សម្ភោ​ធ​អគារ​បណ្ណាល័យ​សាលាបឋមសិក្សា​បន្ទាយស្រី

174
ចែករម្លែក

ដោយ​បាយ័ន​/​សៀមរាប​/​នៅ​ថ្ងៃទី​១៦​ខែមីនា ឆ្នាំ​២០១៩ លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត តំណាង​លោក ទៀ សីហា អភិបាល អភិបាលខេត្ត​សៀមរាប អញ្ជើញ​ចូលរួម​ក្នុង​ពិធី​សម្ភោ​ធ​អគារ​បណ្តា​ល័យ​សិក្សា​សាលាបឋមសិក្សា​បន្ទាយស្រី ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដោយមាន​ការអញ្ជើញ​ចូល​រូ​ម​ពី លោក​ហ៊ាង ស៊ី​ណេ អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក Minki Brian Hong សមាជិក​ក្រុមប្រឹក្សាភិបាល នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រា​សាក់ ។​

បណ្ណាល័យ​ដែល​សម្ភោ​ធ​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ​មាន​ទំហំ​ទទឹង ៧ ម៉ែត្រ និង​បណ្តោយ ៩ ម៉ែត្រ និង​បំពាក់​សម្ភារ​:​បរិក្ខា និង​សៀវភៅ និង​ឯកសារ​រួចរាល់​ដែរ​ចំណាយ​ថវិកា​អស់​ចំនួន ២៨.០០០ ដុល្លារ​អាមេរិក ជា​បណ្តា​ល័យ​ទី ៣ ក្នុង​សាលាបឋមសិក្សា​បន្ទាយស្រី ខេត្តសៀមរាប ក្រោម​ជំនួយ​ឧបត្ថម្ភ​របស់​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ប្រា​សាក់ ដែរ​ចាប់ផ្តើម​អនុវត្ត​គម្រោង​បណ្តា​ល័យ​នេះ​តាំងពី​ឆ្នាំ ២០១៣ មក និង​បាន​ឧបត្ថម្ភ​និង​ក​សារ​នូវ​សាលាបឋមសិក្សា​ពង្រ​លើ ភូមិ​ចេក ឃុំ​ពង្រ​លើ ស្រុក​ជីក្រែង ខេត្តសៀមរាប បាន​សម្ភោ​ធ​កាលពី ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១១  និង​សាលាបឋមសិក្សា​ក​ផ្តៀក ភូមិក​ផ្តៀក ឃុំ​គោក​ដូង ស្រុក​អង្គរជុំ ខេត្តសៀមរាប សម្ភោ​ធ​ដាក់អោយ​ប្រើប្រាស់​កាលពី​ថ្ងៃ​ទី​១៩ ខែ កុ​ម្ភះ ឆ្នាំ ២០១៦​។ 
ការកសាង​បណ្តា​ល័យ​នេះ​ក្នុង​គោលបំណង ដើម្បី​រួមចំណែក​បណ្តុះ​វប្បធម៌​អាន របស់​សិស្សានុសិស្ស និង​ជួយ​ពង្រឹងគុណភាព​វិស័យ​អប់រំ ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕S/