សម្ពាធ​ទាប​មួយ​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​

860
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​សម្ពាធ​ទាប​មួយ​កំពុង​គ្របដណ្តប់​លើ​ប្រទេស​កម្ពុជា​ធ្វើ​បរិយាកាស​ក្តៅ​និង​ហប់​ខ្លាំង​។​នេះ​បើតាម​ការ​ឲ្យ​ដឺ​ង​ពី​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជានា​យក​ខុ​ទ្ទ​កាល​យ័​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​នៅ​ព្រឹក​ថ្ងៃទី​១៥​ខែមេសា​នេះ​។​

​អ្នកនាំពាក្យ​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា​សម្ពាធ​ទាប​នេះ​នឹង​បង្ក​ឲ្យ​មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​ច្រើន​នៅ​ស្ទើរ​ទូទាំងប្រទេស​ជាពិសេស​នៅ​ភាគ​ខាង​និង​ភាគ​ពាយព្យ​នៃ​ប្រទេស​ចាប់ពី​រសៀល​ថ្ងៃទី​១៥​ដល់​ថ្ងៃទី​១៨​ខែមេសា​។​

​ប្រភព​បន្ថែមថា​ក្រៅពី​មាន​ភ្លៀង​ធ្លាក់​ច្រើន​ក៏មាន​បាតុភូត​ផ្គរ​ន្ទះ​និង​ខ្យល់​កន្ត្រាក់​ខ្លាំង​ដែរ​ជាពិសេស​នៅ​តំបន់​ទំនាប​កណ្តាល​។ នៅ​ភ្នំពេញ​ក៏​អាចមាន​ភ្លៀង​ដែរ​៕​មន​

ទិដ្ឋភាពភ្លៀងនៅក្រុងប៉ៃលិនកាលពីថ្ងៃទី១៣ខែមេសា(រូបក្រសួអធនធានទឹក)