សម្ភោ​ធ​អគារសិក្សា​១​ខ្នង​៣​បន្ទប់​នៅ​សាលាបឋមសិក្សា​វត្ត​រកា​អំណោយ​នៃ​ប្រទេស​ស្វី​ស​

109
ចែករម្លែក

ដោយ​គូលែន​/​សៀមរាប​: អគារសិក្សា​១​ខ្នង មាន​៣​បន្ទប់​នៅ​សាលាបឋមសិក្សា​វត្ត​រកា​ស្ថិតនៅ​ឃុំ​រលួស ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ដែលជា​ជំនួយ​របស់​អង្គការ​គម្រោង​កម្មវិធី ខេ​ម​ប៊ូ​(KAMBOO project)​ប្រទេស​ស្វី​ស​។​អគារ​នេះ​ត្រូវបាន​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​កាលពី​ថ្ងៃទី​១៥​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ដោយមាន​ការចូលរួម​ពី លោកស្រី ប៊ុន ទៀង អភិបាលរង​ស្រុក ប្រាសាទបាគង​។​

​លោកស្រី ប៊ុន ទៀង អភិបាលរង​ស្រុក ប្រាសាទបាគង បាន​ថ្លែងថា អគារសិក្សា​១​ខ្នង​ចំនួន​៣​បន្ទប់ ក្នុង​សាលាបឋមសិក្សា​វត្ត​រកា គឺជា​ជំនួយ​ឧបត្ថម្ភ​របស់​អង្គការ​គម្រោង​កម្មវិធី ខេ​ម​ប៊ូ​(KAMBOOproject) ប្រទេស​ស្វី​ស ។​លោកស្រី​បាន​បន្តថា កន្លងមក អង្គការ គម្រោង​កម្មវិធី ខេ​ម​ប៊ូ (KAMBOO project) បាន​ជួយ​កសាង​អគារ​១​ខ្នង​មាន​៣​បន្ទប់​,​របង​ថ្ម​ប្រវែង​៧០​ម៉ែត្រ​,​និង​ប្រព័ន្ធ​ទឹកស្អាត​សំរាប់​ប្រើប្រាស់​ក្នុង​សាលា​១​ខ្នង​។​

​សាលាបឋមសិក្សា​នេះ​មាន​អគារ​សរុប​៣​ខ្នង​ស្មើ​និង​៨​បន្ទប់ មាន​គ្រូ​សរុប​១៣​នាក់ ស្រី​១០​នាក់ គ្រូ​ជាប់កិច្ចសន្យា​៦​នាក់ ស្រី​៥​នាក់ សិស្ស​សរុប ៣៤១​នាក់ ស្រី ១៥២​នាក់​៕S/

​រូបភាព​: សម្ភោ​ធ អគារសិក្សា​មួយ​ខ្នង ៣​បន្ទប់​នៅ​សាលាបឋមសិក្សា​វត្ត​រកា អំណោយ​របស់​ប្រទេស​ស្វី​ស​៕​គូលែន​