សម្រាប់​បុរស​ខ្លួនឯង ធ្វើ​ម៉េច​ដឹងថា ខ្សោយ​ផ្លូវភេទ​ទៅ​?

223
ចែករម្លែក

​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ច្រើនតែ​មិនមែន​កើតឡើង​ភ្លាមៗ​នោះទេ ព្រោះ​វា​មិនមែន ដូចជា​ការកើត​ជំងឺ​ផ្តាសាយ នៅ​ព្រឹក​ឡើង​ឡើយ​។ វា​គឺជា​បញ្ហា​ដែល​កើតឡើង​បន្តិច ម្តងៗ​។ យ៉ាងណាមិញ ការដែល​ឧស្សាហ៍​មាន​សកម្មភាព​ផ្លូវភេទ​មិនមែនជា​មធ្យោបាយ ដ៏​ល្អ​បំផុត​ដើម្បី​កំណត់​ដឹង​អំពី​ចំណង់​ផ្លូវភេទ​ឡើយ​។ ប៉ុន្តែ​បើសិនជា​អ្នក​ស្រឡាញ់គ្នា ពិតប្រាកដ ហើយ​រួមភេទ​តិចជាង​ធម្មតា អាច​ម្តង​ក្នុង​មួយ​សប្តាហ៍ អ្នក​ប្រហែលជា​ត្រូវ សួរ​ខ្លួនឯង​ទៀតថា ខ្លួនឯង​សប្បាយចិត្ត​នូវ​រឿង​គ្រប់យ៉ាង​ទាំងអស់នោះ​ឬ​អត់​សិន​។

​បើសិនជា​អ្នក​មិន​សប្បាយចិត្ត​អំពី​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ​ទេ​យក​ល្អ​គួរតែ​ស្វែងយល់ អំពី​បញ្ហា​នេះ​សិន មុននឹង​វា​ក្លាយទៅជា​រឿង​ដែល​មិនអាច​ដោះស្រាយបាន​។ ដើម្បី សម្គាល់​ដឹង​អំពី​អា​ការៈព្រមាន​ភ្លាមៗ​នៃ​ការ​ខ្សោយ​ចំណង់​ផ្លូវភេទ ចូរ​ឆ្លើយ​នឹង​សំណួរ ខាងក្រោម​នេះ​ចំពោះ​ខ្លួនឯង​សិន​៖

​ការ​ស្ទាប់អង្អែល​កើតឡើង​តែ​នៅពេល​ឡើងលើ​គ្រែ​ប៉ុណ្ណោះ ការ​រួមភេទ​មិនបាន​ផ្តល់ នូវ​អារម្មណ៍​ទំនាក់ទំនង និង​ការចែករំលែក​អ្វី​គ្នា​ឡើយ​ម្នាក់​ក្នុងចំណោម​អ្នក​ទាំងពីរ​តែង តែ​ជា​អ្នក​ចាប់ផ្តើម ហើយ​ម្នាក់ទៀត​គឺមាន​អារម្មណ៍​ថា​រង​សម្ពាធ អ្នក​មិន​ដែលមាន បំណង​ចង់​រួមភេទ​ទៀត​ទេ ការរួម​ភេទ​គឺជា​លក្ខណៈមេកានិច និង​ទម្លាប់​ភាគច្រើន​អ្នក មិន​ដែលមាន​អារម្មណ៍ ឬ​ការស្រមើស្រមៃ​រួមភេទ​ជាមួយ​ប្រពន្ធ​ឡើយ​ភាគច្រើន​អ្នក រួមភេទ​តែម្តង ឬ​ពីរដង​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ បើសិនជា​ចម្លើយ​របស់​អ្នក​ភាគ ច្រើន គឺ​ពិត នោះ អ្នក​ប្រហែលជា​ស្ថិតក្នុង​ស្ថានភាព​ខ្សោយ ឬ​បាត់បង់​ចំណង់​ផ្លូវភេទ​ហើយ​។ ដំបូង​ឡើយ ការយល់ដឹង​អំពី​មូលហេតុ​របស់​វា​អាចជួយ​ឲ្យ​អ្នកស្វែងរក​ដំណោះស្រាយ បាន​យ៉ាង​សមស្រប​៕ ដោយៈ health.com.kh