សម្រួល​អារម្មណ៍​ពលរដ្ឋ​ដោយ​អោយ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​នៅ​ក្រុង​សិរីសោភ័ណ

300
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ ៖ ដើម្បី​សម្របសម្រួល​អារម្មណ៍ ក៏​ដូច​តប​តាម​សំណូមពរ​ពលរដ្ឋ​ផង​និង​មន្ត្រី​ពាក់ព័ន្ធ​ផង ទើប​រដ្ឋបាល​សង្កាត់​ព្រះ​ពន្លា​សម្រេចយក​ជម្រើស​អោយ​ពលរដ្ឋ​បោះឆ្នោត​ជ្រើសរើស​មេភូមិ​៣​សង្កាត់​ព្រះ​ពន្លា​ក្រុង​សិរីសោភ័ណ កាលពី​ល្ងាច​ថ្ងៃទី​១១​ខែកក្កដា​ឆ្នាំ​២០១៩។​

ជម្រើស​នេះ​កើតឡើង​ក្រោយ​លោក​គង់ គ​ន្ធា មេភូមិ​នេះ​បាន​ស្លាប់ ហើយ​មេភូមិ​ស្តីទី​និង​អតីត​មេភូមិ​លើក​មុន​បាន​ប្រជែង​គ្នា​ដ៏​ចម្រូងចម្រាស ហើយ​មាន​អន្តរាគមន៍​ខ្លាំង​ពី​មន្ត្រី​ធំៗ​ចង់អោយ​តែងតាំង​បុគ្គល​ក្នុងចំណោម​បេក្ខជន​ទាំង​២ តែ​រៀងៗ​ខ្លួន។ ពោលគឺ​បើ​អោយ​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ជ្រើសរើស​តាម​និតិ​វិធី​នៃ​ច្បាប់​ជ្រើស​រើស​មេភូមិ នៅតែ​មិនអាច​ធ្វើអោយ​គូភាគី​ជា​បេក្ខជន​និង​ពលរដ្ឋ​ក្នុងភូមិ​កណ្តាល​ក្រុង​មួយ​នេះ​ស្ងប់ចិត្ត​នោះ។​

នៅ​ទីតាំង​បេនឡាន​ថ្មី មន្ត្រី​មកពី​រដ្ឋបាល​ក្រុង​សិរីសោភ័ណ​និង​សង្កាត់​ព្រះ​ពន្លា​ព្រម​ទាំ​ថ​អ្នកពាក់ព័ន្ធ​បានរៀបចំ​ការបោះឆ្នោត​ចំហ​ស្ទាប់ស្ទង់​មតិ​និង​ជ្រើសរើស​មេភូមិ​៣ សង្កាត់​ព្រះ​ពន្លា ដោយមាន​លោក​សួន​សៅ អតីត​មេភូមិ​លើក​មុន​និង លោក​ស្រ៊ុន អួ​ក ជា​មេភូមិ​ស្តីទី​សព្វថ្ងៃ ជា​បេក្ខជន​ប្រកួតប្រជែង​គ្នា​។​ ពលរដ្ឋ​មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើង​ជិត​៤០០​នាក់មក​បោះឆ្នោត​នោះ។​

តក្រោយ​ចំណាយពេល​ជាង​១​ម៉ោង ពលរដ្ឋ​អ្នកបោះឆ្នោត​បានបញ្ចប់ ហើយ​ការរាប់​សន្លឹកឆ្នោត​បាន​ធ្វើឡើង​ដោយ​បេក្ខជន ស្រ៊ុន អួ​៊​ក ទទួលបាន​សម្លេងឆ្នោត​១៨០​សម្លេង។ ចំណែក​លោក​សួន សៅ ទទួលបាន​សន្លឹកឆ្នោត​ចំនួន​២០៨ សម្លេង។

ក្រោយ​ឃើញ​លទ្ធផល​នេះ ពលរដ្ឋ​ដែលមាន​សមាន​ចិត្តនឹង​លោក​ស្រ៊ុន អួ​ក បាន​តវ៉ា​ប្រទូស្ត​រាយ ជាហេតុ​ធ្វើអោយ​គណ​:​កម្ម​ការរៀបចំ​បោះឆ្នោត​រត់​ចែក​ជើង​គ្នា​។ លុះដល់​ព្រឹក​ថ្ងៃទី​១២​ខែកក្កដា មាន​ពលរដ្ឋ​រាប់សិប​នាក់ ដែលមាន​សមាន​ចិត្តនឹង​បេក្ខជន​ស្រ៊ុន អ៊ួ​ក បាន​លើកគ្នា​តវ៉ា​មួយ​ឈុ​ល​នៅមុខ​សាលាខេត្ត​បន្ទាយមានជ័យ​ដើម្បីអោយ​លោក​អភិបាលខេត្ត​ពិនិត្យ សើរើ​ករណី​ជ្រើសរើស​មេភូមិ​៣​នេះ​ឡើងវិញ។​

ចំណែក​លោក​មុំ បុ​ណ្ណា​ហៅ​ក​យ ប្រធាន​ក្រុមប្រឹក្សា​និង​ជា​ចៅសង្កាត់​ស្តីទី​សង្កាត់​កំពង់​ស្វាយបាន​និយាយប្រាប់​សារ​ព៍​ត័​មាន​ថា​: ការអោយ​ពលរដ្ឋ​បោះឆ្នោត​ចំហ​ជ្រើសរើស​មេភូមិ​៣​នេះ ជា​ជម្រើស​ដ៏​លំបាក​ព្រោះ​ខុស​នឹង​និតិ​វិធី​នៃ​ច្បាប់​ជ្រើសរើស​មេភូមិ អនុ​ភូមិ​និង​សមាជិក ត្បិត​អី​ការជ្រើសរើស​បែបនេះ​គឺ​នៅលើ​ប្រធាន​និង​សមាជិក​ក្រុមប្រឹក្សាឃុំ​សង្កាត់​។​

ប៉ុន្តែ​ការប្រើ​យន្តការ​នេះ ដើម្បីអោយ​គូភាគី​បេក្ខជន​និង​បងប្អូន​ពលរដ្ឋ​ក្នុងភូមិ​បាន​ចូលរួម​សម្របសម្រួល​អារម្មណ៍ និង​អស់ចិត្ត​លើ​ការសម្រេចចិត្ត​។​ ហេតុនេះ សង្កាត់​នឹង​គោរព​តាម​ស្មារតី​នៃ​សម្លេងឆ្នោត​របស់​ពលរ​ដ្ឋ​ដូចខាងលើ ។​

ពាក់ព័ន្ធ​ករណីនេះ លោក​ហ ៊ឹ​ល រ៉ា​យ៉ា អភិបាលក្រុង​សិរីសោភ័ណ​ប្រាប់​កាសែត​រស្មី​កម្ពុជា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃទី​១២​ខែកក្កដា​ថា ​ជាទូទៅ ការជ្រើសរើស​មេភូមិសេស​មេភូមិ​៣​ សង្កាត់​ព្រះ​ពន្លា​នេះ រដ្ឋបាល​ក្រុង​និង​លោក​មិន​លូកដៃ​ឡើយ គឺ​នៅលើ​អាជ្ញាធរ​និង​ក្រុមប្រឹក្សា​សង្កាត់ ៕B/