សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​ស្ថានីយ៍​ទឹកស្អាត​តម្លៃ​ជិត​៩​ម៉ឺន​ដុល្លារ​នៅ​ស្រុក​ជ័យ​សែន​

199
ចែករម្លែក

ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះ​វិហារៈ​កាលពី​រសៀល​ថ្ងៃទី​១៥​ខែសីហា​ឆ្នាំ​២០១៩​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​មួយកន្លែង​របស់​សហគម​ន៍​ពុទ្រា​សែន​ជ័យ​មានតម្លៃ​ជិត​៩​ម៉ឺន​ដុល្លារ​បាន​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​។​ស្ថានីយ៍​ទឹកស្អាត​នោះ​ស្ថិតនៅក្នុង​បរិវេណ​វត្ត​សិលា​និម្មិត​ភូមិ​ពុទ្រា​ឃុំ​ពុទ្រា​ស្រុក​ជ័យ​សែន​ខេត្តព្រះវិហារ​។​

​ពិធី​នេះ​ស្ថិតក្រោម​វត្តមាន​លោក​ស៊ូ​សិរី​អភិបាលរង​ខេត្ត​ព្រមទាំង​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​និង​អាជ្ញាធរ​មូលដ្ឋាន​អង្ក​ការ​ជា​ដៃគូរ​ជាច្រើនរូប​ទៀត​។​លោក​ម៉ប់​ធី​រិត​ប្រធាន​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្តព្រះវិហារ​បានលើកឡើង​ថា​គម្រោង​សាងសង់​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​កម្រិត​សហគមន៍​នេះ​ក្រោម​កិច្ចសហការ​រវាង​អង្ក​ការ​ទស្សន​ពិភពលោក​កម្ពុជា​ប្រចាំ​ស្រុក​ជ័យ​សែន​និង​សហគមន៍​ពុទ្រា​សាមគ្គី​វឌ្ឍនៈ​មានជ័យ​ដោយមាន​ការគាំទ្រ​ផ្នែក​បច្ចេកទេស​ពី​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត​។​

​លោក​បន្តថា​ដោយមាន​កិច្ចសហការ​ក្នុង​ភាពជា​ដៃគូរ​ល្អ​រវាង​មន្ទីរ​អ​ភ​វឌ្ឍន៍​ជនបទ​អង្ក​ការ​ទស្សន​ពិភពលោក​ប្រចាំ​ស្រុក​ជ័យ​សែន​ជាមួយ​សហគមន៍​កសិក​ម្ម​និង​មានការ​គាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ថ្នាក់ដឹកនាំ​ស្រុក​ថ្នាក់ដឹកនាំ​ខេត្ត​។​ស្រុក​ជ័យ​សែន​ត្រូវបាន​កសាង​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​កម្រិត​សហគមន៍​ចំនួន​៣​កន្លែង​ដែល​គ្រោង​ចំណាយ​ថវិកា​អស់​ចំនួន​២៥៧.៦៧៥​ដុល្លារ​ដែលជា​ប្រភព​ថវិកា​របស់​អ​ង្ល​ការ​ទស្សន​ពិភពលោក​កម្ពុជា​។​លោ​កថា​រាល់​ការសាងសង់​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​កម្រិត​សហគមន៍​ទាំង​៣​កន្លែង​នេះ​ត្រូវបាន​អនុញ្ញាតឱ្យ​សាងសង់​ពី​សំណាក់​អភិបាលខេត្ត​ព្រះវិហារ​។​

​លោក​ម៉ប់​ធី​រិត​បាន​គូសបញ្ជាក់ថា​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​ទាំង​៣​កន្លែង​រួមមាន​៖​ទី​១​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​ភូមិ​កំពង់​ពុទ្រា​សាងសង់​អស់​ថវិកា​សរុប​៨៨.០២៥​ដុល្លារ​។​២៖​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​ភូមិ​បដិវត្ត​សាងសង់​អស់​ថវិកា​សរុប​៨១.២២៥​ដុល្លារ​និង​ស្ថានីយ៍​ចែកចាយ​ទឹកស្អាត​ស្ថិត​ក្នុងភូមិ​គោក ឃុំ​ស្អាង​សាងសង់​អស់​ថវិកា​ចំនួន ៨៨​។​២២៥​ដុល្លារ​។​

​លោក​បាន​បន្តថា​គិត​មកដល់​ថ្ងៃនេះ​ការប្រើប្រាស់​បណ្តាញ​អគ្គិសនី​និង​ការប្រើប្រាស់​បណ្តាញទឹក​ស្អាត​បាន​ឈាន​ចូលដល់​ភូមិ​ឃុំ​របស់​បងប្អូន​ប្រជាពលរដ្ឋ​យើង​មួយចំនួនធំ​។​ដែល​កត្តា​នេះ​លោក​សង្ឃឹមថា​នៅ​អាណត្តិ​ក្រោយនេះ​បណ្តាញ​អគ្គស​នី​និង​បណ្តាញទឹក​ស្អាត​និង​ចូល​ដល់ផ្ទះ​ប្រជាពលរដ្ឋ​គ្រប់​ផ្ទះ​នៅតាម​ទីជនបទ​ជាក់​ជាមិនខាន​។​

​ជាមួយគ្នា​នោះ​លោក​អភិបាលរង​ខេត្ត​ក៏បាន​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​ត្រូវ​គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ដឹកនាំ​ប្រទេស​តទៅទៀត​ដើម្បីឱ្យ​ប្រទេសជាតិ​មាន​សុខសន្តិភាព​និង​ការអភិវឌ្ឍន៍​រីកចម្រើន​កាន់តែខ្លាំង​ឡើង​៕S/​

#