សម្ថ​កិច្ច​ចុះ​ឆែកឆេ​ក្នុង​ម​ឈ្ឈ​មណ្ឌល​កម្សាន្ត (​រ៉ក Rock)​នឹង​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ជាង​៣០០​នាក់​រួមទាំង​ថ្នាំញៀន​មួយចំនួនធំ​

456
ចែករម្លែក
  • 1
    Share

ដោយ​:​ម៉ា​រ៉ា/ភ្នំពេញ​ ៖ នៅវេលា​ម៉ោង​១​រំលង​អា​ធ្រា​ត្រ​ឈានចូល​ថ្ងៃទី​២៣ ខែ​កុ​ម្ភៈ ឆ្នាំ​២០១៩ មនុស្ស​ប្រុស​ស្រី​ជាង​៣០០​នាក់ និង​ថ្នាំញៀន​ជាច្រើន​ប្រភេទ​មួយចំនួនធំ ត្រូវ​បាន​កម្លាំង​មាន​សម្ថ​កិច្ច​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ដឹកនាំ​ដោយ ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​សហការ​ជាមួយ​អធិការ​ដ្ធា​ន​នគរបាល​ខណ្ឌចំការមន បាន​ឆ្មក់​បង្ក្រាបបាន​នៅ​ទីតាំង​ក្នុង​ម​ឈ្ឈ​មណ្ឌល​កំសាន្ត​(​រ៉ក Rock) ស្ថិត​នៅជាប់​ផ្លូវ​ព្រះមុន្នីវង្ស ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ។​

ក្រោយ​ការចុះ​បង្ក្រាប​ទីតាំង​ខាងលើនេះ​បាន​ដកហូត​ថ្នាំញៀន​ជាច្រើន​ប្រភេទ​មួយ​ចំនួនធំ​នឹង​ឃាត់ខ្លួន​មនុស្ស​ស្រី​ប្រុស​ជាង​៣០០​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប្រើ​ប្រាស់​នឹង​ចែកចាយ​សារធាតុ​ញៀន​ខុសច្បាប់​ បញ្ចូនទៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ ដើម្បី​ចាត់ការ​តាមផ្លូវ​ច្បាប់​៕​B/