នក​ថត អញ្ចឹង​សួរថា​អាហ្នឹង​វា​បំពាន​លើ​សេរី​សារព័ត៌ មាន​ឬ​? យើង​អត់​បាន​បំពាន​ទេ​គឺ​យើង​កាត់​រឿងនេះ ។ អញ្ចឹង​បើ​ទូត​ណា​និយាយគួរ​យក​វីដេអូ នេះ​ទៅ​ឲ្យ​ទូត​មើល​តែម្តងយក​ទាំងពីរ​ឃ្លី​ប​តែម្តងមាននៅ​លោក ស្វាយ ស៊ីថាហើយ ​យក​ទាំងពី​ឃ្លី​ប​ទៅ​តែម្តង …​។ ហើយ​មួយទៀត​នោះ​គឺ​ខាង​ស្រី​បាន​សរសេរ​សំបុត្រ​មកសុំ​ទោស​ខ្ញុំ​ផ្ទាល់ អញ្ចឹង​អោយគេ​មើល​តែម្តង …» ។​

​ទោះបី​សម្តេច​តេ​ជោ ហ៊ុន សែន មិនបាន​បញ្ចេញ​ឈ្មោះ​អ្នកកាសែត​រូបនោះ​ក៏​គេ​ដឹង​ដែរ​ថា​៖​អ្នកកាសែត​រូបនោះ​គឺ​ឈ្មោះ អ៊ួ​ន ឈិន ធ្វើការ​នៅ​វិទ្យុ​អាស៊ីសេរីដែល​ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ​២០១៧​។​ពាក់ព័ន្ធ​នឹង​ការសង្ស័យ​បើក​ស្នាក់ការ​និង​បន្ទប់​ស្ទូ​ត​យោ​ផ្សាយ​ចេញពី​កម្ពុជា​ដោយ​ខុសច្បាប់នៅក្នុង​បន្ទប់​ផ្ទះសំណាក់​ម៉ា​រ៉ា​ឌី​ស្ថិតនៅ​ជិត​គល់ស្ពាន​ស្ទឹងមានជ័យ​សង្កាត់​ស្ទឹងមានជ័យរាជធានី​ភ្នំពេញ ។ បន្ទាប់ពី​ឃាត់ខ្លួន​សម​ត្ត​កិច្ច​បាន​រកឃើញ​វី​ដេអូ ស៊ិ​ច​ដែល​ថត​ដោយ អ៊ួ​ន ឈិន ផ្ទាល់​តែម្តងចំនួន២រឿង ៕