សម្ពោធ​អគារសិក្សា​មួយ​ខ្នង​តម្លៃ​ជាង​៤​ម៉ឺន​ដុល្លារ​នៅ​ស្រុក​សង្កែ​

785
ចែករម្លែក

​ដោយៈ​គ្រញូង​/​បាត់ដំបងៈ​អគារសិក្សា​មួយ​ខ្នង​មាន​៤​បន្ទប់​បំពាក់គ្រឿងសង្ហារឹម​គ្រប់​គ្រាន់​និង​បង្គន់​អ​នា​ម័​យ​៣​បន្ទប់​ដែលជា​អំណោយ​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា​តម្លៃ​៤២.៥៦៨​ដុល្លារ​។​

អគារ​នេះ​សាងសង់ឡើង​ក្នុង​បរិវេណ​សាលាបឋមសិក្សា​អូរ​ខ្ជាយ​ជើង​ស្ថិត​ក្នុងភូមិ​អូរ​ខ្ជាយ​ជើង​ឃុំ​អូរ​ដំបង​១​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​ត្រូវ​បានដាក់​សម្ពោធ​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ​កាលពី​រសៀល​ថ្ងៃទី​២៦​ខែតុលា​ឆ្នាំ​២០១៨​ក្រោម​អធិបតីភាព​លោក​សឿ​ម​ប៊ុន​រិ​ទ្ធ​អភិបាលរង​ខេត្ត​តំណាង​លោក​ងួន​រតនៈ​អភិបាលខេត្ត​បាត់ដំបង ។​

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​អគារសិក្សា​មួយ​ខ្នង​មាន​៤​បន្ទប់​នេះ​លោក​អភិបាលរង​ខេត្ត​បាន​បំពាក់​គ្រឿង​ឥស្សរិយយស​និង​ប្រគល់​ប័ណ្ណសរសើរ​និង​ថ្លែងអំណរគុណ​ជូន​ម្ចាស់ជំនួយ​និង​កាត់​ខ្សែបូរ​សម្ពោធ​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្ឡូ​វ​ការ​នូវ​អគារសិក្សា​ថ្មី នៃ​សាលាបឋមសិក្សា​អូរ​ខ្ជាយ​ជើង ផងដែរ ៕S/