សម្ពាធ​ឈាម​ចុះខ្សោយ​គួរ​ធ្វើ​បែបណា​?

1443
ចែករម្លែក

បើសិនជា​អ្នកមាន​បញ្ហា​សម្ពាធ​ឈាម​ចុះខ្សោយ​ឬ​ខ្សោយ​ខ្លាំង អ្នក​ប្រហែលជា​ងាយ​នឹង​វិលមុខ​ណាស់ ឬ​អាច​នឹង​សន្លប់​ថែមទៀត​។ យ៉ាងណាមិញ​ដើម្បី​ជួយ​ដល់​អ្នក​ដែលមាន សម្ពាធ​ឈាម​ខ្សោយ​បាន យក​ល្អ​គួរតែ​ធ្វើ​ដូចខាងក្រោម​នេះ​៖

១. ព្យាយាម​ក្រោកឈរ​យឺតៗ​ក្រោយពី​អង្គុយ ឬ​គេង​។ ចូរ​ធ្វើ​ចលនា​ជើង​មុនពេល​ចាប់ផ្តើម ក្រោកឈរ ។​
២. ចូរ​ញ៉ាំ​អាហារ​តិចៗ ជាពិសេស​អាហារ​ដែលមាន​ជាតិ​កាបូ​អ៊ី​ដ្រា​ត​ទាប ។​
៣. ចូរ​ចៀសវាង​ការ​ឈរ​រយៈពេល​យូរ​។ បើសិនជា​មិនអាច​ធ្វើបាន ។​ចូរ​ឧស្សាហ៍​ធ្វើ​ចលនា​ជើង​បន្តិច ។​
៤. ចូរ​ញ៉ាំ​ទឹក​ឲ្យ​បាន​ច្រើន ជាពិសេស​ភេសជ្ជៈ​ដែលមាន​ជាតិ​ប៉ូ​តា​ស្យូ​ម និង​សូ​ដ្យូ​ម​ច្រើន ។​
៥. ចូរ​រក្សា​ការ​រំងាប់​អារម្មណ៍ និង​ចៀសវាង​ស្ថានភាព​ទាំងឡាយណា​ដែល​នឹង​គម្រាម​គំហែង ឬ​មិន​សប្បាយចិត្ត​៕ ដោយ​: health.com.kh