សម្ភារៈ​អំណោយ​មនុស្សធម៌​មក​ចែកជូន​មាតា ទារក និង​កុមារ​ដែល​កំពុង​សម្រាក​ព្យាបាល​ដើម្បី​អបអរ​សារ​ទរ​ទិវា​ជាតិ​

325
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ក្នុង​គោលបំណង​លើកកម្ពស់​សុខភាព មាតា ទារក និង​កុមារ ដើម្បី​ឈានទៅ​សម្រេច​គោលដៅ​សកល​ថ្មី របស់​រាជរដ្ឋាភិបាល​កម្ពុជា នា​រសៀល​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ​២០១៩ សាខា​កាកបាទក្រហម​ខេត្តបន្ទាយមានជ័យ បាន​នាំយក​សម្ភារៈ​អំណោយ​មនុស្សធម៌​មក​ចែកជូន​មាតា ទារក និង​កុមារ​ដែល​កំពុង​សំរាក​ព្យាបាទ នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ព្រះនេត្រព្រះ ។​

លោកស្រី ឆាន់ ចាន់​សោភា អនុប្រធាន​គណ​:​ក​ម្មា​ធិ​ការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តបន្ទាយមានជ័យ​បាន​អាន​សារលិខិត សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ប្រទេស​កម្ពុជា​ជា​កំពុង​បោះជំហាន​ដោយ​ឆន្ទៈ មោះមុត ក្នុងការ​ពង្រីក​វិសាលភាព​នៃ​ការ​គ្របដណ្តប់​សេវា​ថែទាំ​សុខ​ភាពជា​សាកល​សម្រាប់​ប្រជាជន​គ្រប់រូប​។

ដើម្បី​ចូលរួមចំណែក​ទៅ​សម្រេចបាន​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ​២០៣០ ការងារ​ចាំបាច់​ដែល​យើង​ត្រូវ​រួមគ្នា​ធ្វើ​ក្នុង​ការថែទាំ​សុខភាព​មាតា ទារក និង​កុមារ ចាប់ពី​ពេល​មានគភ៌ ពេល​សម្រាល និង​ពេល​ក្រោយ​សម្រាល​បុត្រ​រួមទាំង​ការពន្យារ​កំណើត​ពី​កូន​មួយ​ទៅ​កូន​បន្ទាប់​ការចិញ្ចឹម​ទារក និង​អាហារ​រូប​ត្ថ​ម្ភ ដើម្បី​ឲ្យ​មាតា និង​ទារក មាន​សុខ​ភាពល្អ​។​

លោកស្រី ឆាន់ ចាន់​សោភា ក៏បាន​ធ្វើការ​ផ្តាំផ្ញើរ ៖
១. សូម​ឲ្យ​ស្ត្រី​មានគភ៌​ទាំងអស់ អញ្ជើញ​ទៅពិនិត្យ​សុខភាព ពិគ្រោះ​យោបល់​ជាមួយ​គ្រូ​ពេទ្យឆ្មប​ជំនាញ​នៅ​មណ្ឌល​សុខភាព ឬ​មន្ទី​ពេទ្យ​។​
២. សូម​ទៅ​សម្រាលកូន​នៅ​មណ្ឌល​សុខភាព ឬ​មន្ទី​ពេទ្យ​។​
៣. សូម​អញ្ជើញ​ទៅពិនិត្យ​សុខភាព​ក្រោយពេល​សម្រាល​ទាំង​មាតា និង​ទារក និង​ទទួល​ថ្នាំ​បង្ការ​ជំងឺ ១១​មុខ តាម​ការកំណត់​របស់​គ្រូពេទ្យ​។​
៤. សូម​បំបៅ​ទារក​ដោយ​ទឹកដោះ​ម្តាយ​តែមួយគត់ ចាប់ពី​ពេល​ទារក​ប្រសូត​ភ្លាម​រហូតដល់​ទារក​មាន​អាយុ ៦​ខែ និង​ផ្តល់​អាហារ​បន្ថែម​គ្រប់មុខ គ្រប់​ជីវជាតិ​។
៥. សូម​ប្រ​ញ​ប់យក​ទារក​ទៅ​មន្ទីរពេទ្យ​ភ្លាម​នៅពេល​ឃើញ​ស​ញ្ញ​គ្រោះថ្នាក់​ណាមួយ​នៃ​ជំងឺ​រលាក​ផ្លូវដង្ហើម ជំងឺរាក ឬ​ជំងឺឆ្លង​។​

អំណោយ​ចែកជូន​មាតា ទារក​មាន កន្សែងពោះគោ១ ទឹកដោះគោឆៅ​១ឡូ​សាប៊ូកក់សក់​ចំនួន១ ដប​ ម្សៅ​លាប​ខ្លួន​ចំនួន១ដប ក្រដាស​សើម​ចំនួន១ដុំ​៕B/