សម្បទាន, ​សម្បុក, ​សម្បាច់, ​សម្បុកទ្រយុក, ស័ក្តិសិទ្ធិ, ​សគុណ, ​សក្តិ, ​សន្លាង, សន្ធោ, សន្ធាន

283

សម្បទាន ស័​ម​-​ប៉ៈ​– បា​., សំ​. ( ន​. ) (​សំ​ប្រទាន ឬ ស​ម្ប្រ​ទាន​) ការប្រគល់​ឱ្យ​, ការឱ្យ​ដល់ដៃ​, ការ ឱ្យដាច់​, ការទទួល​អំណោយ​៖ ដី សម្បទាន​, ទ្រព្យ​សម្បទាន ដី​, ទ្រព្យ ដែល​ឱ្យដាច់ ។ ឈ្មោះ​វិភត្តិនាម​លំដាប់ ទី​៤ ដែល​ហៅថា ចតុ​ត្ថី​វិភត្តិ​, ប្រាប់ សេចក្តី​ទទួល​…, សម្រាប់​ប្រើ​ក្នុង​ភាសា សំស្ក្រឹត និង​បាលី ប្រើពាក្យ​អាយតនិបាត ថា ដល់​, ដើម្បី​, បម្រុង​, ចំពោះ​, នឹង (​ព​. វ​.) ។ សម្បទានសាធន ឬ –​សាធនៈ (​ស័​ម​-​ប៉ៈ​ទានៈ​សា​ធៈ នៈ​) សាធនៈ ប្រាប់​សេចក្តី​ទទួល​អំណោយ (​ចតុ​ត្ថី​វិភត្តិ ស្ទុះ​ចេញ​ជា​អញ្ញបទ​), ប្រើ​ក្នុង​ភាសា សំស្ក្រឹត និង​បាលី (​ព​. វ​.) ។
​ ​
​សម្បុក ( ន​. ) លំនៅ​របស់ សត្វ​តិរច្ឆាន​ពួក​ខ្លះ (​ដែល​ក​ធ្វើឡើង​) សម្រាប់​ដាក់​ស៊ុត​, ដាក់​កូន​ឬ​សម្រាប់ ជ្រក​អាស្រ័យ​៖ សម្បុកចាប​, សម្បុកកុក​, សម្បុកមាន់​, សម្បុកកណ្តុរ​, សម្បុក នាង ។ សម្បុកកាត់ សម្បុក​ដង្កូវនាង ដែល វា​ចោះ​កាត់ចេញ​មកជា​មេអំបៅ ហើយ ។ សម្បុកពោះ (​ព​. ប្រ​.) ទំហំ​ឬ សម្រុង​ថ្នក់​ពោះ​៖ សម្បុកពោះ​ទ្រយុក ។ សម្បុកសម្បត្តិ (​ព​. ប្រ​.) សម្បត្តិ​ដែល ទុក​ក្នុង​ទី​កំបាំង​, សម្បត្តិ​ក្នុងផ្ទះ ។ កូន មួយ​សម្បុក កូន​ច្រើន​ដែល​កើត​អំពី មេ​មួយ​ឬ​អំពី​មាតា​មួយ ហើយ​នៅ​រួម តែ​ក្នុង​សម្បុក​មួយ​ឬ​តែ​ក្នុងបន្ទុក​មួយ​, កូន​មួយ​គ្រក ។ ពង​ចាំសម្បុក ពង​សត្វ ដែល​រួន​មិន​ញាស់ (​ព​. ខ្ព​. ថា ស៊ុត​ចាំ សម្បុក​) ៘
​ ​
​សម្បាច់ សំ​. ( ន​. ) (​សម្បាច “​ទទួល​, ទទួល​រក្សាទុក​, រក្សាទុក​”) ទ្រព្យកេរ​, របស់​ជា​ដំណែល​, មរតក​៖ បុត្រ​ធីតា​ត្រូវ​ទទួល​សម្បាច់​របស់​មា​តា បិតា ។ គុ​. ដែលជា​កេរ​, ជា​ដំណែល​, ជាម​រតក​៖ ទ្រព្យសម្បាច់​, កេរ​សម្បាច់​។
​ ​
​សម្បុកទ្រយុក ( ន​. ) សណ្តាប់ធ្នាប់​ទ្រព្យធន​ក្នុង​ផ្ទះមួយ​គ្រួ”ខ្ញុំ​គ្រាន់តែ​ស្គាល់​គេ​ដោយសារ​បាន​ជួប គ្នា​មួយដង​មួយ​កាល តែ​ត្រង់​សម្បុក ទ្រយុក​គេ​យ៉ាងណា​នោះ ខ្ញុំ​មិនអាច​ដឹង បានទេ ។ សំបុក​
​ ​
ស័ក្តិសិទ្ធិ ស័ក​-​សិត សំ​. ( ន​. ) (​ត​ក្តិ + សិទ្ធិ “​សេចក្តីសម្រេច​”) ការ សម្រេច​ដោយ​អំណាច ។ គុ​. ដែល មានអំណាច ឬ​ដែល​អាចឱ្យ​សម្រេច ប្រយោជន៍ បាន​, ដែល​វិសេសវិសាល​, ដែល​ពូកែ​ឆុតឆាប់​, ដែល​ខ្លាំងពូកែ​៖ របស់​ស័ក្តិសិទ្ធិ​, មន្ត​ស័​ក្កិ​សិទ្ធិ​, ថ្នាំ ស័​ក្កិ​សិទ្ធិ ។ ប្រើ​ជា កិ​. វិ​. ផង​ក៏បាន​៖ ធ្វើឱ្យឃើញ​ស័​ក្កិ​សិទ្ធិ ធ្វើឱ្យឃើញ​ជាក់ ស្តែង​, ឱ្យឃើញ​ប្រាកដ ។
​ ​
​សគុណ សៈគុន បា​. ( គុ​. ) ដែល​ប្រកបដោយ​គុណ​, ដែលមាន គុណ​, មាន​បំណាច់​៖ មនុស្ស​សគុណ​, របស់​សគុណ​, ប្រាក់​សគុណ ។ ន​. មនុស្ស​ឬអ្វីៗ​ដែលមាន​គុណ​, ដែលជា បំណាច់​, ជា​រង្វាន់​៖ ឱ្យប្រាក់​២០​រៀល ជាស​គុណ ។ ព​. ផ្ទ​. និរគុណ ។
​ ​
​សក្តិ ស័ក សំ​., បា​. ( ន​. ) (​ត​ក្តិ​, ស​ត្តិ​) អំណាច​, សេចក្តី​អង់អាច​, សេចក្តី ក្លាហាន​, កម្លាំង​, ព្យាយាម​រឹងប៉ឹង​, ការ ខ្លាំងពូកែ​, ការជំនាញ​, សេចក្តី​ធន់​, ការ ប៉ិន​ធន់​ទ្រាំ​, លំពែង អ្នកមាន​ស័ក្តិ​, ស័ក្តិតូច​, ស័ក្តិធំ​, ស័ក្តិស្មើគ្នា ។ ឥស្សរិយាភរណៈ​ដែល​ប៉ាក់​ដោយ​ចេស មាស​ឬ​ចេស​ប្រាក់​ជាដើម សម្រាប់​ដាក់ ភ្ជាប់​នឹង​អាវ​របស់​មន្ត្រី សម្គាល់​ឱ្យដឹង ថ្នាក់​ធំ​តូច​៖ ពាក់​ស័ក្តិ​, ស័ក្តិមាស​, ស័ក្តិប្រាក់​, ស័ក្តិ​១, ស័ក្តិ​២,… ។
​ ​
​សន្លាង សន់​-​ល៉ា​ង ( គុ​. ) ស​ជ្រះ​ស្អាត​៖ ស​សន្លាង ។ ថ្មីទែង​, ថ្មី​ស្អាត​ ៖ ថ្មី​សន្លាង ។ ដែល​ល្អ​សមរម្យ មិន​ឆ្គង​៖ ល្អ​សន្លាង​, រូបល្អ​សន្លាង ។
​ ​
សន្ធោ ( គុ​. ឬ កិ​. វិ​. ) ដែល ភ្លឺ​ធ្លោ​ឡើង​, ដែល​ភ្លឺ​រុងរឿង​ខ្លាំង​៖ ភ្លឺ ស​ន្ទោ​, ភ្លើង​ឆេះ​ស​ន្ទោ ។ ដែល​ហ៊ឹក ហ៊ា​ក់​អង់អាច​, គគាត​៖ ឫក​សន្ធោ​, ដំណើរ​សន្ធោ ។ សន្ធោសន្ធៅ សន្ធោ ធ្លោ​ឡើង​ខ្លាំង​, ភ្លឺ​សន្ធោ​ខ្លាំង​៖ ភ្លើង​ឆេះ សន្ធោសន្ធៅ ។
​ ​
សន្ធាន ​សំ​. បា​. ឬ សំ​. ( ន​. ) (​សំ​ធាន​) កា​រត​, តំណ​, ការចងភ្ជាប់​, ការធ្វើឱ្យ​មូលគ្នា​, ការរួបរួម​, ការ ចងមេត្រី​, ការចង​សមាគម ។ ព​. វ​. និបាតសព្ទ សម្រាប់​ប្រើ​បន្ត​សង្កត់​សេចក្តី ដោយឡែក ក្នុង​ប្រយោគ​នីមួយ​, ដូចជា ពុំនោះ​, បើ​ពុំនោះ​, ពុំនោះសោត ជាដើម (​ម​. ព​. វិកប្បសន្ធាន ផង​) ។ បើ​រៀង ភ្ជាប់​ពី​ខាងដើម​សព្ទ​ដទៃ អ​. ថ​. សន់​-​ធានៈ​, ដូចជា សន្ធានកម្ម ការធ្វើ សន្ធាន ។ សន្ធានភាព ដំណើរ​ចងមេត្រី ឬ​ចង​សមាគម ។ សន្ធានមិត្ត ឬ –​មិត្រ មិត្រ​ជិតដិត​ស្និទ្ធស្នាល ។ សន្ធានសញ្ញា ឬ សន្ធិសញ្ញា ការសន្យា​ត​គ្នា​, ការសន្យា ជា​មេត្រី​នឹង​គ្នា​, សំបុត្រ​សន្យា​ត​គ្នា ទៅវិញទៅមក ៕ ដកស្រង់​ពី​វចនានុក្រម ខ្មែរ​សម្តេច​សង្ឃរាជ ជួន ណាត​