សម្ពោធជាផ្លូវការ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤»

229
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
នាថ្ងៃទី៤ ខែវិច្ឆិកា ពិធីសម្ពោធបើកព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជា ដ៏ឆ្នើមលើកទី៤” ដែលរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋ ប្រជាមានិតចិន ប្រចាំនៅ កម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិននៃ អគ្គស្ថានីយ៍ វិទ្យុទូរទស្សន៍ មជ្ឈិមចិន ក្រសួងវប្បធម៌វិចិត្រនិងសិល្បៈ ក្រុមហ៊ុនភាពយន្តចិនគ្រុប និងសារពត៌មាន Fresh News បានប្រារព្ធធ្វើឡើងនៅសាលសន្និសីទចតុម្មុខ។​ ក្រោមអធិបតីភាព
លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឯក សំអុល ប្រធានសមាគម មិត្តភាពកម្ពុជាចិន អ្នកតំណាងនៃបណ្តាក្រសួងផ្សេងៗទៀត ព្រមទាំងសហគ្រិន កម្ពុជាចិន តំណាងសមាគមសម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកគ្រូអ្នកគ្រូសិស្សានុ សិស្ស នៃវិទ្យាស្ថានខុងជឺ សរុបទាំងអស់ជាង ៨០០នាក់បានមានវត្តមានចូលរួម ក្នុង កម្មវិធីបើកសម្ពោធនេះ ហើយបានទស្សនានូវ ភាពយន្តចិនដែលមានចំណងជើង ថា“មួយគីឡូម៉ែត្រចុងក្រោយ” ដែលបញ្ចូលសម្លេង ជាភាសាខ្មែរ ។

ឯកអគ្គរដ្ឋទូតចិន ឯកឧត្តម វ៉ាង វិនធាន បានថា ទំនាក់ទំនងរវាងប្រទេស និង ប្រទេស ស្ថិតនៅក្រោមការស្រឡាញ់គ្នាទៅវិញទៅមកនៃប្រជាជន ហើយការ ស្រឡាញ់ គ្នាទៅវិញទៅមកនៃប្រជាជនស្ថិតក្រោមការយល់ចិត្តគ្នាទៅវិញទៅមក។ ថ្នាក់ដឹកនាំកំពូលនៃប្រទេសទាំងពីរបានចាក់ទុកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ ទេសចរណ៍រ វាងកម្ពុជា និងចិន គឺដើម្បីជម្រុញកិច្ចទំនាក់ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរ កាន់តែល្អប្រសើរ។ ព្រឹត្តិការណ៍ដំណើរចាក់បញ្ចាំងភាពយន្ត បានធ្វើឲ្យប្រជាពលរដ្ឋ កម្ពុជាដែលរស់នៅឆ្ងាយពីទីក្រុងអាចចូលរួមទស្សនាភាពយន្តឆ្នើមរវាងកម្ពុជា ចិន តាមទម្រង់ខុសៗគ្នានៅក្បែរភូមិដ្ឋាន អាស្រ័យហេតុនេះក៏ទទួល បានការស្វាគមន៍ យ៉ាងច្រើន និងកក់ក្តៅ។ អាចនិយាយបានថា ជាការជម្រុញសាកល្បងគុណភាព នៃកិច្ច ទំនាក់ទំនង វប្បធម៌សិល្បៈនៃប្រទេសទាំងពីរ ហើយព្រឹត្តិការណ៍ “ដំណើរចាក់ បញ្ចាំងភាពយន្តឆ្នើមកម្ពុជា ចិន” ក៏កំពុងតែចូលរួមជួយផ្តល់នូវអត្ថប្រយោជន៍ យ៉ាងសកម្មក្នុងកិច្ចជម្រុញផ្នែកយល់ដឹងអំពីចិនបច្ចុប្បន្នដល់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ”ដំណើរភាព យន្តចល័តចិនកម្ពុជាចិនដ៏ឆ្នើមលើកទី៤” ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”ដែលបានរៀប ចំឡើងដោយ វិទ្យុមិត្ត ភាពកម្ពុជាចិន ដោយសហការជាមួយនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វ ផ្សាយ វប្បធម៌នៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈរបស់កម្ពុជា បានចាក់បញ្ជាំងអស់ រយៈពេល ៣ឆ្នាំជាប់ៗគ្នារួចមកហើយ ដែលបានគ្របដណ្ដប់ខេត្ត-ក្រុងចំនួន២០នៅក្នុង ប្រទេស កម្ពុជា ហើយបានចាក់បញ្ជាំងជូនបងប្អូនប្រជាជនខ្មែរជិត១០ម៉ឺននាក់ នៅតាមតំបន់ នីមួយៗបានចូលរួមទស្សនា។

តាមរយៈព្រឹត្តិការណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ យើងអាចមើល ឃើញថា វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែបានចូលរួមយ៉ាងសកម្មក្នុងសកម្មភាព ផ្សព្វផ្សាយ ព័ត៌មាននិងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងបានដើរតួនាទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរ វប្បធម៌និងព័ត៌មានរវាងប្រជាជននៃប្រទេសទាំងពីរ ព្រមទាំងបានចូលរួមក្នុងការពង្រឹង ចំណងមិត្តភាពជាប្រពៃណីរវាងកម្ពុជានិងចិន ឱ្យកាន់តែរឹងមាំនិងស្ថិត ស្ថេរជា រៀងរហូត។

ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើម គឺជាកម្មវិធីដែលរៀបចំធ្វើ ឡើងនៅកម្ពុជា និងរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅ កម្ពុជា និងវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ក្នុងគោល បំណងជំរុញឱ្យមានការផ្លាស់ប្ដូរលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេស ចិន និងកម្ពុជា ឱ្យបានកាន់តែស៊ីជម្រៅថែមមួយកម្រិតទៀត និងពង្រឹងនូវចំណងមិត្ត ភាព រវាងប្រជាជននៃប្រទេសទាំងពីរ។ ចាប់តាំងពីឆ្នាំ២០១៦រហូតមក ក្រុមការងារ ចាក់ បញ្ចាំងភាពយន្តចល័តមកពីវិទ្យុមិត្តភាពកម្ពុជាចិន និងនាយកដ្ឋាន សិល្បៈភាព យន្ត និងផ្សព្ចផ្សាយវប្បធម៌កម្ពុជា បានធ្វើដំណើរទៅកាន់២០ខេត្តក្រុងនៃប្រទេស កម្ពុជា ដែល មានប្រជាជនកម្ពុជាជិត១០ម៉ឺននាក់ បានចូលរួមទស្សនាខ្សែភាពយន្ត កម្ពុជា ចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ ព្រឹត្តិការណ៍នេះក៏បានទទួល នូវការស្វាគមន៍ យ៉ាងខ្លាំងក្លាពីសំណាក់គ្រប់ស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា និងប្រជាជនដែលរស់នៅតាមបណ្ដាខេត្តទាំងនោះផងដែរ។ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រុម ការងារចាក់បញ្ចាំងភាពយន្តដែលសហការដោយ ភាគីកម្ពុជានិងចិន នឹងនាំយកនូវវីដេអូនៃពិធីដង្ហែក្បូនព្យុហយាត្រាឆ្នាំ២០១៩ និងរឿង “មួយគឺឡូម៉ែត្រចុងក្រោយ” រឿង”សួស្ដីលោកមហាសេដ្ឋី” រឿង”ដើមក្រសាំង” ។ល។ ធ្វើដំណើរទៅកាន់ខេត្តប៉ៃលិន ខេត្ត ឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និងខេត្ត កណ្ដាល ដើម្បីសម្រេចឱ្យបាននូវ ការចាក់ បញ្ចាំងខ្សែភាពយន្តក្នុងព្រឹត្តិការណ៍”ដំណើរ ភាពយន្តចល័តចិន កម្ពុជាដ៏ឆ្នើម លើកទី ៤ ”នេះ ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោល ដៅដែលត្រូវចាក់បញ្ចាំងភាពយន្ត ចល័តទូទាំង ប្រទេសកម្ពុជាទាំង៤លើកមកនេះ មានអ្នកទស្សនិកជនជិត១០ម៉ឺននាក់ ដោយសរុបទាំងលើកទី៤នេះ វិទ្យុមិត្តភាពកម្ពុជាចិនបានបកប្រែភាពយន្ត ចិនចំនួន១៤រឿង ហើយចាក់បញ្ចាំងឱ្យបានជិត១០០លើក៕