សម្ពោធ​ផ្លូវការ​កម្មវិធី​ផ្លូវ​មួយ​ខ្សែរ​ក្រវ៉ាត់​មួយ របស់​ក្រុមហ៊ុន​ហ្សេ​ត ឃ្យូ អ៉ិ​ន​ធើ​ណេ​សិ​នណល ZQ International CO.,LTD លើ​វិស័យ ទេសចរណ៍ កសិកម្ម និង​អចលនទ្រព្យ

261
ចែករម្លែក

ដោយ:​គូលែន​/​សៀមរាប​ ៖ កាលពី​រសៀល នឹង​ថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់ លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត បាន​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ពោធ​ជា​ផ្លូវការ​កម្មវិធី​ផ្លូវ​មួយ​ខ្សែរ​ក្រវ៉ាត់​មួយ​(Strategy of one Belf one Rode )​របស់​ក្រុមហ៊ុន ហ្សេ​ត ឃ្យូ អ៉ិ​ន​ធើ​ណេ​សិ​នណល ZQ International CO.,LTD លើ​វិស័យ ទេសចរណ៍ កសិកម្ម និង​អចលនទ្រព្យ ដោយមាន​ការចូលរួម​ពី លោក Wang Wei Shi ប្រធាន​ក្រុម​ប្រឹក្សា​ភិបាល​ក្រុមហ៊ុន ZQ ។​

លោក ពៅ ពិសិដ្ឋ បាន​និយាយថា រូបលោក​សូម​ថ្លែងអំណរគុណ​ចំពោះ​លោក វ៉ាង វៃ​ជឺ ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន ZQ និង​សហគ្រិន​ជនជាតិ​ចិន ដែល​បានជ្រើស​រើស​យក​ខេត្តសៀមរាប សម្រាប់​វិនិយោគ​លើ​វិស័យ​ទេសចរណ៍ កសិកម្ម និង​អចលន​ទ្រព្យ នេះ ។​

លោក​បាន​បញ្ជាក់ថា តាមរយៈ​នៃ​ការ​មក វិនិយោគ​របស់​ក្រុមហ៊ុន ZQ នេះ អាជ្ញាធរ​ខេត្ត​សង្ឃឹមថា ក្រុមហ៊ុន នឹង​បន្ត​បង្កើន​នូវ​ការវិនិយោគ​បន្ថែមទៀត​នៅ​ព្រះរាជា​ណា​ចក្រ​កម្ពុជា ជាពិសេស​ខេត្តសៀមរាប លើ​វិស័យផ្សេងៗ​ទៀត ដើម្បី​ចូលរួម​ដល់​កិច្ចអភិវឌ្ឍន៍​ព្រះរាជាណាចក្រ​កម្ពុជា ក៏ដូចជា​ខេត្តសៀមរាប និង​បានរួម​ចំណែក​ដល់​ការផ្សព្វផ្សាយ​អំពី​វប្បធម៌ អា​រិ​យ្យ​ធម៌​ខ្មែរ​ទៅកាន់​ភ្ញៀវទេសចរ​នៅ​ទូទាំង​ពិភពលោក​ឱ្យ​ចូលមក​ទស្សនា​ខេត្តសៀមរាប​កាន់តែច្រើន​ឡើង​។ សកម្មភាព​ទាំងនេះ​ពិតជា​បាន​ដើរតួនាទី​យ៉ាងសំខាន់ ក្នុងការ​ផលិតផល​ទេសចរណ៍ ដែល​មិនអាច​ខ្វះ​បាន​។​

លោក​បាន​បន្តថា ដើម្បី​ឆ្លើយតប​ទៅនឹង​កំណើនសេដ្ឋកិច្ច ដែលមាន​ការកើនឡើង ឥតឈប់ឈរ​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ អាជ្ញាធរខេត្ត​បាន​ជម្រុញ​នូវ​ការអភិវឌ្ឍ​ខេត្ត​តាមរយៈ​ការកែ លម្អ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត ផ្លូវថ្នល់ ប្រព័ន្ធធារាសាស្ត្រ ប្រឡាយ លូ និង​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ការពង្រីក បណ្តាញ ទឹកស្អាត អគ្គិសនី ការបំពាក់ ភ្លើង​បំភ្លឺ​ផ្លូវ​សាធារណៈ និង ការរៀបចំ​សួនច្បារ​សាធារណៈ ប្រកបដោយ​កិច្ចការពារបរិស្ថាន​ល្អ ជា​បន្តបន្ទាប់ ដើម្បី​បម្រើ​ដល់​តំរូវការ​ចាំបាច់​អប្បរ​មា​ក្នុង​លក្ខ​ខ័​ណ្ឌ​រស់នៅ​របស់​ប្រជាជន និង​ភ្ញៀវទេសចរ៕B/

#