សម្រាប់​រដូវ​ធ្លាក់​ខ្យល់​នេះ គ្រាន់តែ​ញ៉ាំ​អាហារ​ទាំងបី​នេះ នឹង​ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​បាន​

443
ចែករម្លែក

​រឿង​ដ៏​ល្អ​បំផុត​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​បង្ការ និង​គ្រប់គ្រង​បញ្ហា​សុខភាព​ដូចជា ជំងឺ​បេះដូង ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២ និង​មហារីក​គឺ​សម្រប​ខ្លួន​ទៅនឹង​ទម្លាប់​ញ៉ាំ​អាហារ​ផ្តល់​សុខភាព​ល្អ​។ ដូចគ្នានេះដែរ​របប​អាហារ​ដើរតួនាទី​កាន់តែ​សំខាន់​ទៀត​នៅពេល​និយាយ​ដល់​ការ​សម្រកទម្ងន់​នេះ​។

របប​អាហារ​ផ្តល់​សុខភាព​ផ្សំគ្នា​នឹង​ការហាត់​ប្រាណ​ទៀងទាត់​អាច​បង្កើន​លទ្ធភាប​សម្រក​ទម្ងន់ និង​ផ្តល់​ជា​ប្រយោជន៍​ច្រើន​ដល់​សុខភាព​។ ក្រៅ​នេះ មាន​បន្លែ​និង​ផ្លែឈើ​ច្រើនណាស់​លូតលាស់ ក្នុង​រដូវរងារ​នេះ ហើយក៏​អាចជួយ​សម្រក​ទម្ងន់ ឬ​ថែរក្សា​ទម្ងន់​ឲ្យ​កាន់តែ​ផ្តល់​សុខភាព​។ ខាងក្រោម​នេះ យើងខ្ញុំ​សូម​ណែនាំ​បន្លែ ៣​ប្រភេទ​ដែល​ត្រូវបាន​គេ​រកឃើញថា អាចជួយ​រក្សា ភាព​រាបស្មើ​របស់​ក្បាលពោះ​ក្នុង​រដូវរងារ​នេះ​៖

​ផ្កា​ខាត់ណា​
បន្លែ​ប្រភេទ​ក្តោបៗ​ដូចជា ផ្កា​ខាត់ណា ឬ​ប្រូ​ខូ​លី​មាន​កាឡូរី​ទាប តែមាន​ជីវជាតិ​និង​អង់​ទី​អុកស៊ីដ​ង់ ខ្ពស់​សម្រាប់​ជា​ប្រយោជន៍​ដល់​សុខភាព​អ្នក​បាន​។ ឧទាហរណ៍​ផ្កា​ខាត់ ណា​ផ្ទុក​ទៅដោយ សារធាតុ Phytonutrient Sulforaphane ដែល​ត្រូវបាន​គេ​បង្ហាញ ថា​អាច​បន្ថយ​ការ​ប្រឈម​នឹង ជំងឺមហារីក ព្រមទាំង​មាន​វីតាមីន Folate និង C យ៉ាង​គួរ​ឲ្យ​កត់សម្គាល់​ដែល​អាច​ជំនួយ​ដល់​ការ សម្រក​ទម្ងន់​ទៀត​។

​ការ៉ុត​
មឺ​ម​ការ៉ុត និង​បន្លែ​ប្រភេទ​មឺ​ម​ផ្សេងៗ​ទៀត​ដូចជា​ដំឡូងជ្វា គឺមាន​កាឡូរី​ទាប តែ​ជាតិ​សរសៃ​ខ្ពស់ ដែលជា​ហេតុ​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​អាហារ​ដ៏​ឆ្លាត​វៃ​ក្នុងការ​សម្រក​ទម្ងន់​។ ការបន្ថែម​អាហារ ទាំងនេះ​ទៅក្នុង​របប​អាហារ មិន​គ្រាន់តែ​ជួយ​បង្កើន​ការរំលាយ​អាហារ​ទេ​តែ​ក៏​ជួយ​រក្សា​ភាព រឹងមាំ​របស់​រាងកាយ​ក្នុង​រដូវរងា​រដែរ​។ តាមរយៈ​ការ​ញ៉ាំ​បន្លែ​មួយ​នេះ​ជា​ទៀងទាត់​ប្រព័ន្ធ​ភាព ស៊ាំ​នឹង​រឹងមាំ ទប់ស្កាត់​ការ​ទល់លាមក និង​បញ្ហា​រំលាយ​អាហារ​ផ្សេងៗ​ទៀត​បាន​។

​ខ្ញី​
តើ​មាន​នរណា​ខ្លះ​ដែល​មិនដឹង​អំពី​អត្ថប្រយោជន៍​យ៉ាងខ្លាំង​របស់​ខ្ញី​នោះ​? ចាប់តាំងពី​ការបង្កើន សង្វាក់​នៃ​ការរំលាយ​អាហារ រហូតដល់​គ្រប់គ្រង​ចំណង់​អាហារ​បាន គ្រឿង ផ្សំ​ធ្វើ​ម្ហូប​មួយ​នេះ គឺមាន​ប្រយោជន៍​ចំពោះ​សុខភាព​យ៉ាងខ្លាំង ព្រមទាំង​ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ មួយចំនួន​ថែមទៀត​ផង​។ ជាមួយគ្នានេះដែរ តាម​ការសិក្សា​ក្នុង​ឆ្នាំ ២០១៨ ដែលមាន​ការចូល រួម​ដោយ​អ្នក​ធាត់ៗ​ជាច្រើន​បាន​ឲ្យ​ដឹងថា ខ្ញី​ប្រហែលជា​អាចជួយ​បន្ថយ​ទម្ងន់​របស់​រាងកាយ និង​ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម ព្រមទាំង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម​ថែមទៀត​៕ ដោយៈ health.com.kh