សម្ត​ច​ក្រឡាហោម ស ខេង អញ្ជើញ​បិទ​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​”​នៅ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា​

1115
ចែករម្លែក

ដោយៈ មុនី​រ័ត្ន/ ​ភ្នំពេញ ៖ សម្ត​ច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ អញ្ជើញ​ជា​អធិបតី​បិទ​វគ្គ​បណ្តុះបណ្តាល “​កម្រិត​បឋម​វិជ្ជាជីវៈ​នគរបាល​” ជំនា​ន់ទី​១២ និង​ប្រកាស​តាំងស៊ប់​ក្នុង​ក្របខណ្ឌ មន្ត្រីនគរបាល​ជាតិ​ក​ម្ពុ​ជា ដល់​សិស្ស​នាយ​នគរបាលជាតិ និង​នាយ​នគរបាល​រង​ដែល​បានជ្រើសរើស​ថ្មី​ចំនួន ៤៦៣​នាក់ សម្រាប់​ឆ្នាំ​២០១៧ នៅ​ព្រឹក​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១៨ នេះ បណ្ឌិត្យសភា​នគរបាល​កម្ពុជា​។​

​នាយ​ឧ​ត្ត​ម​សេនីយ៍ សេង ផល្លី ប្រធាន​បណ្ឌិត្យសភា​នគ​របាល​ជាតិ​កម្ពុជា បាន​ថ្លែងថា នៅក្នុង​ឆ្នាំ​២០១៧​កន្លងទៅនេះ ក្រសួងមហាផ្ទៃ​បានជ្រើសរើស​មន្ត្រីនគរបាល​ក្របខណ្ឌ​ថ្មី​ចំនួន​ជាង១,០០០​នាក់ តាមរយៈ​ការប្រឡងប្រជែង ហើយ​អ្នក​ប្រឡង​ជាប់​ជា​ស្ថាពរ​ទាំងអស់​ចាំបាច់​ត្រូវតែ​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​កម្រិត​ប​ឋ​ម​វិជ្ជាជីវៈ​នគរបាល រយៈពេល​៤​ខែ នៅ​បណ្ឌិត្យសភា មុននឹង​តាំងស៊ប់ និង​មុន​ចេញទៅ​បម្រើ​ការងារ​នៅតាម​អង្គភាព​នានា​ទូទាំងប្រទេស​។​

​ចំណែក​សម្តេច​ក្រឡាហោម ស ខេង បាន​ថ្លែង​កោតសរសើរ​ចំពោះ​ក​កិច្ចខិតខំ​ប្រឹងប្រែង​បំពេញការងារ​ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ និង​ឆន្ទៈ​មោះមុត​របស់​ថ្នាក់ដឹកនាំ គ្រូ​នគរបាលជាតិ និង​មន្ត្រី នៃ​បណ្ឌិត្យសភា​នគរបាល​ក​ម្ពុ​ជា ក្នុងការ​រៀបចំ និង​ចាត់ចែង​ឲ្យ​វគ្គ​បណ្តុះបណ្តាល​នេះ ដំណើរការ​សម្រេចបាន​ជោគជ័យ តាម​ផែន​ការដែល​បានកំណត់​។​

​សម្តេច​ក្រឡាហោម ស ខេង បាន​គូសបញ្ជាក់ថា ដើម្បី​សម្រេច​នូវ​គោលនយោបាយ​កំណែទម្រង់​កងកម្លាំងប្រដាប់អាវុធ​របស់​រាជរដ្ឋាភិបាល និង​ដោយ​យោងតាម​ស្ថានភាព នៃ​ក្របខណ្ឌ​មន្ត្រី​នគរបាលជាតិ​មិនទាន់​គ្រប់គ្រាន់ ក្រសួងមហាផ្ទៃ​បានដាក់​ចេញ​នូវ​ផែនការ​ប្រចាំឆ្នាំ ក្នុងការ​ជ្រើសរើស​មន្ត្រី​នគរបាល​ថ្មី ដើម្បី​បំពេញបន្ថែម និង​បន្តវេន និង​ធានាបាន​នៅ​វ​និរន្ត​ភាព នស​រដ្ឋបាល​សាធារណៈ​ក្នុង​ការរក្សាសន្តិសុខ និង​សណ្តាប់ធ្នាប់​សាធារណៈ​ជូន​សង្គមជាតិ​។​

​ជាមួយគ្នានេះ សម្តេច​ក្រឡាហោម ស ខេង បាន​គាំទ្រ​នូវ​វិធានការ​របស់​បណ្ឌិត្យសភា ក្នុងការ​ពង្រឹង និង​លើកកម្ពស់​គុណភាព​អប់រំ​បណ្តុះបណ្តាល​គ្រប់​កម្រិត ពីព្រោះ​ក្រសួង​ត្រូវការ​មន្ត្រី​នគរ​ប​បាល​ដែលមាន​សមត្ថភាព ដើម្បី​លើកកម្ពស់​ប្រសិទ្ធភាព​ការងារ​។​

​សម្តេច​ក្រឡាហោម ក៏បានផ្តល់​អនុសាសន៍​ដល់​បណ្ឌិត្យសភា​នគរ​បាល​កម្ពុជា​ឲ្យ​បន្ត​អនុវត្ត​កម្មវិធី​កំណែទម្រង់​ដែលមាន​ស្រាប់ ដើម្បី​លើកកម្ពស់​គុណភាព​បណ្តុះបណ្តាល និង​បានផ្តល់​អនុសាសន៍​ផងដែរ​ដល់​សិស្ស​ជ័យលាភី​ទាំងអស់ ត្រូវយក​ចំណេះដឹង​និង​ជំនាញ​ទ​ទៅប្រើ​ប្រាស់​ឲ្យ​មាន​ប្រយោជន៍​ដល់​អង្គភាព​ការងារ និង​មនុស្ស​ទូទៅ​ក្នុងសង្គម​៕​B