សម្ពាធ​ឈាម​នៅពេល​ព្រឹក មាន​កម្រិត​ទាប​ជាង​នៅពេល​យប់​

386
ចែករម្លែក

ជាធម្មតា សម្ពាធ​ឈាម មាន​កម្រិត​ទាប​នៅពេល​យប់ ខណៈពេលដែល​អ្នក​កំពុង​គេង​។ សម្ពាធ​ឈាម​អាច​នឹង​ចាប់ ផ្តើម​កើនឡើង ២ ទៅ ៣ ម៉ោង មុនពេល​អ្នក​ក្រោក​ពី​គេង ហើយ​វា​នឹង​បន្ដ​កើនឡើង​នៅក្នុង​អំឡុងពេល​ថ្ងៃ និង​កើន ឡើង​ខ្ពស់​នៅពេល​រសៀល​។​

​បន្ទាប់មក នៅពេល​ចុង​ថ្ងៃរសៀល និង​ពេល​ល្ងាច សម្ពាធ​ឈាម​នឹង​ចាប់ផ្តើម​ធ្លាក់ចុះ​ម្តងទៀត​។​

​នៅពេល​សម្ពាធ​ឈាម​ខ្ពស់​ខុសធម្មតា ដូចជា​នៅក្នុង​អំឡុង​ពេលយប់ ឬ​ពេលព្រឹក​ព្រលឹម នោះ​អាច​មានន័យថា​អ្នក មាន​បញ្ហា​សុខភាព ដែល​វា​អាចទាក់ទង​ទៅនឹង ៖

• កង្វះ​ការគ្រប់គ្រង​សម្ពាធ​ឈាម​
• ការ​គេង​មិន​ដកដង្ហើម​
• ជំងឺ​តម្រងនោម​
• ជំងឺ​ទឹកនោមផ្អែម​
• បញ្ហា​ក្រ​ពេញទី​រ៉ូ​អ៊ី​ត​
• បញ្ហា​ប្រព័ន្ធ​ប្រសាទ​
• ជំងឺ​សរសៃឈាម​បេះដូង​។​

​កត្តា​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​សម្ពាធ​ឈាម​មិនធម្មតា​រួមមាន ៖

• ការធ្វើការ​យប់​
• ការប្រើប្រាស់​ថ្នាំជក់​
• ការ​ថប់​បារម្ភ​
• ភាព​តានតឹង​ច្រើនពេក​
• ប្រើ​ថ្នាំ​សម្ពាធ​ឈាម លើសពី​រយៈពេល ២៤ ម៉ោង​។​

​គ្រូពេទ្យ​អាច​ប្រាប់​អ្នក ប្រសិន​អ្នកមាន​សម្ពាធ​ឈាម​ជា​រៀងរាល់ថ្ងៃ​មិនធម្មតា ដែល​អាច​ត្រូវការ​ការព្យាបាល ហើយ អាច​ណែនាំ​ឲ្យ​ធ្វើតេស្ត​ការត្រួតពិនិត្យ​សម្ពាធ​ឈាម​ក្នុង​រយៈពេល ២៤ ម៉ោង​។ ឧបករណ៍​ដែល​ប្រើ​សម្រាប់​ការ ធ្វើតេស្ត​នេះ គឺ​ការ​វាស់​សម្ពាធ​ឈាម​នៅ​ចន្លោះពេល​ហើយ​ទៀងទាត់​ក្នុង​រយៈពេល ២៤ ម៉ោង និង​ផ្ដល់នូវ​រូបភាព ត្រឹមត្រូវ​បន្ថែមទៀត​នៃ​ការផ្លាស់ប្តូរ​នៅលើ​សម្ពាធ​ឈាម​មួយ​ថ្ងៃជា​មធ្យម និង​យប់​៕ ដោយៈ health.com.kh