សម្បក​កង់ឡាន​មិនចេះ​ធ្លាយ មិនត្រូវ​ការ​ខ្យល់ ហើយ​ជាប់​ធុន តម្លៃថោក​នឹងមាន​លក់ នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​

292
ចែករម្លែក

ភាគច្រើន នៅពេល​យើង​ធ្វើដំណើរ​តាម​រថយន្ត​ផ្ទាល់ខ្លួន​អ្វីដែល​យើង​បារម្ភ​ជាងគេ បំផុត​នោះ​គឺ​បែក​កង់ ហើយ​បើ​ស៊យ​បែក​ចំ​កន្លែង​ស្ងាត់ ឬ​ពេលយប់​ទៀត​ច្បាស់​ជា​ព្រលឹង នៅ​ចុង​សក់​ជាមិនខាន​។​
​ ​
ទោះជា​យ៉ាងណា​សម័យកាល​បែក​កង់​ជិត​ឈានដល់​ទីបញ្ចប់ ហើយ​នៅពេល​សម្បក កង់ឡាន​មិនចេះ​ធ្លាយ មិនត្រូវ​ការ​ខ្យល់​ហើយ​ជាប់​ធុន​មាន​លក់​នៅលើ​ទីផ្សារ​ត្រឹម ឆ្នាំ​២០២៥​។
​ ​
ក្រុមហ៊ុន​ផលិត​កង់ឡាន​បារាំង Michelin និង​ក្រុមហ៊ុន​ផលិត​រថយន្ត​អាម៉េរិក General Motors បានរួម​គ្នា​ប្រកា​សការ​ឌី​ហ្សា​ញ​សម្បក​កង់ឡាន​នេះ​កាលពីពេល​ថ្មីៗ​ហើយ និយាយថា​សម្បក​កង់ឡាន​ថ្មី​ដ៏​អស្ចារ្យ​សម្រាប់​ពេលអនាគត​នេះ​នឹង​លែង​ត្រូវ​ការជួស ជុល​ទៀតហើយ ហើយ​តម្លៃ​ក៏​ធូរ​ថ្លៃ​ជាង​សម្បក​កងឡាន​បច្ចុប្បន្ន​ទៀតផង​។

​ដោយមាន​ឈ្មោះថា Uptis tyre (unique puncture-proof tyre system) សម្បក​កង់ឡាន នេះ​ផលិត​ចេញពី​វត្ថុធាតុដើម fiberglass លាយ​ជាមួយ​ជ័រទឹក និង​អាលុយមីញ៉ូម​៕ ប្រែ​សម្រួលៈ ខុម