សម្ពោធ​សាលាបឋមសិក្សា​១​ខ្នង​១២​បន្ទប់​ បង្គន់​អនាម័យ​១២​តម្លៃ​ជាង​១០​ម៉ឺន​ដុល្លារ​នៅក្នុង​បរិវេណ​វត្ត​លៀប​ក្រុង​បាត់ដំបង​

119
ចែករម្លែក

ដោយ:គ្រញូង​/បាត់ដំបង ៖ ​កាលពី​ព្រឹក​ថ្ងៃទី​៧ ​ខែតុលា​ ឆ្នាំ​២០១៩​ នៅក្នុង​បរិវេណ​វត្ត​លៀប​ស្ថិតក្នុង​ភូមិ​វត្ត​លៀប​សង្កាត់​ចម្ការ​សំរោង​ក្រុង​បាត៎ដំបង​មាន​​រៀន​ចំ​សម្ពោធ​សាលាបឋមសិក្សា​១​ខ្នង​១២បន្ទប់ ​ក្រោម​អធិបតីភាព​លោក​ អ៊ុយ សុធាវី ​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន រត​នះ​អភិ​បាល​ខេត្ត​។​

លោកស្រី​ អ៊ុន កែវ​និមិត ​នាយិកា​សាលា​មាន​​ប្រសាសន៍ថា ​នៅក្នុង​បរិវេណ​វត្ត​លៀប​មាន​អគារ​បឋមសិក្សា​២​ខ្នង​សាងសង់​តាំងពី​ឆ្នាំ​១៩៨០​មាន​អាយុកាល​៣១​ឆ្នាំ​គិត​ត្រឹម​ឆ្នាំ​
២០១១​កើតឡើង​ពី​កម្លាំង​សាមគ្គី​របស់​មាតា​បិតា​សិស្ស អាជ្ញាធរ​ភួ​មិ ឃុំ លោកគ្រូ អ្នកគ្រូ គណៈ​គ្រប់គ្រង​សាលា ប្រជាជន​ក្នុងភូមិ​វត្ត​លៀប​។​ ដោយ​អគារ​មាន​សភាព​ទ្រុឌទ្រោម​យ៉ាងខ្លាំង​បាក់​ពុក​ជើង​សសរ ជញ្ជាំង​ទ្វារ​បង្អួច​ដំបូល​ធ្លុះធ្លាយ​ដោយ​អន្លើ​ធ្វើឱ្យ​ការបង្រៀន ​និង​រៀន​របស់​គ្រូ​និង​សិស្ស​ជួប​ការលំបាក​យ៉ាងខ្លាំង​។​

លោកស្រី​នាយិកា​បាន​បន្តថា ​ដូចនេះហើយ​ទើប​គណៈ​គ្រប់គ្រង​រួមទាំង​សមាគម​និង​ព្រះចៅអធិការ​វត្ត​បាន​ស្រុះ​ស្រូល​គ្នា​សុំ​រុះរើ​អគារ​ទ្រុឌទ្រោម​ទាំង​៤​នោះ​ចេញ​ហើយ​សាងសង់​ថ្មី​១​ខ្នង​មាន​ចំនួន​១២​បន្ទប់​នៅលើ​ទីតាំង​ចាស់​ដដែល​ជំនួស​វិញ​។

លោក​ អ៊ុយ សុធាវី​ អ​ភ​បាល​រង​ខេត្ត​​មាន​ប្រសា​ស​សន៍​ថា ​ដោយមាន​ការជួយ​ឧ​ប​
​ត្ថ​ម្ភ​ពី​សប្បុរសជន​ព្រមទាំង​អង្គការ​សមាគម​នានា​ផងដែរ​ ជាពិសេស​គឺ​លោកស្រី​នាយិកា​បាន​សុំ​ព្រះគ្រូ​សច្ច​វិ​រោ សុខ សុភាព ​ព្រះចៅអធិការ​វត្ត​លៀប​អគារសិក្សា​១​ខ្នង​មាន​១២​បន្ទប់​បានចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​២០១១​ហើយ​រួចរាល់​ជា​ស្ថាពរ​នៅ ២០១៤​មកម្ល៉េះ​។

លោក​អភិបាលរង​ខេត្ត​សង្ឃឹមថា​ អគារ​សិក្សា​នេះ​នឹង​ផ្តលនូវ​បរិយាកាស បរិស្ថាន​ល្អៗ​សម្រាប់​ការសិក្សា​ដល់​ក្មួយៗ​ពី​អត្ថប្រយោជន៍​នៃ​ការសិក្សា​ថ្មី​តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​គ្រូ អ្នកគ្រូ​សម្រាប់​បម្រើ​សេដ្ឋកិច្ចជាតិ​និង​លើកស្ទួយ​សង្គមជាតិ​ទាំ​មូល​៕B/