សម្រស់​នាគព័ន្ធ​នា​រដូវ​ដើម​វស្សា​

2114
ចែករម្លែក

(​ភ្នំពេញ​)៖​ប្រាសាទនាគព័ន្ធ​ត្រូវបាន​សាងសង់ឡើង​ក្នុង​រាជ្យ​ព្រះបាទ​ជ័យ​វរ្ម័នទី​៧ ជា​ប្រាសាទ​កោះ ស្ថិតនៅក្នុង​បារាយណ៍​ជ័យ​ត​ដាក (​បារាយណ៍​ខាងជើង​) ដូចជា​ប្រាសាទ​មេបុណ្យ​ក្នុង​បារាយណ៍​ដទៃទៀត​ដែរ​។ នៅ​សម័យបុរាណ​ប្រាសាទនាគព័ន្ធ​មាន​តួនាទី​មួយ​ផ្សេងទៀត គឺជា​មន្ទីរពេទ្យ​ដែល​ប្រើប្រាស់​រុក្ខជាតិ​ជា​ឱសថ​បុរាណ​។​

​នៅ​ជុំវិញ​ប្រាសាទ​នេះ មានកូន​អាង​តូចៗ​ចំនួន​៥ ដែល​ស្ថិតនៅ​ទិស​ខាងលិច កើត ជើង ត្បូង និង​ចំ​កណ្តាល​ជុំវិញ​តួ​ប្រាសាទ​។​អាង​ទាំង​៥​នេះ​ធ្លាប់​ត្រូវបាន​រីងស្ងួត​លែងមាន​ទឹក លើកលែងតែ​អាង​កណ្តាល​ដែលមាន​ទឹកតែ​ក្នុង​រដូវវស្សា​ប៉ុន្មាន​ខែ​ប៉ុណ្ណោះ​។​

​ចាប់ពី​ឆ្នាំ​២០០៧​មក ក្រោយ​ពេលដែល​អ្នកស្រាវជ្រាវ​បាន​រកឃើញ​ប្រព័ន្ធ​ទឹក​បុរាណ និង​បាន​ជួសជុល​ព្រមទាំង​បាន​បង្ហូរទឹក​ចូល​បារាយណ៍​ជ័យ​ត​ដាក ធ្វើ​ឲ្យ​អាង​ទាំង​៥​មានទឹក​ជាប្រចាំ​ឡើងវិញ​។​

​នា​រដូវ​ដើម​វស្សា​នេះ ភ្លៀង​ចាប់ផ្តើម​ធ្លាក់ រុក្ខជាតិ​ជុំវិញ​ចាប់ផ្តើម​បញ្ចេញ​ពណ៌​បៃតង​ស្រស់ស្អាត​ដែល​រឹងរឹត​ធ្វើ​ឲ្យ​អ្នកទស្សនា​កាន់តែ​ទាក់ភ្នែក​ថែមទៀត​៕​

#