សម្ព័ន្ធភាព​រវាង​អាម៉េរិក​និង​តួ​ក​គី​ស្ថិតក្រោម​បញ្ហា​ពិបាក​ដោះស្រាយ​ជាថ្មី ក្រោយពី​តួ​ក​គី​ទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស​រុស្ស៊ី S-400

400
ចែករម្លែក
យន្តហោះ​រុស្ស៊ី​ដឹក​គ្រឿង​បរិក្ខារ​នៃ​ប្រព័ន្ធ​កាំជ្រួច S-400 មកដល់​តួ​ក​គី​កាលពី​ថ្ងៃទី ១២ កក្កដា

​សម្ព័ន្ធភាព​ចាស់​រវាង​សហរដ្ឋ​អាម៉េរិក​និង​តួ​ក​គី​កំពុងស្ថិត​នៅក្រោម​បញ្ហា​ពិបាក​ដោះស្រាយ​ជាថ្មី បន្ទាប់ពី​បរិក្ខារ​ដំបូង​សម្រាប់​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាស​ផលិត​នៅ​រុស្ស៊ី S-400 បាន​ដឹក​មកដល់​មូលដ្ឋាន​ទ័ពអាកាស​ម៉ួ​ថេត​ក្នុង​ទីក្រុង​អង់កា​រ៉ា​កាលពី​ថ្ងៃទី ១២ ខែកក្កដា​។​

​នៅក្រោម​ច្បាប់​ស្តីពី​ការប្រឆាំង​ទប់ទល់​នឹង​សត្រូវ​របស់​អាម៉េរិក​និង​បន្ទាប់ពី​ការ​ប្រារព្ធ​ខួប​នៃ​ការប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​ឆ្នាំ ២០១៦ ប្រឆាំងនឹង​ប្រធានាធិបតី​តួ​ក​គី​លោ​ករី​ស៊ី​ប ថា​យ​យី​ប អឺ​ដូ​ហ្គា​ន លោក​ប្រធានាធិបតី​ដូ​ណា​ល់ ត្រាំ​និង​ក្រុមការងារ​របស់លោក​គ្រោង​នឹងដាក់​ចេញ​ផែនការ​គាបសង្កត់​លើ​រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​ឆាប់ៗ​នេះ​និង “​បង្ក​ការឈឺចាប់​គ្រប់​រសជាតិ​” ចំពោះ​ការដែល​តួ​ក​គី​ទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកាសរ​បស់​រុស្ស៊ី​។​

​អង្គការ​ណា​តូ​ក៏បាន​សម្តែង​ការព្រួយបារម្ភ​ផងដែរ​។ អង្គការ​នេះ​និយាយថា “​យើង​ព្រួយបារម្ភ​អំពី​ផលវិបាក​ដែល​អាច​កើតមានឡើង​ចេញពី​ការសម្រេចចិត្ត​របស់​តួ​ក​គី​ក្នុង​ការទិញ​ប្រព័ន្ធ S-400 ដែល​មិនត្រូវ​គ្នា​ជាមួយ​អាវុធ​សម្ព័ន្ធមិត្ត​”​។​

​យើង​គ្មាន​ហេតុផល​ណា​ត្រូវ​សន្ម​ត់​ថា ប្រព័ន្ធ S-400 ផលិត​នៅ​រុស្ស៊ី​មិនត្រូវ​ជាមួយ​អាវុធ​លោកខាងលិច​ឬថា​វា​បង្ក​គ្រោះថ្នាក់​ដល់​កម្មវិធី​យន្ដហោះ​ថ្លៃ​បំផុត​របស់​មន្ទីរ​បញ្ច​កោណ F-35 ដែល​ផលិត​ដោយ​ក្រុមហ៊ុន Lockheed Martin Corp នោះទេ​។ តួ​ក​គី​បាន​ទិញ​កាំជ្រួច​ផលិត​ដោយ​រុស្ស៊ី​គឺ​បន្ទាប់ពី​តួ​ក​គី​មិនអាច​ឈានដល់​កិច្ចព្រមព្រៀង​ជាមួយ​សហរដ្ឋ​អាម៉េរិក​លើ​ការទិញ​ប្រព័ន្ធ​កាំជ្រួច​របស់​អាម៉េរិក​តែប៉ុណ្ណោះ​។ ប៉ុន្តែ​នៅមាន​រឿង​ច្រើន​ទៀត​ចំពោះ​ហេតុការណ៍​ថ្មី​ដែល​កំពុង​កើតឡើង​នៅ​មជ្ឈិមបូព៌ា​នេះ​។​

​ការពិត​គឺថា​សម្ព័ន្ធភាព​របស់​តួ​ក​គី​ជាមួយ​សហរដ្ឋ​អាម៉េរិក​ត្រូវបាន​សរសេរ​នៅលើ​ដីខ្សាច់ ដោយសារតែ​ការខ្វែងគំនិត​គ្នា​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី និង ការពិត​ដែលថា សហរដ្ឋ​អាម៉េរិក​បាន​គាំទ្រ​និង​បំពាក់អាវុធ​ដល់​ពួក​ឧទ្ទាម​ឃឺ​ដ​។ លើសពីនេះ​ទៀត ការដឹកជញ្ជូន​ប្រព័ន្ធ​កាំជ្រួច​នេះ​នឹង​បន្ត​កើតឡើង​ទៀត ព្រោះ​តួ​ក​គី​និយាយថា​វា​ជា​តម្រូវការ​ក្នុងការ​ការពារ​ជា​យុទ្ធសាស្ត្រ ជាពិសេស​ដើម្បី​ធានា​ព្រំដែន​របស់ខ្លួន​ជាមួយ​ស៊ី​រី​និង​អ៊ីរ៉ាក់​។ រដ្ឋាភិបាល​ក្រុង​អង់កា​រ៉ា​បាន​ត្អូញត្អែរថា ទ្វីបអឺរ៉ុប​មិនបាន​បង្ហាញ​ពី​ជម្រើស​ដែល​អាច​ទទួលយកបាន​ណាមួយ​ដល់​ខ្លួន​នោះទេ​។​

​ទណ្ឌកម្ម​នៅតែ​ជា​ទម្លាប់​ធម្មតា​របស់​វ៉ាស៊ីនតោន ដែលជា​ប្រពៃណី​អាម៉េរិក​ជា​យូរ​មកហើយ មិនដែល​ប្រើ​ការទូត​ដឹក​មុខមុន​នោះទេ​។ ប្រសិនបើ​យើង​ធ្វើ​រឿង​លំបាក​បំផុត គឺ​អង្គុយ​ស្ងៀម​និង​សម្លក់សម្លឹង​ក្នុង​ទឹកមុខ​ស្ងួត​ដាក់​សេត​វិមាន យើង​នឹង​ឃើញថា ប្រធានាធិបតី​អាម៉េរិក​ភាគច្រើន​នឹងធ្វើ​រឿង​ដូចគ្នា ដើម្បី​ផ្គាប់ចិត្ត​ដល់​ឧស្សាហកម្ម​ផលិត​អាវុធ​យោធា​។ ការ​ផ្គាប់ចិត្ត​លើ​ឧស្សាហ​កម្មនេះ​តែង​កើតឡើង​នៅពេល​មានការ​ធ្វើបាប​នៅ​ប្រទេស​ណាមួយ ទណ្ឌកម្ម ការប្រណាំង​ប្រជែង​សព្វាវុធ និង​ជម្លោះ​ក្រោយ​ការផ្លាស់ប្តូរ​របប​។ ករណី​ថ្មី​របស់​តួ​ក​គី​គឺ​មិន​ធ្ងន់ធ្ងរ​នោះទេ ប៉ុន្តែ​គេ​ក៏​មិនត្រូវ​មើល​ករណីនេះ​ថា​ដាច់ដោយឡែក​ពី​ការរៀបរាប់​ខាងដើម​នោះដែរ​។​

​វា​ជា​ការពិត​ដែលថា​ពួក​សាធារណរដ្ឋ​និង​ពួក​ប្រជាធិបតេយ្យ​គឺជា​មនុស្ស​បែកបាក់​គ្នា​ក្នុង​គ្រប់​ទិដ្ឋភាព​។ ប៉ុន្តែ​យើង​មិនត្រូវ​មើលឃើញ​រឿងនេះ​អ៊ីចឹង​ពេក​នោះទេ ពីព្រោះ​ពួកគេ​ក៏​បង្ហាញ​សាមគ្គីភាព​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​ផងដែរ​ក្នុង​ទំនោរ​របស់​ពួកគេ​ដើម្បី​ស្តីបន្ទោស​តួ​ក​គី រុស្ស៊ី និង​អ៊ីរ៉ង់​ចំពោះ​ការលំបាក កង្វះខាត និង​បរាជ័យ​របស់​ពួកគេ​នៅក្នុង​ប្រទេស​ស៊ី​រី​និង​មជ្ឈិមបូព៌ា​។​

​អំពី​សមតុល្យ​វិញ ស្ទើរតែ​គ្រប់គ្នា​នៅលើ​វិមាន​កា​ពី​តូ​ល​ហ៊ីល (​វិមាន​សភា​) សុខចិត្ត​ចុះ​ញ៉ម​ដើម្បី​កុំឱ្យ​ប្រទេស​បរាជ័យ​។ មិនយូរ​មិនឆាប់ លោក​ត្រាំ​នឹង​ចុះហត្ថលេខា​លើ​របប​ទណ្ឌកម្ម​ថ្មី​ប្រឆាំងនឹង​តួ​ក​គី​ហើយនឹង​អះអាងថា​ការសម្រេចចិត្ត​របស់​តួ​ក​គី​ក្នុង​ការទិញ​ប្រព័ន្ធ​កាំជ្រួច​ការពារ​អាកា​សទំ​នើ​ប​ពី​រុស្ស៊ី​បានធ្វើឱ្យ​ប៉ះពាល់​ដល់​សម្ព័ន្ធ​ភាព​យោធា​ណា​តូ​។​

​ឥឡូវ​យើង​អាច​សង្កេត​ដឹង​ហើយ​។ ដូច​លោក​បា​រ៉ា​ក់ អូ​បា​ម៉ា​ដែរ លោក​ត្រាំ “​ដែល​ប្រឆាំងនឹង​រដ្ឋការ​អូ​បា​ម៉ា​ដែល​ពូកែ​ដាក់ទណ្ឌកម្ម​នោះ​” មិនបាន​ប្រកាន់ខ្ជាប់​ការប្រឆាំង​របស់គាត់​នោះទេ និង ឥឡូវ​បានដាក់​ទណ្ឌកម្ម​គេ​សហាវ​ជាង​រដ្ឋបាល​មុនៗ​ទៅទៀត​។ មនុស្ស​សំខាន់ៗ​នៅក្នុង​មន្ទីរ​បញ្ច​កោណ ទីភ្នាក់ងារ CIA ទីភ្នាក់ងារ​សន្តិសុខ​ជាតិ ការិយាល័យ​ណា​តូ និង​ឧស្សាហកម្ម​ផលិត​អាវុធ​យោធា​ហាក់ដូច​ជាមាន​ឆន្ទៈ​ក្នុងការ​ទៅមុខ​ឆ្ងាយ​ថែមទៀត​ដើម្បី​ទប់ស្កាត់​រាល់​ភាព​តានតឹង​ដែល​អាចមាន​នៅក្នុង​ចិត្ត​របស់លោក​ត្រាំ​ជាមួយ​ប្រធានាធិបតី​តួ​ក​គី​លោក​អឺ​ដូ​ហ្គា​ន​។​

“​គណបក្ស​សង្គ្រាម​” ដែល​សំដៅលើ​បក្ស​សាធារណរដ្ឋ គឺ​ត្រូវការ​ពិភពលោក​ដែលមាន​អរិភាព ហើយ​ប្រធានាធិបតី​ទី ៤៥ របស់​សហរដ្ឋ​អាម៉េរិក​នឹង​បានរស់នៅ​មួយ​អរិភាព​នេះ​រហូតដល់​ថ្ងៃ​ណាមួយ​ដែល​ប្រជាជន​អាម៉េរិក​និង​សង្គម​ស៊ីវិល​អន្តរជាតិ​ហ៊ាន​ចេញមុខ​ទទូច​ឱ្យ​បញ្ឈប់​សកម្មភាព​នេះ​។ លោក​ត្រាំ​នឹងធ្វើ​ការសម្រេចចិត្ត​យ៉ាងច្បាស់​លាស់​ដើម្បី​បំផ្លាញ​ជំហរ​ការទូត (​ការសន្យា​មិន​ដាក់ទណ្ឌកម្ម​មុន​បោះឆ្នោត​) របស់គាត់​នៅក្នុង​រឿងនេះ​។ យើង​នឹង​ឃ្លាំមើល​ជម្រើស​នេះ​ធ្វើឡើង​នៅពេល​ឆាប់ៗ នៅពេល​គាត់​ចុះហត្ថលេខា​លើ​ទណ្ឌកម្ម​ប្រឆាំងនឹង​តួ​ក​គី​។​

​ដោយ​មើលទៅ​ហាក់ដូចជា​ករណី​ញឹកញាប់​ទៅហើយនោះ មនុស្ស​ដូច​លោក​អូ​បា​ម៉ា​និង​លោ​កច​ច ដាប់​ប​ល​យូ​ប៊ូ​ស បាន​ដឹកនាំ​សហរដ្ឋ​អាម៉េរិក​ចូលទៅក្នុង​ដី​ប្រទេស​ដទៃ បន្ទាប់ពី​ការឈ្លានពាន​អា​ហ្វ​ហ្គា​នី​ស្ថាន​អ៊ីរ៉ាក់​និង​ស៊ី​រី ខណៈ​ភ្ជង់​កាំភ្លើង​និង​ចេញ​ទណ្ឌកម្ម​ដាក់​អ៊ីរ៉ង់​និង​រុស្ស៊ី​។ លោក​ត្រាំ​គួរតែ​មើល​នាឡិកា​ប្រវត្តិសាស្ត្រ​ឡើងវិញ​។ ជាថ្មី​ម្តងទៀត គាត់​គឺ​កំពុង​ខិតជិត​កាន់តែ​កៀក​នឹង​សំនួនវោហារ​បំភ្លៃ​ការពិត​និង​ប្រពៃណី​ដាក់ទណ្ឌកម្ម​មិនចេះ​រីងស្ងួត​របស់​អាម៉េរិក​។​

​ភាពខុសគ្នា​តែមួយគត់​នៅពេលនេះ​គឺ ដោយ​បរាជ័យ​ក្នុង​ការបង្កើត​ដំណោះស្រាយ​ការទូត គាត់​បានធ្វើឱ្យ​ផ្នែក​ការទូត​ដើរ​ថយក្រោយ​ថែមទៀត​។ គាត់​និង​មន្ត្រី​គណបក្ស​នៅ​សេត​វិមាន​ក៏​បរាជ័យ​ក្នុង​សម្ព័ន្ធភាព​ចាស់​របស់ខ្លួន​ផងដែរ​តាមរយៈ​ការដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​ណា​តូ​។​

​នៅទីនេះ វា​មិនអាច​ទៅរួច​ទេ​ដែល​សន្ម​ត់​ថា​នឹងមាន​ការឆ្លើយតប​ស្លូតៗ​ពី​តួ​ក​គី​។ ពួកគេ​បាន​និយាយ​រួចហើយ​ថា​ការដឹក​មកដល់​នូវ​ប្រព័ន្ធ​កាំជ្រួច S-400 របស់​រុស្ស៊ី​គឺ “​មិនមែនជា​ជម្រើស​ទេ​ប៉ុន្តែ​ជាការ​ចាំបាច់​”​។​

​រដ្ឋមន្ត្រី​ការពារជាតិ​តួ​ក​គី​លោក​ហ៊ូ​លូ​ស៊ី អាកា បាន​និយាយថា ប្រទេស​របស់លោក​កំពុង​ស្ថិតនៅក្រោម​ការគំរាមកំហែង​ហើយ​ការទិញ​ប្រព័ន្ធ S-400 គឺជា​ការចាំបាច់ ដូច្នេះ​អាម៉េរិក​នឹងដាក់​ទណ្ឌកម្ម​។ ការទិញ​ខែល​ការពារ​អាកាស​នេះ​គឺ​ដើម្បី​ជួយ​ទីក្រុង​អង់កា​រ៉ា​ចាត់វិធានការ​ប្រឆាំងនឹង​ការវាយប្រហារ​ពី​ប្រទេស​ស៊ី​រី ដែល​ហែកហួរ​ដោយ​សង្គ្រាម​៕ ដោយ៖ កញ្ញាដាលីស

​ប្រភព ៖ CGTN