សម្ពោធ​សាលា​ធម្មសភា និង​សមិទ្ធផល​នានា ស្ថិតក្នុង​វត្ត​ព្រះ​សេ្ន​ហា​បរិ​ច្ឆ័​ត្ត​ព្រឹក្ស

343
ចែករម្លែក

ដោយ​:បាយ័ន​/​សៀមរាប​ ៖ សាលា​ធម្មសភា ​រួម​នឹង​សមិទ្ធផល​នានា ដែល​ស្ថិតនៅក្នុង​បរិវេណ​វត្ត​ព្រះ​សេ្ន​ហាបរិ​ច្ឆ័​ត្ត​ព្រឹក្ស ហៅ​វត្ត​រលួស ស្ថិតនៅ​ភូមិ​រលួស​ខាងកើត ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ត្រូវបាន​រៀបចំ​ពិធី​សម្ពោធ កាលពី​ព្រឹក​ថ្ងៃទី​០៧ ខែមេសា ឆ្នាំ​២០១៩​នេះ ដោយមាន​ការអញ្ជើញ​ចូលរួម​ដោយ​លោក ពិន ប្រាកដ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ។

លោក ពិន ប្រាកដ បាន​បញ្ជាក់ថា សមិទ្ធផល​នានា​រួម​នឹង​សាលា​ធម្មសភា​នេះ គឺជា​សមិទ្ធផល​ថ្មី​ដែល​បានកើត​ចេញពី​ការរួបរួម​គ្នា​ពី រវាង​ពុទ្ធ​បរិ​ស័​ទ​ចំណុះជើងវត្ត​និង​សប្បុរសជន​នានា​ក្នុង​ខេត្តសៀមរាប ដើម្បីឲ្យ​វត្ត​ព្រះ​សេ្ន​ហា​បរិ​ច្ឆ័​ត្ត​ព្រឹក្ស ហៅ​វត្ត​រលួស មានការ​រីកចម្រើន​ក្នុង​វិស័យ​ពុទ្ធចក្រ​។​

លោក​បាន​បន្តថា ក្រោម​ការដឹកនាំ​របស់​សម្តេច​អ​គ្ត​មហា​សេនាបតី តេ​ជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​យើង​មាន​សន្តិភាព បានធ្វើឲ្យ​វិស័យ​ពុទ្ធចក្រ​ក៏ដូចជា​អាណាចក្រ មានការ​រីកលូតលាស់​គ្រប់​វិស័យ​។​

ក្នុង​ពិធី​នោះដែរ លោកអភិបាលរង​ខេត្ត ក៏បាន​នាំយក​អំណោយ​ជូន​ដល់​យាយជី តាជី ចំនួន​១០០​នាក់​ដោយ​ក្នុង​ម្នាក់ៗ ទទួលបាន​ក្រណាត់ស​១​ដុំ​និង​ថវិកា​ចំនួន ៥០០០​រៀល​, យុវជនស.ស.យ.ក ចំនួន​២០នាក់ ក្នុង​១​ម្នាក់​ទទួលបាន​ថវិកា១​ម៉ឺន​រៀល ,​យុវជន​កាយ​រឹទ្ធចំនួន​២០​នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន១​ម៉ឺន​រៀល,​ យុវជន​កាកបាទក្រហមចំនួន​២០នាក់ ក្នុង​១​ទទួល​ថវិកា១ម៉ឺន​រៀល, សិស្សានុសិស្ស ចំនួន​១០០នាក់ ក្នុង​ម្នាក់ៗ​ទទួល សៀវភៅ២​ក្បាល ប៊ិក​២​ដើម និង​ថវិកា​ចំនួន​៣០០០​រៀល , និង​លោកគ្រូ អ្នកគ្រូ​ចំនួន៣៨នាក់ ក្នុង១នាក់ ទទួលបាន​ថវិកា៣​ម៉ឺន​រៀល​៕B/Ha