សម្តែង, ​សម្តី, សន្និសីទ, ​សន្និបាត, សន្និច្ច័យ, ​សន្និដ្ឋាន, ​សន្លឹម, ​សន់, ​សរ, ស, ​សម្លី, ​សម្លឹង, ​សម្លក់, ​សម្រាំង, សព្ទ, ​សង្វាត

407

សម្តែង ជើង ដ​, សំ​-​ដែង ( កិ​. ) ធ្វើ​ឬ​បញ្ចោ​ញ​ឱ្យឃើញ​ស្តែង​៖ សម្តែងឫទ្ធិ​, សម្តែងខ្លួន ។ ថ្លែង​, ប្រកាស សេចក្តី​ ៖ សម្តែងធម៌ ។ សរសេរ​ជា សម្តែង ក៏បាន ។​
​ ​
​សម្តី សំ​-​ដី ( ន​. ) ពាក្យ ដែល​ស្តី​, ដែល​និយាយ​, ភាសាៈ សម្តី ពីរោះ​, សម្តីទន់​, ចេះ​សម្តី ។ សម្តីសំដៅ (​ម​. ព​. សំដៅ ប​.) ។ ព​. ទ​. បុ​. សម្តី​ជា ឯក​លេខ​ជា​ទោ​អក្សរ​ជា​ត្រី ចេះ​សម្តី​ទុក ជាទី​១ ចេះ​វិជ្ជាលេខ ទុក​ជាទី​២ ចេះ សរសេរ​អក្សរ​ល្អ​ជាទី​៣ គឺ​ការ​ពូកែ សម្តី​ប្រសើរ​ជាង​ការ​ពូកែ​វិជ្ជាលេខ និង​ការ​ពូកែ សរសេរ​អក្សរ​ល្អ ។ សម្តី​-​ស​ជាតិ មារយាទ​ស​ត្រកូល (​ម​. ព​. ស ២ កិ​.) ។ សរសេរ​ជា សំដី ក៏បាន ។
​ ​
សន្និសីទ សន់​-​និ​-​សិត បា​. ( ន​. ) ពាក្យ​នេះ​តាម​បាលី គឺមាន​ន័យ ដូចគ្នា​នឹង​សន្និស័ទ​ដែរ ប៉ុន្តែ​សព្វថ្ងៃនេះ ខ្មែរ​យើង​ប្រើ​សំដៅយក​ការប្រជុំ​គ្នា ជជែក​ពិភាក្សា​អំពី​បញ្ហា​ផ្សេងៗ ដែល​ស្ថិតនៅក្នុង​សភាព​ស្មុគស្មាញ មិនទាន់ ដាច់ស្រេច ដើម្បី​រិះរក​ផ្លូវ​ចេញ​ឬ​ដោះស្រាយ​ឱ្យ​ជ្រះស្រឡះ​,​ការ​ថ្លែង​សេចក្តីពន្យល់​អំពី​បញ្ហា​ផ្សេងៗ ដល់​សាធារណជន​៖ ធ្វើ​សន្និសីទ​, ស្តាប់​សន្និសីទ (​បារ​. ជៀន​ថ​រៃ​នេ​ចេ​) ។
​ ​
​សន្និបាត សន់​-​និ​-​បាត បា​., សំ​. ( ន​. ) (​សំ​និបាត ឬ ស​ន្និ​–) ការប្រជុំ​, ការជួបជុំ់​ការប្រមូល​រួបរួមគ្នា​, ការ លាយ​ផ្សំគ្នា​៖ ធ្វើ​សន្និបាត ។ ក្នុង​សន្និបាត ក្នុង​ទីប្រជុំ ។ ក្រុម​សន្និបាត ក្រុម​អ្នក​ប្រជុំ ធ្វើការ​រួមគ្នា​, ក្រុម​ជំនុំ ។ ទី​សន្និបាត ទីប្រជុំ ។ បើ​រៀង​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សន់​-​និ​-​ប៉ាតៈ ឬ –​បាត​, ដូចជា​៖ សន្និបាតជាតិ ជាតិ​មនុស្ស​ផ្សេងៗ​គ្នា ដែល​រួបរួម​ទុកដូចជា​ជាតិ​មួយ​នៅ ក្នុង​អំណាចច្បាប់​រាជការ​តែមួយ​៖ ពួក សន្និបាតជាតិ ។ សន្និបាតដ្ឋាន ឬ​–​ស្ថាន ទី​ដែល​ប្រជុំគ្នា​, ទី​សម្រាប់​ប្រជុំ ។ សន្និបាតមាល​, –​សភា –​សាលា រោង សម្រាប់​ប្រជុំ ។ សន្និបាតរោគ រោគ​ច្រើន យ៉ាង​ដែល​ប្រជុំ​កើត​ដំណាលគ្នា​តែ​ក្នុង រូប​មួយ (​ហៅ សន្និបាតាពាធ ក៏បាន​) ។
​ ​
សន្និច្ច័យ សន់​-​និ​ច​-​ចៃ បា​., សំ​. ( ន​. ) (​ស​ន្និច្ច​យ​, សំ​និ​គ្ច​យ ឬ ស​ន្និ​គ្ច​យ​) ការ​សន្សំ​, ការ​សន្សំទុក​ ៖ ធ្វើ​សន្និច្ច័យ ។ វេ​វ​. សន្និធិ ។
​ ​
​សន្និដ្ឋាន សន់​-​និ​ត​-​ឋាន បា​., សំ​. ( ន​. ) (​សំ​និ​ម្ឋា​ន ឬ ស​ន្និ​ម្ឋា​ន​) សេចក្តី ចូលចិត្ត​, ការយល់​ជាក់​, ការយល់ ឃើញ​ស៊ប់​, ការរួម​គំនិត​ជាមួយ​៖ ធ្វើ សន្និដ្ឋាន​, ដោយ​សន្និដ្ឋានថា … ។ ខ្មែរ ប្រើ​ជា កិ​. ក៏មាន “​ចូលចិត្ត​, យល់​ជាក់​,…”៖ គួរ​សន្និដ្ឋានបាន​ដោយ​ងាយ ។ សន្និដ្ឋានចេតនា (​សន់​-​និ​ត​-​ឋា​ន៉ៈ ចេ​តៈ​ន៉ា​) ចេតនា​ដែល​យល់​ស៊ប់ គឺ គំនិត​ដែល​ចុះ​ស៊ប់​យល់​ជាក់​មិន​ភ្លេច​ ៖ ធ្វើការ​ដោយ​សន្និដ្ឋានចេតនា ។
​ ​
​សន្លឹម សន់​-​ល៉ឹ​ម ( គុ​. ) ដែល ឆ្ងាយ​ឃើញ​លន្លឹម​៖ ឆ្ងាយ​សន្លឹម ។ សន្លឹម​បាត់​ត្រើយ ឆ្ងាយ​សន្លឹម​មើល​មិន ឃើញ​ត្រើយ ។ សន្លឹម​បែកផ្សែង​ឆ្ងាយ សន្លឹម​មើលទៅ​ឃើញ​ជា​ផ្សែង​៖ វាល​ធំ សន្លឹម​បែកផ្សែង ។
​ ​
​សន់​-​ល៉ឹ​ម ( កិ​. ឬ កិ​. វិ​. ) ដែល​ចេះតែ​ធ្មេចភ្នែក​មិន​បើក​ដោយ ឈឺ​ធ្ងន់​៖ ចេះតែ​សន្លឹម​, ដេក​សន្លឹម​, ធ្មេចភ្នែក​សន្លឹម ។
​ ​
​សរ ស បា​., សំ​. ( ន​. ) (​តរ​) ព្រួញ​, កាំ​, កាំ​ធ្នូ​, កាំ​ស្នា​ ៖ ស្តេច​ផ្លែង​សរ​, ត្រូវ​សរ ។ សរជ័យ សរ​មានជ័យ ។ កូនសរ ព្រួញ​, គ្រាប់កាំភ្លើង ៘
​ ​
បា​. ( កិ​. ) រឭក​, រឭក ឃើញ​, នឹកឃើញ​, សា​ដឹង​ឡើងវិញ ។ សរជាតិ ដឹងជាតិ ។ សរញាណ ពិចារណា ឬ រំពឹង​ដឹង​ហេតុ​ច្បាស់ ទៅខាង​អតីតកាល ឬ​ខាង​អនាគត កាល​៖ ព្រះពុទ្ធ​ទ្រង់ សរញាណ​… (​បា​. សរញ្ញាណ ន​. ញាណ​ឬ​ប្រាជ្ញា​ជា​គ្រឿង រឭក​ឃើញ​) ។
​ ​
​សម្លី សំ​. ( ន​. ) (​គ​ល្ម​លី​, គា​ល្ម​លី ឬ គា​ល្ម​លិ​នី “​ដើម​គ ប៉ុយគ​”) ប៉ុយ​កប្បាស់ គ​, រកា​ជាដើម ដែល ថ្ពេច​រួចហើយ​៖ សម្លីកប្បាស​, សម្លីគ​, សម្លីរកា ។ សំឡី​
​ ​
​សម្លឹង សំ​-​ល៉ឹ​ង ( កិ​. ) មើល ស្លឹង​, មើល​ដោយ​ធ្វើ​ភ្នែក​ស្លឹង​ឆ្ពោះ​ត្រង់ មិន​ងាក​៖ ងើយ​សម្លឹងមើល​ផ្កាយ ។ សម្លឹងប្រយោជន៍ រំពឹងគិត​ចំពោះ ប្រយោជន៍ ។ សម្លឹងពុត មើលពុត ។ សម្លឹងមុខ បើកភ្នែក​ធំ​មើល ចំ​មុខ​អ្នកដទៃ ។ សម្លឹងអារម្មណ៍ ពិនិត្យ​អារម្មណ៍ ឱ្យឃើញ​ជាក់​តាម​ការណ៍​ពិត ៘
​ ​
​សម្លក់ សំ​-​ល៉​ក់ ( កិ​. ) បើក ភ្នែក​ធំ​សម្លឹង​ត្រង់​ទៅរក​ដោយ​ធ្វើ​មុខ មាំ​ឬ​ធ្វើ​មុខស្មើរ (​ហាក់ដូចជា​ស្លក់​) ៖ សម្លក់​ឱ្យ​សញ្ញា​ថា ឱ្យ​ឈប់​កុំ​និយាយ ។ សម្លក់​ផ្លៀកៗ សម្លក់​ម្តងៗ​ធ្វើ​មុខស្មើ​ដោយមាន​សេចក្តី​ត្រូវ ការចង់បាន​, ចង់​បរិភោគ​ឬ​ដោយ​ស្រឡាញ់​, ដោយ នឹក​ស្តាយ ។
​ ​
​សម្រាំង សំ​-​រ៉ាំ​ង ( កិ​. ) ធ្វើឱ្យ ស្រាំង​ ៖ សម្រាំងខ្លួន ។ ជ្រើស​រើសយក តែ​ល្អ​៖ សម្រាំង​យកតែ​ល្អ ។ តាំងចិត្ត គំនិត​ឱ្យ​ល្អ​៖ សម្រាំងចិត្ត ។ ប្រុងប្រយ័ត្ន មិន​ប្រហែសធ្វេស​៖ សម្រាំងស្មារតី ។ សម្រិតសម្រាំង (​ម​. ព​. សម្រិត កិ​.) ។
​ ​
សព្ទ ស័​ប សំ​., បា​. ( ន​. ) (​ត​ព្ទ​, សទ្ទ​) សូរ​, សំឡេង​, សំនៀង​, ភាសា​, ពាក្យ​, សម្តី​, សម្រែក ។ ឆ្កួតសព្ទ (​ម​. ព​. ឆ្កួត គុ​.) ។ រៀន​ចាំ​សព្ទ រៀន​ចាំ​ពាក្យ ប្រែ​ពី​ភាសា​មួយ​ទៅ​ភាសា​មួយ ។ សូរសព្ទ សូរសំឡេង​, សូរ​សម្តី​, សូរ សម្រែក ។ បើ​រៀង​ភ្ជាប់​ពី​ខាងដើម សព្ទ​ដទៃ ច្រើន​អាន​ថា ស័​ប​-​ព្ទៈ​, ដូចជា សព្ទចោរ អ្នក​លួច​សព្ទ​, អ្នកលួចយក ពាក្យ​ឬ​រឿង​របស់​អ្នកដទៃ (​ហៅ ចោរ​សព្ទ ក៏បាន​) ។ សព្ទជាតិ ឬ សទ្ទ​ជាតិ តួ​សព្ទ ។ សព្ទ័ន (​ស័​ប​-​ព្ទ័​ន​) គុ​. ដែលមាន​សូរ​, ដែល​លាន់​សូរ​ចេញ មក ។
​ ​
​សង្វាត សង់​វ៉ាត ( កិ​. ) ខំប្រឹង ខ្លាំង​, ខ្មីឃ្មាត​, ស្រវាស្រទេញ​៖ សង្វាត ធ្វើការ​, សង្វាតរៀន ។ សង្វាតឱហាត ឬ ឱហាត​សង្វាត ខំប្រឹង​ដោយ​ព្យាយាម មិន​ដាច់ ។ ព​. កា​. ច្បាប់ក្រម​ថា​៖ កុំ ធ្វើ​រាយមាយ នឹង​គ្រូបាធ្យាយ ទុក​ស្មើ អម្ចាស់ សង្វាត​សរសេរ សូត្ររៀន​ឱ្យ ណាស់​ប្រាជ្ញា​យល់ច្បាស់​នាំ​ញាតិ​ទាំង ឡាយ ៕ ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេច​សង្ឃរាជ​ជួន ណាត​