ឡេង ណា​វ៉ា​ត់​ត្រា ទិញ Rolls-Royce ជូន​ភរិយា​ ក្រោយសម្រាលបានកូនប្រុស

1301
ចែករម្លែក

​ដោយ​: បូ​រិ​ន / ភ្នំពេញ​: បន្ទាប់ពី​ប្រពន្ធ​ស្រាល​កូន​ទី​២​ភ្លាម ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បាន​ទិញ​រថយន្ត​ទំនើប​ម៉ាក Rolls-Royce ជូន​ប្រពន្ធ​មួយគ្រឿង​ភ្លាម ដើម្បី​ជាការ​ដូ ដែល​បាន​បង្កើតកូន​ឲ្យ​លោក​។​

​រថយន្ត​ទំនើប​ម៉ាក Rolls-Royce​នោះ លោក​បាន​ទិញ​ថ្ងៃនេះ​តែម្ដង ប៉ុន្តែ​ឧកញ៉ា​វ័យក្មេង​រូបនេះ មិនបាន​ប្រាប់​ពី​តម្លៃ​ឡើយ តែ​លោក​បាន​ប្រាប់ថា បូក​ទាំង​រថយន្ត​នេះ គឺជា​ការដូ ធំៗ​ទី​៥​ហើយ​ដែល​លោក​បាន​ទិញ​ឲ្យ​ភរិយា​ខ្លួន​។ ការដូ​៤​ផ្សេងទៀត​ដែល​លោក​ធ្លាប់​ជូនទៅ​ភរិយា​នោះ មាន​លុច​ស៊ី​៥៧០ ចំនួន​២ គ្រឿង ឡង់​គ្រី​ស័​រ​១​គ្រឿង និង រថយន្ត​ម៉ាក់​ផ​ច​ស្ព័​រ១គ្រឿង​។

​ឧកញ៉ា ឡេង ណា​វ៉ា​ត់​ត្រា បាន​រៀបការ​ជាមួយ​ភរិយា​របស់លោក​បាន​ជិត​៤​ឆ្នាំ​ហើយ​ទទួល​បានកូន​២​នាក់ ក្នុងនោះ​កូនច្បង​គឺជា​កូនស្រី​វ័យ​ជាង​២​ឆ្នាំ ចំណែក​កូន​ទី​២ ទើប​សម្រាល​ប៉ុន្មាន​ថ្ងៃមុខ​នេះ​គឺជា​កូនប្រុស​៕ ល​

#