សម្បក​ក្រូចឆ្មារ​, ប្រេងដូង​, ទឹកខ្មេះ​ប៉ោម ជួយ​ធ្វើឱ្យ​ធ្មេញ​ស​លឿន​

401
ចែករម្លែក

​មិនចាំបាច់​ប្រើ​សារជាតិ​គីមី​ទេ របស់​ធម្មជាតិ​ខាងក្រោម​នេះ ក៏មាន ប្រសិទ្ធភាព​បំផុត ក្នុង​ការជួយ​ឱ្យ​ធ្មេញ ស​ស្មាន​មិន​ដល់ ។​
​ ​
១- សម្បក​ក្រូចឆ្មារ​
សម្បក​ក្រូចឆ្មារ​មាន​ផ្ទុក សារជាតិ d-limonence អាចជួយ​ឱ្យ​ធ្មេញ​ស​លឿន​។ ចូរ​យក​សម្បក ក្រូចឆ្មារ ត្រដុស​លើ​ធ្មេញ​ក្នុង​ប្រមាណ ២ នាទី រួច ហើយ​ខ្ពុរមាត់​ចេញ ។​
​ ​
២- ប្រេងដូង​
ការស្រាវជ្រាវ​មួយ​ប្រកាស​លើ ទស្សនា​វ​ដ្តី​វេជ្ជសាស្ត្រ នី​ហ្សេ​រី​យ៉ា ឱ្យដឹងថា ប្រេងដូង​អាច កម្ចាត់​កំណក កំបោរ​លើ​ធ្មេញ និង​បាក់តេរី​ក្នុង​មាត់ ជួយ​ឱ្យ​ធ្មេញ​ស​ជាង ។​

​យក​ប្រេងដូង ១ ទៅ ២ ស្លាប ព្រា​កាហ្វេ​បៀម​ប្រមាណ ១០​ទៅ​៣០ នាទី​តែ​មិនត្រូវ​លេប​ព្រោះ វា​មាន​ផ្ទុក ជាតិពុល និង​បាក់តេរី​ក្នុង​មាត់​របស់​អ្នក ។ ខ្ពុរមាត់​ដោយ​ទឹក​ឧណ្ហៗ និង​ដុស ធ្មេញ​ថែម​ម្តងទៀត ។​
​ ​
៣- ទឹកខ្មេះ​ប៉ោម​
អ្នក​អាចបង្កើត​ទឹក​ខ្ពុរមាត់​ដោយ វិធី​ប្រើ​ទឹកខ្មេះ​ប៉ោម​២​ស្លាបព្រា​កាហ្វេ​ជាមួយ​ទឹក​១៧០​មិ​ល្លី​លីត្រ និង​បៀម​ក្នុង ៣០ វិនាទី​មុនពេល​ខ្ពុរមាត់​ដោយ​ទឹកស្អាត ។ ការស្រាវជ្រាវ​បង្ហាញថា ទឹកខ្មេះ​ប៉ោម​មាន​ប្រសិទ្ធភាព​ជម្រះ​ធ្មេញ​ឱ្យ​ស ៕ ប្រែ​សម្រួល​: រតនៈ​