សម្បក​ក្រូចឆ្មារ​កោស​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម

458
ចែករម្លែក

យើង​សុទ្ធតែ​ដឹងថា ការទទួល​ទាន​ទឹកក្រូច​ឆ្មារ​ឧណ្ហៗ នៅពេល​ព្រឹក មិន​ត្រឹមតែ​ជំនួយ​បញ្ចុះទម្ងន់ តែ​នៅ​បង្កើន​ប្រព័ន្ធ​អង្គ​បដិបក្ខ ប៉ុន្តែ មនុស្ស​ភាគច្រើន​មិនដឹងថា សំបក​ក្រូចឆ្មារ​មាន​ផ្ទុក​លក្ខណៈពិសេស​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម អាចជួយ​អ្នកគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម ។​

​សំបក​ក្រូចឆ្មារ​ផ្ទុក polyphenol បង្កើន​ភាព​ធន់​ទ្រាំ​អាំង​ស៊ុយ​លីន ដែល​ស្ថានភាព​កោសិកា​មិន​ឆ្លើយតប​នឹង​សកម្មភាព​របស់​អ័រម៉ូន​អាំង​ស៊ុយ​លីន ។ វា​ធ្វើ​សកម្មភាព​ដោយ​វិធី​រារាំង​ការប្រមូលផ្តុំ ជាតិ​ខ្លាញ់​នៅ​តំបន់​ពោះ ។ វត្តមាន​របស់​សារជាតិ naringin និង hesprridin ក្នុង​សំបក​ក្រូចឆ្មារ​ជួយ​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម ។​

​ក្រៅពីនេះ វា​ក៏​បន្ថយ​ការរំលាយ​គ្លុយកូស​ក្នុង​ថ្លើម និង​រារាំង​ការ​បំប្លែង​គ្លុយកូស​, បង្កើត​ម៉ូលេគុល​គ្លុយកូស​ថ្មី​ក្នុង​ថ្លើម ។ អាស្រ័យហេតុនេះ អ្នកជំងឺ​ទឹកនោមផ្អែម អាច​ប្រើប្រាស់​សំបក​ក្រូចឆ្មារ ដើម្បី​គ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​ល្អ ។​

វិធី​ប្រើប្រាស់​

– អ្នក​អាចដាក់​សំបក​ក្រូចឆ្មារ​ក្នុង​ម្ហូប ជំនួស​ច្របាច់​យក​ទឹក ព្រោះ​វា​ពុំ​ត្រឹម​តែមាន​ប្រយោជន៍ តែ​នៅ​ជួយ​បង្កើន​រសជាតិ​អាហារ ។ ចូរ​កោស​សំបក​ក្រូចឆ្មារ​ស្រស់ រោយ​ទៅលើ​ម្ហូប ។​
– ដើម្បី​បង្កើន​ថែម​រសជាតិ​របស់​ម្ហូប​ការី​, ចូរ​ដាក់​សំបក​ក្រូចឆ្មារ​២​ស្លាបព្រា ពេល​កែច្នៃ ។​
– ជំនួស​ទឹកក្រូច​ឆ្មារ ដោយ​សំបក​ក្រូចឆ្មារ ដើម្បី​ប្រឡាក់​សាច់មាន់ ឬ ចម្អិន​ត្រី អាចជួយ​ប្រឆាំង​ជំងឺ​ទឹកនោមផ្អែម ៕ ប្រែ​សម្រួល​: រតនៈ​

#