សម្ពោធ​អគារ​អន្តេ​វា​កសិដ្ឋាន​ចំនួន ២​ខ្នង នៅ​វិទ្យាល័យ​ស្វាយ​លើ​

966
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: អគារ​អន្តេ​វា​កសិដ្ឋាន​ចំនួន ២​ខ្នង នៅក្នុង​វិទ្យាល័យ​ស្វាយ​លើ ស្ថិតនៅ​ភូមិ​ជប់​ក្រោម ឃុំ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប បានរៀបចំ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់ ក្រោម​ការ​ឧ​ប​ត្ថ​ម្ព​របស់​អង្គការ​សម្រេច​សុបិន​កុមារ​កម្ពុជា ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​លោក ស៊ិ​ក ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ និង​តំណាង​អង្គការ​សម្រេច​សុបិន​កម្ពុជា​។ ពិធី​សម្ពោធ​អគារ​អន្តេ​វា​កសិដ្ឋាន​នេះ បានធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០១៨​នេះ ស្ថិតនៅក្នុង​បរិវេណ​វិទ្យាល័យ​ស្វាយ​លើ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។​

​លោក ស៊ិ​ក ប៊ុន​ស៊ិន អភិបាលស្រុក​ស្វាយ​លើ បាន​និយាយថា ដោយ​មើលឃើញ​ពី​ការលំបាក​របស់​សិស្សានុសិស្ស ដែល​មកពី​ឆ្ងាយៗ​របស់​ឃុំ​ស្វាយ​លើ​អង្គការ​សម្រេច​សុបិន​កម្ពុជា បានសម្រេច​ជួយ​កសាង​អគារ​អន្តេ​វា​កសិដ្ឋាន​ចំនួន​២​ខ្នង នៅក្នុង​វិទ្យាល័យ​ស្វាយ​លើ​។​

​លោក​អភិបាលស្រុក​ស្វាយ​លើ បាន​បន្តថា នៅពេលនេះ​អគារ​អន្តេ​វា​កសិដ្ឋាន​បាន​សាងសង់​រួចរាល់​ជា​ស្ថាពរ ហើយ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ដាក់អោយ​ប្រើប្រាស់​នាពេលនេះ​។ លោក​បាន​បន្តថា តាង​ក្នុងនាម​ជា​អាជ្ញាធរ​មូលដ្ឋាន សូម​អរគុណ​ដល់​អង្គការ​សម្រេច​សុ​បិ​ន្ត​កម្ពុជា​ដែល​បាន​ជួយឧបត្ថម្ភ​ក្នុង​ការកសាង​អគារ​ទាំង​២​ខ្នង​នេះ​៕ ល​

សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​នូវ​អគារ​អន្តេ​វា​កសិដ្ឋាន​ចំនួន​២​ខ្នង នៅ​វិទ្យាល័យ​ស្វាយ​លើ ខេត្តសៀមរាប (​រូប​: គូលែន​)​