សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារ​សិក្សា ១​ខ្នង ៦​បន្ទប់ ក្នុង​វិទ្យាល័យ​ស្រែ​ណូយ ស្រុក​វ៉ារិន​

119
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ អគារសិក្សា១​ខ្នង ៦​បន្ទប់​ស្ថិតនៅក្នុង​វិទ្យាល័យ​ស្រែ​ណូយ ស្រុក​វ៉ារិន ខេត្តសៀមរាប​ ដែលជា​អំណោយ​របស់​សប្បុរសជន ជនជាតិ​ជប៉ុន ត្រូវបាន សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់ ដោយមាន​ការចូលរួម​ពី​លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប លោក ណេង ធូ ប្រធាន​ក្រុមប្រឹក្សា​ស្រុក និង​លោក ធិ​ន​នី វិ​ធូរ អភិបាលស្រុក​វ៉ារិន នៅ​ព្រឹក​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០១៩ ។​

លោក សយ ទិ​ត្យា​វង្ស ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​ខេត្តសៀមរាប បាន​និយាយថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​សិស្សានុសិស្ស​នៅក្នុង​វិទ្យាល័យ​ស្រែ​ណូយ ដែលមាន​កំណើន​ឡើងជា​រៀងរាល់ឆ្នាំ ទើប​សប្បុរសជន ជនជាតិ​ជប៉ុន បាន​សាងសង់​អគារសិក្សា ១​ខ្នង ៦​បន្ទប់​នេះ​ឡើង រួម​នឹង​ជួយ​ជួសជុល​អគារសិក្សា​ចាស់ ដែលមាន​ការ​ខូច​ទ្រុឌទ្រោម ១​ខ្នង ៣​បន្ទប់​ផងដែរ ។​

លោក​បាន​បន្តថា ការកសាង​អគារសិក្សា​រួម​នឹង​ការជួសជុល​អគារ​ចាស់ អស់ថ​វិការ​សរុប​ចំនួន ៨​ម៉ឺន​ដុល្លា​អា​មេ​រិច រូបលោក​ក៏បាន​ថ្លែងអំណរគុណ​ដល់​សប្បុរ​សជន​ជនជាតិ​ជប៉ុន ដែល​តែងតែ​ជួយ​ដល់​វិស័យ​អប់រំ មិន​ថា​នៅ​ទីជិត​ឬ​ទី​ឆ្ងាយ​ឡើយ​៕B/