សម្រួល​ចលនា​ពោះវៀន ជាមួយ​គន្លឹះ​ងាយៗ​ទាំងនេះ​!

336
ចែករម្លែក

​ជាធម្មតា​អាកា​រៈ​ទល់លាមក​កើតមានឡើង​នៅពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប ភាព​ពិបាក​ក្នុងការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាលអោយ​មានការ​ស្ដុក​កាកសំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូតដល់​ទៅ​ច្រើនជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែនជា​រឿង​លេងសើច​នោះទេ ខណៈដែល​រាងកាយ​ត្រូវការ​បញ្ចេញ​កាកសំណល់​ដើម្បី​ជៀសវាង​ការបង្ក​ទៅជា​ជាតិពុល​ផ្ដល់​ផល​ប៉ះពាល់​គួរអោយ​ព្រួយបារម្ភ​ក្នុង​រាងកាយ រួមទាំង​ជំងឺ​ឬ​ស​ដូង​បាត និង​មហារីក​ពោះវៀនធំ​។​

១. បន្ថែម​ខ្លាញ់​ល្អ​ក្នុង​របប​អាហារ​
​ចលនា​ពោះវៀន​មិន​ស្រួល រួមជាមួយ​លាមក​រឹង​ពិបាក​បញ្ចេញ​មក​ក្រៅ​ជា​សញ្ញា​មួយ​នៃ​ការ ទទួលទាន​អាហារ​មិន​ត្រឹមត្រូវ ឬ​ទឹក​មិន​គ្រប់គ្រាន់​។ រំញោច​រក្សា​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ បស់​អ្នក​ដោយ​ការបន្ថែម​ខ្លាញ់​ល្អៗ​ក្នុង​របប​អាហារ​។ ខ្លាញ់​ជួយ​សម្រួល​ចលនា​ពោះវៀន ហើយ នៅពេល​ទទួលទាន​ជាប្រចាំ​វា​នឹង​ទប់ស្កាត់​បញ្ហា​ទល់លាមក​។ អ្នក​អាច​ទទួលទាន​ប្រេង​អូ​លីវ​សុទ្ធ ១ ស្លាបព្រា​បាយ​នៅពេល​ព្រឹក​មិនទាន់​ទទួលទាន​អ្វី​។ ក្រៅពី​ត្រី​សម្បូរ​ខ្លាញ់ អ្នក​ក៏​មិនគួរ​ភ្លេច ទទួលទាន​ផ្លែឈើ​និង​បន្លែ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​ធម្មជាតិ​ផង​រួមមាន​ផ្លែ​បឺ​រ គ្រាប់​ធញ្ញជាតិ សណ្ដែកសៀង​ជាដើម​។​

២. សម្អាត​ក្នុង​ពោះ​ដោយ​ទទួលទាន​ទឹកក្រូច​ឆ្មារ​ក្ដៅ​ឧណ្ហៗ ១ កែវ​អ្វីដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ ច្របាច់​ក្រូចឆ្មារ​ក្នុង​ទឹក​ក្ដៅ​ឧណ្ហៗ ១ កែវ​។ កូរ​អោយ​សព្វ​សឹម​ទទួលទាន​មុន គេ​នៅពេល​ព្រឹក​។ អាស៊ីត​ស៊ី​ទ្រិ​ក​ក្នុង​ទឹកក្រូច​ឆ្មារ​ជួយ​កម្ចាត់​ជាតិពុល​ព្រមទាំង​កាក សំណល់​ដែល​មិនបាន​រំលាយ អស់​ជាប់​ជញ្ជាំង​ពោះវៀន និង​បន្ទន់​លាមក​ផងដែរ​។​

៣. ទទួលទាន​អាហារ​សម្បូរ​ទៅដោយ​ជាតិ​ស​សៃ​
​ជាតិ​ស​សៃ​មាន​ប្រសិទ្ធិភាព​ជួយ​សម្រួល​ដល់​ការរំលាយ​អាហារ​និង​បន្ទន់​លាមក​ក៏ដូចជា​កាក សំណល់​ឱ្យ​ឆ្លងកាត់​ប្រព័ន្ធ​រំលាយ​អាហារ​បាន​ឆាប់រហ័ស​។ ដូច្នេះ​កុំ​ភ្លេច​រួមបញ្ចូល​អាហារ​សម្បូរ ជាតិ​ស​សៃ​ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​របស់​អ្នក​។ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​ជាតិ​ស​សៃ គឺ​គ្រាប់​ធញ្ញជាតិ បន្លែ​និង​ផ្លែឈើ​ស្រស់​។​

៤. ចៀសវាង​អាហារ​ឆៅ​
​អាហារ​ឆៅ​ពិបាក​នឹង​រំលាយ ហើយ​ត្រូវការ​រយៈពេល​យូរ​ដើម្បី​បំបែក​ជាហេតុ​នាំអោយមាន បន្ទុក​លើ​ប្រព័ន្ធ​រំលាយ​អាហារ​។ អាហារ​យូរ​បំបែក​ប៉ុណ្ណា​វា​កាន់តែ​ឆ្លងកាត់​ពោះវៀន​យឺត ប៉ុន​នោះដែរ ហើយ​បាត់បង់​ជាតិ​ទឹក​។ ជា​លទ្ធផល​លាមក​នឹង​ប្រែជា​រឹង​ពិបាក​បញ្ចេញ​។​

៥. ទទួលទាន​ទឹក​អោយបាន​ច្រើន​គ្រប់គ្រាន់​
​ការទទួល​ទាន​ទឹក​ត្រូវ​ពេល​អាចជួយ​រំលាយ​អាហារ​និង​សម្រួល​ចលនា​ពោះវៀន​បាន​យ៉ាង​ប្រសើរ​។ ចូរ​ទទួលទាន​ទឹក ១ កែវ​មុន​អាហារ ៣០ នាទី និង ១ កែវ​ទៀត​ក្រោយ​អាហារ ១ ម៉ោង​ដើម្បី អនុញ្ញាតអោយ​រាងកាយ​ស្រូបយក​សារធាតុចិញ្ចឹម​ពេញលេញ​៕ ដោយៈ health.com.kh