សម្រាប់​យុវជន​កម្ពុជា​អាហារូបករណ៍​អេស​ស៊ីជី​បានផ្តល់​ឱកាស​ទទួលបាន​ការអប់រំ​និង​អនាគត​ដ៏​ប្រសើរ​

139
ចែករម្លែក

ដោយៈ​សុផល​/​ភ្នំពេញៈ​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​ជា​កម្មវិធី​ដែល​ជួយ​ដល់​កម្ពុជា​ក្នុងការ​អភិវឌ្ឍន៍​ធនធានមនុស្ស និង​បង្កើន​ឱកាស​ដើម្បី​ទទួលបាន​ការអប់រំ ដោយ​ផ្តល់​អាហារូបករណ៍​ដល់​ថ្នាក់​វិទ្យាល័យ និង​ថ្នាក់​មហាវិទ្យាល័យ​។​មាន​សិស្ស​ជាច្រើនរូប​ដែល​ទទួលបាន​ជោគជ័យ​ក្នុង​ការសិក្សា​បន្ទាប់ពី​ទទួលបាន​អាហារូបករណ៍​ពី​កម្មវិធី​នេះ​។​
កញ្ញា​ឆន​សុខ​អាយ​ជា​និស្សិត​អាហារូបករណ៍​អេស​ស៊ីជី​ទទួលបាន​ឱកាស​ច្រើន​ក្នុង​វិស័យ​អប់រំ​បន្ទាប់ពី​ទទួលបាន​អាហារូបករណ៍​ហើយ​ប្អូនស្រី​បាន​ចែករំលែក​បទពិសោធន៍​ផ្ទាល់ខ្លួន​ថា​តើ​អាហារូបករណ៍​នេះ​បានធ្វើឱ្យ​ជិវិត​ប្អូនស្រី​មាន​ភាពល្អប្រសើរ​ដូចម្តេចខ្លះ​។​

​កញ្ញា​បាន​និយាយថា​«​នាង​ខ្ញុំ​ឈ្មោះ​ឆន​សុខ​អាយ​ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។​ខ្ញុំ​ពិតជា​សប្បាយចិត្ត​ខ្លាំងណាស់​ដែល​អាច​ក្លាយជា​និស្សិត​បញ្ញវន្ត​មួយរូប​ក្នុងថ្ងៃនេះ​ពីព្រោះ​កាលពី​ប្រាំ​ឆ្នាំមុន​ខ្ញុំ​មិន​គិតថា​ខ្ញុំ​អាចមាន​ឱកាស​អាច​បន្ត​ការសិក្សា​មកដល់​ថ្ងៃនេះ​ទេ​។​

ដោយ​ស្ថិតក្នុង​ស្ថានភាព​លំបាក​ខ្ញុំ​មានឱកាស​តិច​បំផុត​ដើម្បី​ទទួលបាន​ការអប់រំ​ឱ្យបាន​ទូលំទូលាយ​នេះ​ក៏​ដោយសារតែ​ខ្ញុំ​មកពី​គ្រួសារ​ក្រីក្រ​ប៉ុន្តែ​ខ្ញុំ​ជឿជាក់​លើក្តី​សុបិន​របស់ខ្ញុំ​ហើយ​ទោះបីជា​យ៉ាងណា​ក៏​ខ្ញុំ​ត្រូវ​សម្រេច​ក្តី​សុបិន​របស់ខ្ញុំ​ឱ្យបាន​»​។​សុខ​អាយ បានឱ្យដឹង​ទៀតថា​៖« តាមរយៈ​កម្មវិធី អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​នេះ ក្តី​សុបិនរ​ប់​ខ្ញុំ​បានក្លាយ​ជាកា​ពិត​។​

“​ខ្ញុំ​បានជា​ប់​អាហារូបករណ៍​នេះ​តាំងពី​ខ្ញុំ​រៀន​នៅ​វិទ្យាល័យ​ដែល​ជួយ​ឱ្យ​ខ្ញុំ​អាច​ផ្តោតអារម្មណ៍​លើ​ការសិក្សា​បាន​កាន់តែខ្លាំង​។​វា​ជា​ស្ពាន​ជួយ​ចម្លង​ខ្ញុំ​ទៅកាន់​ភាពជោគជ័យ​។​អាហារូបករណ៍​នេះ​បាន​ជួយ​ឱ្យ​ខ្ញុំ​អាច​បន្ត​ការសិក្សា​ជំនាញ​វេជ្ជបណ្ឌិត​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។​ខ្ញុំ​សង្ឃឹមថា​ថ្ងៃ​ណាមួយ​ខ្ញុំ​អាចជួយ​ខ្លួនឯង​ក្រុមគ្រួសារ​និង​សង្គម​របស់ខ្ញុំ​ឱ្យមាន​ជីវិត​កាន់តែ​ប្រសើរ​។​កម្មវិធី​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន​បាន​នឹង​កំពុង​ធ្វើឱ្យ​ក្តី​សុបិន​របស់ខ្ញុំ​ក្លាយជា​ការពិត​និង​ឈានទៅរក​ភាពជោគជ័យ​ដែល​លើសពី​ក្តី​សុបិន​ទៅទៀត​”​។​

​មិន​ត្រឹមតែ​អាហារូបករណ៍​សម្រាប់​ជំនាញ​វេជ្ជបណ្ឌិត​ប៉ុណ្ណោះ​ទេ​។​ប៉ុន្តែ​អេ​ស៊ីជី​ដែលជា​ក្រុមហ៊ុន​ឈានមុខ​គេ​ក្នុង​តំបន់​ដឹងថា​ធនធានមនុស្ស​គឺជា​គន្លឹះ​នៃ​ការអភិវឌ្ឍន៍​ប្រកបដោយ​និរន្តរភាព​បានផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និង​និស្សិត​សម្រាប់​ជំនាញ​ផ្សេងៗ​ជាច្រើន​ទៀត​ដូចជា​ជំនាញ​សង្គម​ភាសា​ទំនាក់ទំនង​អន្តរជាតិ​វិស្វកម្ម​និង​ជំនាញ​ផ្សេងៗ​ទៀត​។​

និស្សិត​អាហារូបករណ៍​អេស​ស៊ីជី​ម្នាក់ទៀត​ដែល​កំពុង​សិក្សា​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​គឺ​ខាន់​សំណាង​ជា​និស្សិត​ឆ្នាំ​ទី​៣​ជំនាញ​វិស្វកម្ម​សំណង់​ស៊ីវិល​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។​សំណាង​បានឱ្យដឹងថា​”​ខ្ញុំ​ពិតជា​មាន​មោទនភាព​ចំពោះ​ខ្លួនឯង​ណាស់​ដែល​អាចឈាន​មកដល់​ចំណុច​នេះ​ទោះបីជា​ខ្ញុំ​មកពី​គ្រួសារ​ក្រីក្រ​ដែល​មិនសូវ​មានឱកាស​ក្នុងការ​សិក្សា​ក៏ដោយ​។​មុននឹង​ជាប់​អាហារូបករណ៍ អេស​ស៊ីជី ចែករំលែក​ក្តី​សុបិន​នេះ​ខ្ញុំ​មិនមាន​អ្វី​ទាំងអស់​។

ប៉ុន្តែ​ខ្ញុំ​មាន​កម្លាំងចិត្ត​សម្រាប់​ខ្លួន​ខ្ញុំ ហើយ​ខ្ញុំ​មានគំនិត​សុទិដ្ឋិនិយម​ថា​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​អាច​យកឈ្នះ​នូវ​ភាពលំបាក​ក្នុង​ជីវិត​របស់ខ្ញុំ​។​មុននឹង​ខ្ញុំ​ដាក់ពាក្យ​ស្នើសុំ​អាហារូបករណ៍​នេះ​វីដេអូ​របស់​អាហារូបករណ៍​អេស​ស៊ីជី​ចែករំលែក​ក្តី​សុបិន បានធ្វើឱ្យ​ខ្ញុំ​កាន់​តែមាន​កម្លាំងចិត្ត​។

បុគ្គលិក អេស​ស៊ីជី បាន​ទៅសួរសុខទុក្ខ​ដល់​សាលា និង​ផ្ទះ​របស់ខ្ញុំ​មុននឹង​ផ្តល់​អាហារូបករណ៍​ខ្ញុំ​ដែល​វា​បញ្ជាក់​ឱ្យឃើញ​ពី​ការស្រលាញ់​និង​ការយកចិត្តទុកដាក់​ដ​ល់​ពួកយើង​។​វា​បាន​ជំរុញ​ឱ្យ​ខ្ញុំ​មិន​បោះបង់​ក្តី​សុបិន​និង​តែងតែ​រក​វិធី​ជម្នះ​រាល់​ឧបសគ្គ​ដើម្បី​ឈានទៅ​កាន់​ភាពជោគជ័យ​។​ព្រោះតែ​អេស​ស៊ីជី​តែងតែ​ជួយ​ជ្រុំ​ជ្រែង​ដល់​ខ្ញុំ​ដែលជា​ស្ពាន​ជួយ​ចម្លង​ខ្ញុំ​ទៅកាន់​គោលដៅ​”​។​

នៅ​ខែតុលា​នេះ​ជា​ឆ្នាំ​ទី​៣​សម្រាប់​កម្មវិធី​អេស​ស៊ីជី​ចែក​រំ​លែ​ក្តី​សុបិន​។​ចាប់តាំងពី​ការបង្កើត​កម្មវិធី​នេះ​មក អេស​ស៊ីជី បានផ្តល់​អាហារូបករណ៍​លើសពី ១០០០ នាក់ សម្រាប់​ថ្នាក់​វិទ្យាល័យ និង​មហាវិទ្យាល័យ ហើយ​យើង​ក៏​នៅតែ​បន្តធ្វើ​វា​ក៏ដូចជា​បន្ត​ជួយ​សហគមន៍​ក្នុង​តំបន់​កាន់តែច្រើន​បន្ថែមទៀត​ក្នុង​គោលបំណង​ដើម្បី​ជួយ​ដល់​យុវជន​កម្ពុជា​ឱ្យមាន​ឱកាស​ក្នុង​ការទទួល​ការអប់រំ​ទូលំទូលាយ​និង​ទទួលបាន​អនាគត​ដ៏​ល្អប្រសើរ​៕S/

#