សម្តែង​ឈុត​ដួល​ស្លាប់​ដោយសារ​ការជក់បារី​នៅមុខ​អង្គរវត្ត ជា​សារ​ឲ្យ​ដឹង​ពីសារ​ជាតិគីមី​ពុល​នៅក្នុង​បារី​

643
ចែករម្លែក

​ដោយ​: អង្គរតូច / សៀមរាប​: ក្រុម​សិ​ស្សា​នុ សិស្ស ប្រមាណ​ជាង​៣០​នាក់ មកពី​អនុ​វិទ្យា ល័យ​ព្រះឥន្ទ​កោសា បាននាំគ្នា​ទៅ​សម្តែង​ឆាក​ឈុត​ប្រកាច់​ដួល​ស្លាប់ នៅមុខ​ប្រាសាទអង្គរវត្ត ដោយសា​តែ​ការជក់បារី​។​

​ការសម្តែង​នេះ​ធ្វើឡើង​នា​ព្រឹក​ថ្ងៃទី​៧​ខែវិច្ឆិកា​ឆ្នាំ​២០១៨ បំណង​ចង់​ទាញ​ចំណាប់អារម្មណ៍​ម្ចាស់​ឬ​អ្នកគ្រប់គ្រង​អាជីវកម្ម ក៍​ដូចជា​សាធារណ​:​ជន​ទូទៅ ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​អោយ​យល់ដឹង​កាន់តែច្បាស់​ថា នៅក្នុង​បារី​មួយ​ដើម​មាន​សារធាតុ​គីមី​ពុល​រហូត​ជាង​៧​ពាន់​ប្រភេទ​។

​លើសពីនេះ​ឈុត​សម្តែង​ក៍​និង​ដាស់​ស្មារតី​អ្នកទស្សនា​ទាំងឡាយ​អោយដឹង​ការពិត​ថា ថ្នាំជក់ បានសម្លាប់​ប្រជាជន​ខ្មែរ​៣០​នាក់​ក្នុង​មួយថ្ងៃ និង​ជិត​១​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ​។ ជន​រង គ្រោះ​ដែល​ស្លាប់​ដោយសា​ផ្សែង​បារី ពិតជា​រង​ការ​ចុកចាប់​ពឺត​ផ្សារ ហើយ​មិនអាច​ព្យាបាល​បានឡើយ​។ សោកនាដកម្ម​ដ៍​ឃោរឃៅ​នេះ បាន​បន្សល់ទុក​ការបែកបាក់​គ្រួសារ ប្រពន្ធ​កូន ។ តើ​ប្រជាពលរដ្ឋ​ទាំង​១​ម៉ឺន​នាក់​ក្នុង​មួយឆ្នាំ ជា​អ្នកណា​? អ្នក​ទាំងនោះ​អាចជា​រូបអ្នក​ផ្ទាល់ ឬ​មនុស្ស​ជាទី​ស្រឡាញ់​របស់​អ្នក ប្រពន្ធ កូន មិត្តភក្តិ​? យ៉ាងហោចណាស់​គឺជា ជន​រួច​ជាតិ​របស់​យើងទាំងអស់គ្នា​ជាការ​ពិត​។​

​ក្រុមសិស្ស​នុ​សិស្ស ក្រោយ​បញ្ចប់​ឆាក​ឈុត​សម្តែង ក៏បាន​នាំគ្នា​ដើរ​ចែក​ស្លាក​សញ្ញា​ផ្សេងៗ ដែល​ទាក់ទង​ទៅនឹង​ការគ្រោះថ្នាក់​ដល់​ជីវិត ដោយសា​តែ​ការជក់​និង​ស្រូប​ផ្សែង​បារី ដល់​ម្ចាស់​អាជីវកម្ម ឬ​អ្នកលក់ដូរ​នៅមុខ​ប្រាសាទ អង្គរវត្ត​៕