សម្ពោធ​សាខា សភាពាណិជ្ជកម្ម ខេត្ត​ស៊ី​ឈួន ប្រទេស​ចិន ប្រចាំខេត្ត​ព្រះសីហនុ​

381
ចែករម្លែក

ដោ​យ:​វ​ណ្ណៈ/​ព្រះសីហនុ​ ៖ ឯកឧត្តម​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ និង​លោកជំទាវ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សាខា​សភាពាណិជ្ជកម្ម​ខេត្ត​ស៊ីឈួន​ប្រទេស​ចិន​ប្រចាំខេត្ត​ព្រះសីហនុ ដែលមាន​ទីតាំង​នៅក្នុង​ភូមិ​៤​សង្កាត់​លេខ​៤​ក្រុងព្រះសីហនុ នា​ល្ងាច​ថ្ងៃទី​១១​ ខែកក្កដា​ ឆ្នាំ​២០១៩​។​

​ក្នុងនោះ​ក៍មាន​វត្តមាន​លោក​ឧកញ៉ា​ ជា សឿន​ អនុប្រធាន​អចិន្ត្រៃយ៍​នៃ​សមាគម​សម្ព័ន្ធខ្មែរ ចិន​ប្រចាំ​កម្ពុជា​និង​វត្តមាន​លោក ​វួ​យ ហុង​ប៉ ប្រធាន​សាខា​សភាពាណិជ្ជកម្ម​ខេត្ត​ស៊ី​ឈួន​ប្រចាំខេត្ត​ព្រះសីហនុ​។​

​ក្នុងឱកាស​នោះ បើតាម​លោក​វួ​យ ហុង​៉ ប្រធាន​សាខា​សភាពាណិជ្ជកម្ម​ខេត្ត​សុ​ី​ឈួន​ប្រចាំខេត្ត​ព្រះសីហនុ​ថ្លែងថា ក្រៅពី​ការងារ​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​ទូទៅ សាខា​សភាពាណិជ្ជកម្ម​ខេត្ត​សុ​ី​ឈួន ប្រចាំខេត្ត​ព្រះសីហនុ​នឹង​ឧបត្ថម្ភ​ថវិកា​ជូន​កាកបាទក្រហមកម្ពុជា​ខេត្ត​ព្រះសីហនុ​ក្នុង​មួយឆ្នាំៗ​ចំនួន​១០​ម៉ឺន​ដុល្លា​អាមេរិក សម្រាប់​ជួយ​ពលរដ្ឋ​រងគ្រោះ​ក្នុង​ខេត្ត​ព្រះសីហនុ​។​

​លោក​ គួច ចំរើន​ អភិបាលខេត្ត​ព្រះសីហនុ​ក្នុងនាម​រដ្ឋបាលខេត្ត​មានប្រសាសន៍​អបអរសាទរ​ចំពោះ​ការបង្កើត​សាខា​សភាពាណិជ្ជកម្ម​រប​ស់​ខេត្ត​ស៊ីឈួន​ប្រទេស​ចិន ប្រចាំ​នៅ​ខេត្ត​ព្រះសីហនុ ដែល​នឹង​ក្លាយទៅជា​មជ្ឈមណ្ឌល​សម្រាប់​ទំនាក់ទំនង​ផ្នែក​ពាណិជ្ជកម្ម​និង​វិនិយោគ​ពី​ខេត្ត​សុី​ឈួន មកកាន់​ខេត្ត​ព្រះសីហនុ និង​រួមចំណែក​បន្ថែមទៀត​ដល់​ដំណើរការ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលមាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ​កំពុងមាន​សុខសន្តិភាព៕​B/