សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ​

1575
ចែករម្លែក
គណៈអធិបតីក្នុងកិច្ចសម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ

ដោយៈ​សុភ​ក្ត្រ​/​បាត់ដំបងៈ​កាលពី​ព្រឹក​ថ្ងៃទី​២៤ ខែមេសា ឆ្នាំ​២០១៨ លោក សំ​រិ​ទ្ធិ អេង អនុប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​ឃុំ​សង្កាត់​បានធ្វើការ​ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ ២០១៨-២០២៣ ដល់​អ្នកចូលរួម​ជា​សមាជិក​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់ និង​អ្នកពាក់ព័ន្ធ​ជាង ២០០ នាក់ ក្នុង​ខេត្តបាត់ដំបង​។ក្នុងនោះ​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​មាន​ចំនួន ១០៦ រូប​។​

​ការផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ​នេះ​ធ្វើឡើង​នៅក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក​ឃុំ​សង្កាត់​ខេត្តបាត់ដំបង​ដើម្បី​បង្ហាញ​សមិទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​លើក​ទិសដៅ​កា​ងារ​ឆ្នាំ​២០១៨ របស់​សមាគម​។​

​សម្ព័ន្ធភាព​ជាតិ​ត្រូវបាន​បង្កើត​ក្នុង​គោលបំណង​លើកកម្ពស់​ឋានៈ​សមត្ថភាព​និង​ការពា​ផល ប្រយោជន៍​ស្រប​ច្បាប់​របស់​សមាជិក​។​

​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំមាន​យុទ្ធសាស្ត្រ​ស្នូល​ចំនួន ៧ រួមមានៈ ១. ការពង្រឹង​ស្ថាប័ន​, ២. ចីរភាព​ហិរញ្ញវត្ថុ​,៣.​ការអភិវឌ្ឍ​សមត្ថភាព​សមាជិក​,៤.​ការស្វែងរក​ការគាំទ្រ​មតិ​ជា​ផលប្រយោជន៍​របស់​ក្រុមប្រឹក្សា​,៥.​ការផ្តល់​សេវា​បន្ថែម​ដល់​ក្រុមប្រឹក្សា​ដើម្បី​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​(SDGs),៦.​ការលើក​កម្ពស់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​មូលដ្ឋាន​ដោយ​យកចិត្តទុកដាក់​លើ​ការប្រែប្រួល​អាកាសធាតុ​និង​៧.​ការ​លើកកម្ពស់​សម​ធ៌​យេនឌ័រ​នៅក្នុង​វិស័យ​នយោបាយ​នៅ​មូលដ្ឋាន និង​បរិ​យា​ប័ន្ន​សង្គម​។​

​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ឃុំ​សង្កាត់​ខេត្តបាត់ដំបង​រៀបចំឡើង​ក្រោម​អធិបតីភាព​លោក​អេ​សា​រ៉ុ​ម​សមាជិក​ក្រុមប្រឹក្សា​ខេត្តបាត់ដំបង​,​លោក​ប៊ុត​គឹម​សា៑ន​អភិបាលរង​ខេត្តបាត់ដំបង និង​លោក សំ​រិ​ទ្ធិ អេង អនុប្រធាន​សម្ព័ន្ធភាព​ជាតិ​ក្រុម​ប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់​។​

​លោក យស់ យឿន ប្រធាន​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ខេត្តបាត់ដំបង មានប្រសាសន៍ថា សមាជិក​របស់​សមាគម​គ​រួមមាន​ក្រុមប្រឹក្សា​ក្រុង ស្រុក​ចំនួន ១៤ និង​ក្រុមប្រឹក្សាឃុំ សង្កាត់​ចំនួន ១០៣​។ ក្នុង​ខេត្តបាត់ដំបង សមាជិក សមាជិកា​ក្រុមប្រឹក្សា​ក្រុង ស្រុក​មាន​ចំនួន ២១៦ រូប រីឯ​សមាជិក សមាជិកា​ក្រុមប្រឹក្សាឃុំ សង្កាត់​មាន​ចំនួន ៨១៤ រូប​។​

​ដោយឡែករបៀបវារៈ​នៃ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​របស់​សមាគម​ក្រុមប្រឹក្សា​ក្រុង ស្រុក ឃុំ សង្កាត់​ខេត្តបាត់ដំបង ធ្វើ​ឡើង​ក្នុង​របៀបវារៈ​ចំនួន​៤​។​ក្នុងនោះ​១.​ស្វែងយល់​អំពី​ផែនការ​យុទ្ធសាស្ត្រ​៥ ឆ្នាំ (២០១៨-២០២៣) របស់​សម្ព័ន្ធភាព​ជាតិ​សមាគម​ក្រុមប្រឹក្សា​ក្រុង​ស្រុក​ខណ្ឌ​ឃុំ​សង្កាត់់​,២.​ពិនិត្យ​និង​អនុម័ត​របាយការណ៍​ស​កម្ម​ភាព និង​ហិរញ្ញវត្ថុ​ឆ្នាំ​២០១៧,៣.​ពិនិត្យ​របាយការណ៍​មូលនិធិ​មរណ​សង្គ្រោះ និង​ថវិកា​ឆ្នាំ​២០១៧​និង​៤.​ពិនិត្យ និង​អនុម័ត​ផែនការ​សកម្មភាព និង​ថវិកា​ឆ្នាំ​២០១៨៕​មន​

សម្ព័ន្ធភាព​ជាតិ​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ផ្សព្វផ្សាយ​ផែនការ​យុទ្ធសាស្ត្រ ៥ ឆ្នាំ