សម្ពន្ធមិត្ត​អាម៉េរិក​និង​អាម៉េរិក​ឡាទីន​ពិចារណា​ដាក់​ទណ្ឌកម្ម​លើ​វេ​ណេ​ស៊ុយអេ​ឡា​

224
ចែករម្លែក

​ឯកអគ្គរដ្ឋទូត​កូឡុំប៊ី​ប្រចាំ​នៅ​សហរដ្ឋអាម៉េរិក​និយាយ​ថា​ប្រទេស​ចំនួន​១៨ នៃ​ក្រុម​ប្រទេស​អាម៉េរិក​ឡាទីន​នឹង​ជួប​គ្នា​នៅ​ថ្ងៃ​ចន្ទ​ដើម្បី​ពិចារណា​លើ​ការដាក់ទណ្ឌកម្ម​ពហុភាគី​​ប្រឆាំង​ប្រទេស​វេ​ណេ​ស៊ុយអេ​ឡា​។​

​លោក Francisco Santos ឯកអគ្គរដ្ឋទូត​កូឡុំប៊ី​នេះ បាន​និយាយថា កូឡុំប៊ី​រំពឹងថា​នឹង​ទទួលបាន​សំឡេង​គាំទ្រ​ចំនួន​១៣​សំឡេង​ដែល​ត្រូវការ នៅ​កិច្ចប្រជុំ​នៅ​ទីក្រុង​ញូវយ៉ក​។

​រដ្ឋាភិបាល​របស់​លោក​ចោទ​ប្រកាន់វេណេ​ស៊ុយអេ​ឡា​ថា​បាន​ផ្តល់​ទីជម្រក​លាក់​ខ្លួន​ដល់​ពួក​ភេរវជន​។​

​សន្ធិសញ្ញា​Rio ដែល​មាន​អាយុកាល​៧០​ឆ្នាំ​នេះ​និយាយថា​ការគំរាមកំហែង​ដល់​សមាជិក​ណា​មួយ​គឺជា​ការគំរាមកំហែង​ដល់​សមាជិក​ទាំងអស់​។​

​ការដាក់ទណ្ឌកម្ម​ទាំងនោះ អាច​រួម​មាន​ការបាត់បង់​ការ​ទទួលស្គាល់​ការទូត​ការ​ធ្វើ​ពហិការ​សេដ្ឋកិច្ច ឬ សកម្មភាព​យោធា​តែ​លោក Francisco Santos បាន​និយាយថា​​ជម្រើស​ចុងក្រោយ មិន​ត្រូវ​យកមក​ពិចារណា​ទេ​។​

​ប្រទេស​ជាច្រើន​នៅ​ឯ​កិច្ចប្រជុំ​នោះ បាន​ដក​ការទទួលស្គាល់​ប្រធានាធិបតីវេណេ​ស៊ុយអេ​ឡា​លោក Nicolás Maduro ដើម្បី​ជា​បង្ហាញ​ការគាំទ្រ​ដល់​មេដឹកនាំ​បក្សប្រឆាំង​​លោក Juan Guaidó ដែល​ទោះបីជា​រហូត​មកដល់ពេលនេះ ការ​ខំ​ប្រឹងប្រែង​របស់​លោក​ក្នុង​ការទម្លាក់​លោក Nicolás Maduro អំណាច​ក៏​ដោយ​បាន​បរាជ័យ ។​

​វ៉េណេស៊ុយ​អេ​ឡា​បាន​ដកខ្លួន​ចេញពី​សន្ធិសញ្ញា​នេះ​ប៉ុន្តែ​សមាជិក​បាន​ទទួលយក​សំណើ​របស់​លោក​Juan Guaidó ដើម្បី​ចូលរួម​វិញ​៕​ដោយ​៖​សុខា​/sn

មេដឹកនាំ​បក្សប្រឆាំង​វេ​ណេ​ស៊ុយអេ​ឡា លោក Juan Guaidó