សម្រាប់​បុរស​ការ​រួមភេទ​លើក​ទី​២​គឺអាច​មានឱកាស​ជួយ​ឱ្យ​ស្ត្រី​ឆាប់​មានកូន

6670
ចែករម្លែក
  • 44
    Shares

​ការស្រាវជ្រាវ​ថ្មី​បង្ហាញថា “​សិច​” លើក​ទី​២ ឃ្លាត​ពីលើ​ក​ទី​១ ប្រមាណ​មួយ​ទៅ​បី​ម៉ោង បុរស​នឹងមាន ការ​កើន​នូវ​លទ្ធភាព​ជួយ​ឱ្យ​គូស្នេហ៍ របស់ខ្លួន​មាន​ផ្ទៃពោះ ។​
​ ​
​ការស្រាវជ្រាវ​ទើបនឹង ប្រកាស​លើ​ទស្សនា​វ​ដ្តី​វិទ្យាសាស្ត្រ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ​ហុងកុង បាន ផ្តល់​ដំបូន្មាន​ថា សិច​លើក​ទី​២ គឺ​គួរឱ្យ ចាប់ចិត្ត​សម្រាប់​គូស្នេហ៍ ប្រសិនបើ​ពួក គេ​កំពុង​ចង់បាន​កូន ។​
​ ​
​មុននេះ មនុស្ស​ជាច្រើន​នៅតែ ជឿថា បុរស​ត្រូវការ​តិច​បំផុត​២៤​ទៅ ៣៦​ម៉ោង​ទើប​អាច​ស្តារ ទាំងស្រុង និង មាន “​សិច​” បន្ត​គុណភាព​ពិតប្រាកដ ។ មិនតែប៉ុណ្ណោះ គេ​នៅ​ចាត់ទុកថា ការ រួមភេទ​ញឹក​ពេក​នឹង​ធ្វើឱ្យ​ទឹកកាម​រាវ​, ពិបាក​មានកូន​, ប៉ុន្តែ​ក្រុម​អ្នកវិទ្យាសាស្ត្រ អះអាងថា ទាំងអស់នោះ​សុទ្ធតែ​មិន​ពិត និង​មិន​ត្រូវបាន​វិទ្យាសាស្ត្រ​បញ្ជាក់ ។​
​ ​
​ក្នុងការ​ពិសោធ​ន៍ទី​១, ក្រុម ស្រាវជ្រាវ​បាន​វាស់​គុណភាព​ទឹកកាម របស់​បុរស​២៥០​នាក់ មុន និង​ក្រោយ ពេល​រួមភេទ ។ លទ្ធផល​បង្ហាញថា មេជី​វិត​ក្នុង​ទឹកកាម​ប្រែជា​ខ្លាំងក្លា និង​ហែល លឿន​បំផុត​ក្នុង​រយៈពេល ប្រមាណ​ពីមួយ​ទៅ​បី​ម៉ោង​ក្រោយ ពេល​បញ្ចោ​ញ​ទឹកកាម ។ លទ្ធភាព​មាន គភ៌​ចំណុះ​យ៉ាងច្រើន​ទៅលើ​គុណភាព និង​សមត្ថភាព​ហែល​របស់​មេជី​វិត​, មាន ន័យ​ថា ប្រសិន​បុរស​នោះ​អនុវត្តន៍​បន្ត “​សិច​” លើក​ទី​ពីរ​ក្នុង​រង្វង់​មួយ​ទៅ​បី ម៉ោង​ក្រោយ នោះគេ​នឹង​ក្តាប់ “​ឱកាស មាស​” ជួយ​ឱ្យ​ដៃគូ​មានគភ៌ ។​
​ ​
​ការពិសោធន៍​លើក​ទី​២ លើ គូ​ស្វាមីភរិយា​៥០០​គូ កំពុង​ត្រៀម អនុវត្តន៍ ការបង្ក​កំណើត​ក្រៅ​ស្បូន (IVF) ។ លទ្ធផល​បង្ហាញ ប្រសិន​យក មេជី​វិត​របស់​បុរស​តែ​ប៉ុន្មាន​ម៉ោង ក្រោយពេល​គេ​បាន រួមភេទ និង បញ្ចោ​ញ​ទឹកកាម​លើកដំបូង​, នោះ ឱកាស​ធ្វើ IVF ជោគជ័យ កើន​ដល់ ១/៣ ។​
​ ​
​តាម​បណ្ឌិត ដា លី (Da Li) អ្នកដឹកនាំ​ការស្រាវជ្រាវ​នេះ បាន​អះអាង ថា លទ្ធផល​ខាងលើ នឹង​ជួយ​យ៉ាង ច្រើន​ដល់​គូស្នេហ៍​ទាំងឡាយ​បញ្ចៀស ទស្សនៈ​ខុសឆ្គង​អំពី​ការ​តម​រួមភេទ “​ដើម្បី​សន្សំ​” មេជី​វិត​ពេល​ចង់​មានកូន ៕ ប្រែ​សម្រួល​៖ រតនៈ